កំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងឯឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកម្លាំងយោធពលខេមរៈភូមិន្ទ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករង ចំនួនជាង២០០នាក់ចុះរៀបចំបញ្ជុះអដ្ឋិធាតុអតីតយុវជន យុវនារី ដែលបានស្មោះស្ម័គ្របំរើក្នុងជួរកងទ័ព នឹងបានពលីជីវិតក្នុងសម័យសង្គ្រាម នឹងជាការដឹងគុណរបស់យុវជន ដែលមានចិត្តអង់អាចក្លាហានការពារជាតិមាតុភូមិ។
ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន បានមានប្រសាសន៍ថា ការរៀបចំគាស់ភ្នូរចាស់ ពង្រាបទីតាំង និងការ បញ្ជុះសពជាភ្នូរដើម្បីឲ្យក្លាយជាជួរ នឹងមានរបៀប គឺជាការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ មកលើកងយោធពលខេមរៈភូមិន្ទ ដែលជាកម្លាំងរបស់ជាតិ រស់ដើម្បីជាតិ ស្លាប់ដើម្បីជាតិ ទើបបានកែច្នៃចំនុចវិមានសពនេះ ឲ្យក្លាយជារមណីយដ្ឋាន ឬកន្លែងទេសចរណ៍នៅថ្ងៃអានាគត់ ទើបឯកឧត្តមអភិបាលខេត្តបាន រៀបចំ
ឲ្យមានស្រះទឹកចំនួន២ និងមានដាំផ្កាជុំវិញបរិវេណ មានបង់សម្រាក លំហែរកាយ និងរៀបចំឲ្យមានទីតាំងសម្រាប់ប្រារព្វពិធីបុណ្យផ្សេៗ ដោយសារតែចំនុចទីតាំងខាងលើជាប់ និងផ្លូវជាតិលេខ៦ ងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិចូលមកគោរពនៅវិមានសពនេះ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រុមគ្រួសារយុវជនពលី និងនាយទាហាន ពលទាហាន
ដែលបានរួមចិត្តរួមកាយ ក្នុងការជួយឲ្យការរៀបចំបញ្ជុះសពយុវជនពលី ដែលជាការដឹងគុណវរៈជនដ៏អង់អាចក្លាហាន របស់យុវជនពលី សម័យសង្គ្រាម និងយុវជនសម័យបច្ចប្បន្នក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ការពារសេចក្តីសុខ រកសុខសន្តិភាពជូនប្រជាពលរដ្ឋ ការកសាងកែលំអរសោភ័ណភាព ឲ្យក្លាយទៅជាទីតាំងដែលគួរឲ្យទាក់ទាញនេះ គឺជាការគំរូមួយសម្រាប់
កូនចៅជំនាន់ក្រោយ ដឹងពីស្នាដៃ និងគុណដ៏ធំធេង ក្នុងការទាមទារយកសន្តិភាពបានមកដល់សព្វថ្ងៃនេះ សម្រាប់កងយោធពលខេមរៈភូមិន្ទនាពេលបច្ចុប្បន្នទោះជាមិនមានភ្លើងសង្គ្រាមឆេះឡើងក្តី តែក្នុងនាមជាកងទ័ពត្រៀមខ្លួនជានិច្ចក្នុងកិច្ចការពារប្រទេសជាតិ ហ៊ានពលីជីវិតដោយឥតរុញរា និងមានភាពក្លាហាននិងជាកម្លាំងសំខាន់បំផុតរបស់ជាតិ ក្នុងឳកាសនោះឯកឧត្តម បាននាំយកទឹកផ្លែរឈើ និងទឹកបរិសុទ្ធជូនដល់កងយោធពល ពិសារដើម្បីកាត់បន្ថយការនឿយហត់។
ដោយ ប៊ុន រដ្ឋា





































