ជីវៈប្រវត្ត-​លោកជំទាវ Michelle Obama

0

ដែលមាន​ឈ្មោះ​ពេញ​ថា Michelle LaVaughn Robinson Obama បានកើត​នៅ​ថ្ងៃទី​១៧ ខែ មករា ឆ្នាំ ១៩៦៤ គឺជា​អ្នក ជំនាញ​ខាងច្បាប់ និង អ្នកនិពន្ធ​មួយរូប​។ លោកស្រី​ជា​គឺ​ភរិយា​របស់លោក Barak Obama​ដែលជា​ប្រធានាធិបតី​ទី ៤៤ របស់​សហរដ្ឋ​អាម៉េរិក និង កំពុង​បន្តរ​កាន់អំណាច​ក្នុងពេល​បច្ចុប្បន្ន​។​images (1)
-​ភរិយា​មេដឹកនាំ​ប្រទេស​មហាអំណាច​រូបនេះ គឺជា​ស្ត្រី​ជនជាតិ​អាហ្វ្រិក​ទីមួយ ដែល​បាន​គេ​ប្រសិទ្ធ​នាម​ថា​ជា First Lady របស់​សហរដ្ឋ​អាម៉េរិក​។ លោកស្រី Michelle បាន​ធំ​ពេញវ័យ​ក្នុង​តំបន់​ភាគខាងត្បូង​ទីក្រុង Chicago ហើយ​បានបញ្ចប់​ការសិក្សា​នៅ​សកលវិទ្យា​ល័យ Princeton ក្នុង​ឆ្នាំ ១៩៨៥ និង បន្ត​យក​ថ្នាក់បណ្ឌិត​ផ្នែក​ច្បាប់ Harvard ក្នុង​ឆ្នាំ ១៩៨៨​។​
​ក្នុងនាម​ជា First Lady របស់​សហរដ្ឋ អាម៉េរិក លោកស្រី​បានក្លាយ​ជាម​នុស្ស​គំរូ​សម្រាប់​ស្ត្រី​ទូទៅ ព្រមទាំង​ជា​អ្នក​ប្រឹក្សា​យោបល់​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។​

​គ្រួសារ​៖​ម្តាយ​របស់ លោកស្រី Michelle ធ្លាប់​ស៊ី​ឈ្មួ​ល​ធ្វើការ​ពេញ​ម៉ោង ជា​មេផ្ទះ​រហូតដល់ Michelle ចូលរៀន​នៅ​វិទ្យាល័យ​។ ខ្សែស្រឡាយ​ទាំង​ខាង​ម្តាយ និង ខាង​ឪពុក​ជាច្រើន​ជំនាន់​មុន​របស់​លោកស្រី​សុទ្ធតែ​ធ្លាប់ជា​ទាសករ​ទាំងអស់​។​images
​លោកស្រី​បាន​ជួប​ជាមួយ​លោក​អូ​បា​ម៉ា​ជា​លើកដំបូង ក្នុងពេល​ពួកគេ​កំពុងធ្វើការ​នៅក្នុង​ការិយាល័យ​ច្បាប់​មួយកន្លែង ដែលមាន​ឈ្មោះថា Sidley Austin ដោយនៅ​ទីនោះ​លោកស្រី​ត្រូវបានតែងតាំង​ជា​អ្នក​ជួយ​ផ្តល់យោបល់ និង ណែនាំ​លោក អូ​បា​ម៉ា​ក្នុងនាម​លោក​ជា​បុគ្គលិក​ច្បាប់​ម្នាក់​។ អ្នក​ទាំង​ពីរបាន​រៀបការ​នៅក្នុង​ខែ តុលា ឆ្នាំ​១៩៩២ ព្រមទាំង​មានកូន​ស្រី​ពីរ​នាក់​គឺ កញ្ញា Malia Ann កើត​ឆ្នាំ ១៩៩៨ និង កញ្ញា Natasha កើត​ឆ្នាំ​២០០១​។​
​ការងារ​៖
​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​សាលា​ច្បាប់ លោកស្រី​បានធ្វើការ​នៅ​ស្ថាប័ន​ច្បាប់ Sidley Austin ដែលមាន​ការិយាល័យ​ស្ថិតនៅ​ទីក្រុង​Chicago​។
