ប្រតិភូ​យោធា​យោធភូមិភាគ​ទី​៧​ខេត្ត​ដុង​ណាយ​ចុះសួរសុខទុក្ខ​កង​យោពល​ខេមរៈភូមិន្ទ​តំបន់សឹករង​កំពង់ធំ

0

​កំពង់ធំៈ ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពង់ធំ ព្រមទាំង​មេបញ្ជាការ​ង បាន​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ និង​ជូនពរ​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ជាមួយ​ប្រតិភូ​យោធា​ខ​ខេត្ត​ដុង​ណាយ យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្រោម​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ផា មេបញ្ជាការ​ង​យោធភូមិភាគ​ទី​៤ នៅ​រសៀល​ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៥ ដើម្បី​ជាការ​ផ្សារភ្ជាប់​នូវ​ចំណង​ស​ម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​វៀតណាម និង​កងយោធពល​ខេមរៈភូមិន្ទ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​។​
​ឯកឧត្តម សោម ស៊ុន បានបញ្ជាក់​ពី​សកម្មភាព និង​កិច្ចសហការ រវាង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ក្នុងការ​រុករក​ឥ​ដ្ឋិ​ធាតុ និង​កិច្ចសហការ​ប្រតិបត្តិកា​រ​ជាច្រើន​រហូត​ទទួលបាន​លទ្ធផល​ជោគជ័យ ហើយក៏​សូម​អគុណ​សម្រាប់​យោធភូមិភាគ​ទី​៧ យោធា​ខេត្ត​ដុង​ណាយ បាន​ជួយ​រថយន្ត និង​អាគារ​រដ្ឋបាល ចំនួន​២​អាគារ​ដល់ ផ្នែក​សឹក​រង​ស្រុក ដែលជា​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ជាក់ស្តែង​ថ្ងៃនេះ​យោធភូមិភាគ​ទី​៧ ខេត្ត​ដុង​ណាយ បាន​សន្យា​ជួយ​លើ​ការងារ​សាងសង់​ជុំរំ​បន្ទាយ​របស់​កងទ័ព ។​
​តំណាង​ប្រតិ​ភូមិ​វៀតណាម ទទួលបន្ទុក​ការងារ​បរទេស កោតសរសើរ​ចំពោះ​មេបញ្ជាការ មេបញ្ជាការ​ង និង​និង​នាយទាហាន​ទាំងពី ក្នុង​កិច្ចសហការ​ល្អ ចង​ស​ម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​កម្ពុជា វៀតណាម និង​បាន​ឯកភាព​នូវ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ចំនុច ទៅលើ​ការរួម​គ្នា​ក្នុងការ​អភិវឌ្ឍន៍ ក្នុង​ក្បួន​យុទ្ធសាស្ត្រ និង​យុទ្ធវិធី របស់​ទ័ពក្នុងនោះដែរ​ប្រតិភូ​យោធា​ខេត្ត​ដុង​ណាយ បាន​សុំ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​មួយ​នៅក្នុង​ខេត្ត​ដុង​ណាយ ដោយបាន​អញ្ជើញ​តំបន់សឹករង​ខេត្តកំពង់ធំ និង​តំបន់សឹករង​ខេត្តកំពង់ចាម ចូលរួម​ប្រជុំ​ដើម្បី​បង្កើន​នូវ​ស​ម្ព័​ន្ឋ​ភាព​រវាង កងទ័ព​ប្រទេស​ទាំងពី ជា​ចុងក្រោយ​ឯកឧត្តម​មេបញ្ជាការ​បាន ជូន​នូវ​កាដូរ​វត្ថុ​អនុស្សាវរីយ៍​ដល់​ប្រតិ​ភូមិ​វៀតណាម​។​IMG_4752 IMG_4751 IMG_4750 IMG_4748