​កុមារា​អាយុ​១​ឆ្នាំមាន​ជម្ងឺ​ក្បាល​ធំ​ចម្លែក​ឪពុកម្តាយ​ក្រីក្រ​និង​លោក​មេភូមិ​សុំ​អំពាវនាវ​ ​ឯកឧត្តម​លោក​ជំនាវ និង​សប្បុរសជន​ចិត្តធម៌​មេត្តាជួយ​សង្គ្រោះ​ព្យ​បាល​

0

​កំពង់ឆ្នាំង​៖​កុមារា​អាយុ​១​ឆ្នាំ​ម្នា​ក់មាន​ជម្ងឺ​ឈឺក្បាល​ចេះតែ​ធំ​ទៅៗ​យ៉ាង​ចម្លែក​ជា​៦​ខែ​មកហើយ​
​ឪពុកម្តាយ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង និង​លោក​មេភូមិ ពេល​ជួប​ជាមួយ​អ្នកយក​ព័​ត៌​យើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៥ សូម​អំពាវនាវ​គោរព​ស្នើសុំ​ឯក​ឧDSC02354 ត្ត​ម លោកជំទាវ​ជា​ថ្នាក់ដឹកនាំ និង​សប្បុរសជន​មេត្តា​អាណិត​ជួយសង្គ្រោះ​ព្យាបាល​ជូន​កុមារា​ដ៏​គួរ​អភ័ព្វ​នេះ​ដោយ​សេចក្តី​អនុគ្រោះ​ផង​ចុះ​។​
​ ​លោក សន សូត អាយុ​៦១​ឆ្នាំ ជា​មេភូមិ​ដា បាន​និយាយ​អោយដឹងថា​៖​កុមារា​មាន​ជម្ងឺ​ឈឺ​
​ទៅជា​ក្បាល​ធំ​ចម្លែក​នេះ​មានឈ្មោះ នី​ម វាន់​នី​ត អាយុ​១​ឆ្នាំ មាន​ឪពុក​ឈ្មោះ អៀម នី​ម អាយុ​
២៩​ឆ្នាំ នៅ​ធ្វើក​ម្មករ​នៅ​ប្រទេស​ថៃ ម្តាយ​ឈ្មោះ គុណ រ៉ា អាយុ​២៣​ឆ្នាំ មាន​ផ្ទៃពោះ​៦​ខែ​ទៀត​
​ជា​កសិករ​ក្រីក្រ រស់នៅក្នុង​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​
​ ​ស្ត្រ​ជា​ម្តាយ​កុមារ​អភ័ព្វ​មាននិយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​កូនប្រុស​របស់​នាង​ពេល​កើតមក​មាន​ក្បាល​តូច​ធម្មតា​ដូច​គេឯង ប៉ុន្តែ​ចាប់ពី​គេ​មាន​អាយុ​៦​ខែ​មកដល់ពេលនេះ​គេ​មាន​ជម្ងឺ​ឈឺ ស្រាប់តែ​ក្បាល​គេ​ធំ​មួយថ្ងៃ​បន្តិចៗ​រហូតដល់​ធំ​ដូច​ពេលនេះ​។​ក្នុរ​តះ​ពេល​កូ​
​ន​នាង​ឈឺ នាង​បាន​យក​គេ​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជាច្រើន​នាក់​រហូត​អស់​លុយកាក់​ពី​ខ្លួន​
​ចុងក្រោយ​នេះ​ក៏​ធ្លាប់​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​នៅតែ​មិនជា​
​ដោយ​គ្រូពេទ្យ​ប្រាប់ថា គេ​មាន​ជម្ងឺ​ទឹក​ចូលក្នុង​ខួរក្បាល​ពិបាក​ព្យា​ល​បាល​ណាស់​។​ដោយ​គ្មាន​
​លុយកាក់​ហូបចុក​ក្នុងការ​នៅ​ទ្រាំ​ព្យា​ល​កូន​នាង​ក៏បាន​ត្រឡប់មកផ្ទះ​វិញ ចំណែក​ប្តី​នាង​នៅ​ធ្វើ​
​ការ​ជា​កម្មករ​នៅ​ប្រ​ទស​ថៃ​។​DSC02366
​ ​ដោយ​ភាពក្រីក្រ​ពុំមាន​លទ្ធភាព​ព្យា​ល​ជម្ងឺ​កូនប្រុស ស្ត្រី​ជា​ម្តាយ​និង​លោក សន សូត ជា​មេភូមិ​ដា ( ០៩២ ១៨០ ៣៤៩ ) ពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង​( ០៩៧ ៨៩៥៩ ៤៣៤ ) បានស្នើ​សុំអោយ​អ្នកយកព័ត៌មាន​យើង​ជួយ​ផ្សព្វផ្សាយ​អំពាវនាវ​ដល់ ឯកឧត្តម និង​លោកជំទាវ​ជា​ថ្នាក់ដឹកនាំ និង​សប្បុរជន​ដែលមាន​ចិត្ត​មនុស្សធម៌ មេត្តា​អាណិតអាសូរ​ជួយសង្គ្រោះ​ព្យា​ល​បាល​កុមារា​អភ័ព្វ​ខាងលើនេះ​ដោយ​សេចក្តី​អនុគ្រោះ​ផង​ចុះ ដែល​ឥឡូវនេះ​សភាព​ជម្ងឺ​គេ​កាន់​​តែ​ធ្ងន់ធ្ងរ​ឡើងៗ​ហើយ បើ​មានការ​ជួយសង្គ្រោះ​ទាន់ពេល​គេ​អាច​នឹង​មា​សង្ឃឹមរ​ស់បាន​៕