​នៅក្នុង​ឆ្នាំ ១៩៩១ លោកស្រី បាន​កាន់ដំណែង​មុខងារសាធារណៈ នៅក្នុង​ទីក្រុង Chicago ក្នុងនាម​ជា​ជំនួយការ​របស់​មេធាវី និង ជា​ជំនួយការ​មន្ត្រី​ផ្នែក​គម្រោង និង​ការអភិវឌ្ឍន៍​។
​ក្នុង​ឆ្នាំ ១៩៩៣ លោកស្រី បាន​ក្លាយជា​ប្រធាន​ប្រតិបត្តិ​នៅ​អង្គការ​សម្ព័ន្ធ​សាធារណៈ ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណូល ជួយ​ជម្រុញ​យុវជន​ចូលរួម​ធ្វើការ​នៅក្នុង​សង្គម​។​លោកស្រី​បានធ្វើការ​នៅ​ទីនោះ​រយៈពេល​ជិត​បួន​ឆ្នាំ ព្រមទាំង​បាន​ផ្តើមគំនិត​បង្កើត​មូល​នី​ធី (Foundraising) សម្រាប់​អង្គ​ការដែល​សកម្មភាព​ស្វែងរក​មូល​នី​ធិ​នេះ បាន​បន្ត​រហូតដល់រ​យៈ​ពេល​១២​ឆ្នាំ បន្ទាប់ពី​លោកស្រី​ឈប់​ធ្វើ​ការងារ​នៅ​ទីនោះ​។
​ក្នុង​ឆ្នាំ​១៩៩៦ លោកស្រី​បានធ្វើ​ជា​ព្រឹទ្ធបុរស​នៃ​សកលវិទ្យា​ល័យ Chicago ដោយ នៅ​ទីនោះ លោកស្រី​បាន​អភិវឌ្ឍន៍​ឲ្យ​មាន​ជា មជ្ឈមណ្ឌល​សេវាកម្ម​សហគមន៍​សម្រាប់​សកលវិទ្យា​ល័យ​។
​នៅក្នុង​ឆ្នាំ ២០០២ លោកស្រី​ចាប់ផ្តើម​ធ្វើការ​សម្រាប់​ម​ន្ទីរ​ពេទ្យ Chicago ដោយ​ដំបូង​លោកស្រី​កាន់ដំណែង​ជា ប្រធាន​ប្រតិបត្តិ​សម្រាប់​កិច្ចការ​សហគមន៍ និង ក្រោយមក​ក្នុង​ខែឧសភា ឆ្នាំ​២០០៥ លោកស្រី​បានធ្វើ​ជា​អនុ ប្រធាន​ផ្នែក​សហគមន៍ និង​កិច្ចការ​ទំនាក់ទំនង​វិញ​ម្តង​។​
​ជីវិត​ក្នុងនាម​ជា First Lady របស់​សហរដ្ឋ​អាម៉េរិក​៖
​បន្ទាប់ពី​ក្លាយជា First Lady របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង លោកស្រី​បានធ្វើ​ទស្សនកិច្ច​ទៅ​ជំរុំ​ស្នាក់នៅ​របស់​អ្នក​គ្មាន​ទីជម្រក soup kitchens ជា​កន្លែង​ផ្តល់​អាហារ​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នក​ទីទាល់ក្រ​។​
​លោកស្រី​ក៏​ធ្លាប់​ធ្វើជា​ដំណាង​របស់​សាលា និង ជួយឧបត្ថម្ភ​ដល់​សេវាកម្ម​សាធារណៈ​ផងដែរ​។ ដោយឡែក​នៅ​សេត​វិមាន​វិញ លោកស្រី​បានធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ទទួលភ្ញៀវ​មួយចំនួន ជាក់ស្តែង​ដូចជា​ការទទួល​ណាត់ជួប​ជាមួយ អ្នកជំនាញ​ច្បាប់​ស្តីពី​សិទ្ធិ​ស្ត្រី​ជាដើម​។​
