សៀមរាប៖នៅថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៥វេលាម៉ោង៤និង៣០នាទីល្ងាចយុវជនឈ្មោះឈឺន ម៉ង់ភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានចេញពីកម្មវិធីមង្គលការបងប្អូននៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ផឹកទឹកប្តូរនិស័យ ស្រវឹងជោគជាំជិះម៉ូតូត្រឡប់មកផ្ទះវិញដួលរបួសធ្ងន់។
លោកអនុសេនីយ៏ឯក. ហុក វ៉ាន់ មេប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ បានឲ្យដឹងថា យុវជនដែលបង្ករគ្រោះថ្នាក់នេះ គឺបានជិះម៉ូតូដួលដោយខ្លួនឯង ដោយសារតែយុវជនរូបនេះបានផឹកស្រាស្រវឹងជោគជាំពេកបាត់បង់ស្មារតីបើកបរម៉ូតូក្នុងល្បឿនលឿនចាប់ប្រាំងដួលជាច្រើត្រឡប់បណ្តាលឲ្យបែកក្បាលសន្លប់ចេញឈាមតាមមាត់ តាមច្រមុះ ត្រូវបានកំលាំងប៉ូស្តិ៍រដ្ឋបាល នឹងប្រជាពលរដ្ឋភូមិខ្វាវដឹកយកទៅមណ្ឌលសុខភាពឃុំខ្វាវឲ្យជួយសង្គ្រោះអាយុជីវិត ។
សូមបញ្ជាក់ផងដែរថា នៅឃុំខ្វាវ គឺជាតំបន់ដាច់ស្រយាល ត្រូវបានប្រជាពលរដ្ឋដែលរស់នៅទីនោះ មានការរអ៊ូរទាំថា កាលពីថ្នល់នៅជាផ្លូវរទេះ មិនសូវមានករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ដល់ពេលតែបានថ្នល់ចាក់កៅស៊ូថ្មី គឺស្ទើរតែរាល់ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ ពិសេសសំបូរទៅដោយអ្នកបង្ហោះម៉ូតូ ដូច្នេះ សំណូមពរឲ្យ សមត្ថកិច្ចប៉ូលិសជួយរឹតបន្តឹងច្បាប់ចរាចរណ៍ផង ។
ដោយ ព្រុំ សុខា




