​ដោយឡែក​សម្រាប់​អ្នកគាំទ្រ​ទៅលើ​ស្ត្រី​ជាន់ខ្ពស់​រូបនេះ បាន​លើកឡើងថា លោកស្រី Michelle ជា​មនុស្ស​តែ​ម្នាក់​គត់​នៅក្នុង​រដ្ឋាភិបាល ដែល​បាន​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា «​ជំងឺ​ធាត់​លើស​ទម្ងន់​» តាមរយៈ​ការបង្កើន ទម្លាប់​បរិភោគ​អាហារ ដែល​ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព និង ជា​ផ្នែក​មួយ​នៃ​ការដោះស្រាយ​វិបត្តិ​នៃ​សុខភាព​សាធារណៈ​។​
​ក្រៅពី​កិច្ចការ​ក្នុងប្រទេស លោកស្រី ក៏បាន​បំពេញ​កិច្ចការ​ក្រៅប្រទេស​ច្រើន​ផងដែរ ជាក់ស្តែង​កាលពី​ខែមីនា ឆ្នាំ​២០១៤​កន្លងទៅនេះ Michelle បាន​សរសេរ​នៅក្នុង​គេហទំព័រ​នៃ​សេត​វិមាន​ថា លោកស្រី​កូនស្រី​ទាំងពីរ ព្រមទាំង​ម្តាយ នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស ចិន ដើម្បី​ជួប​ជាមួយ​លោកស្រី​PengLiyuan ភរិយា​លោក Xi Jinping ប្រធានាធិបតី​ចិន រួមជាមួយ​ការធ្វើ​ទស្សនកិច្ច​នៅ​តំបន់​វប្បធម៌ ប្រវត្តិសាស្ត្រ ក៏ដូចជា​សកលវិទ្យា​ល័យ និង​សាលារៀន​ផ្សេងៗ​ផងដែរ​។​
​មិនតែប៉ុណ្ណោះ កាលពី​ខែឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ លោកស្រី ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ ដើម្បី​រំដោះ​ក្មេងស្រី​សិស្សសាលា ដែល​ត្រូវបាន​គេ​ចាប់​ជម្រិត​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ផងដែរ​។images
២០១៥​នៅ​ដើមឆ្នាំ ២០១៥ នេះ លោកស្រី​ទី​១ របស់​អាមេរិក Michelle Obama បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ពុធ ដោយបាន​ជួប​លោកស្រី​ទី​១ របស់​ជប៉ុន គឺ​លោកស្រី អាគី អា​បេ ភរិយា​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្ស៊ី​ន​ហ្ស៊ូ អា​បេ មុនពេល​លោកស្រី បន្តដំណើរ​ទស្សនកិច្ច មកកាន់​កម្ពុជា​។
​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី រយៈពេល ៥ ថ្ងៃ គឺ​នៅ​ជប៉ុន និង កម្ពុជា របស់លោក​ស្រី មី​ស្ហ៊ែ​ល អូ​បា​ម៉ា បន្ទាប់ពី​លោកស្រី និង​លោក​អូ​បា​ម៉ា បើក​យុទ្ធនាការ​មួយ ក្នុង​ខែមីនា​នេះ ដែលមាន​ឈ្មោះថា “Let Girls Learn”​។ ជា​យុទ្ធនាការ ដើម្បី​ជួយ​ក្មេងស្រី​ដែល​មិនអាច​ចូល​សាលា​នៅក្នុង​ពិភពលោក​បានទទួល​ការសិក្សា​ពេញលេញ​៕ ដោយ ៈ លោក​ស៊ី សុគន្ធ​បុត្រា​