អាជ្ញាធរកងកម្លាំងប្រដាប់អាវុធនិងពលរដ្ឋស្នើសុំថ្នាក់លើខ្មែរ-ថៃមូមបើកច្រកព្រំដែនតំបន់ថ្មីមួយនៅភ្នំឆ័ត្រ

0

ខេត្តបន្ទាយមានជ័យ៖មន្ត្រីអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធមន្ត្រីជំនាញពាក់ព័ន្ធនឹងពលរដ្ឋក្នុងនោះមានទាំងយោធិនក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រភូមិចម្ការគឃុំ-ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានស្នើសុំថ្នាក់លើខ្មែរ ថៃដើម្បីបើកច្រកimageព្រំដែនតំបន់ថ្មីមួយបន្ថែមឲ្យមានការងាយស្រួលក្នុងជីវភាពយោធិនក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ។ ទីតាំងនោះ នៅចំណុចភ្នំឆ័ត្រភូមិចម្ការគឃុំ-ចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែកឯខាងថៃស្ថិតនៅភូមិសាស្ត្រភូមិថាប់ស្តេច ឃុំ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។ មន្ត្រីពាក់ព័ន្ធទាំងនោះ បានជួបពិភាក្សាគ្នាអស់មួយល្ងាចថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៥ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ដែលដឹកនាំប្រជុំដោយលោកចាប វាន់នី មេបញ្ជាការរងកងទ័ពជើងគោក លោកសេង ស៊ីណារិន មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សសម្តេចនាយករដ្ឋមន្ត្រី លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ លោក សេង ធារិនមេបញ្ជារងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១និងប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញ មេបញ្ជាការរង ស្នងការរង អភិបាលស្រុកនិងមន្ត្រី ពលរដ្ឋមូលដ្ឋាន។ កិច្ចពិភាក្សានៅទីបញ្ចប់បានសម្រេចលើខ្លឹមសារៈ ទី១-គាំទ្របើកច្រកព្រំដែនតំបន់ភ្នំឆ័ត្រ ស្ថិតនៅខាងត្បូងភ្នំឆ័ត្រ ភូមិចម្ការគឃុំចំកាេគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យខាងថៃគឺភូមិថាប់ស្តេចឃុំ ស្រុកតាប្រាយ៉ាខេត្តស្រះកែវ ទី២-ពិនិត្យទីតាំងជាក់ស្តែងដែលបានពិភាក្សាគ្នា។ ទី៣-មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ និងតំបន់ដែនសមត្ថកិច្ចនិងភូមិសាស្ត្រពាក់ព័ន្ធត្រូវបំពេញការងារនេះ។ ទី៤-សុំកែសម្រួលសមាសភាពសមាសភាពគណ:កម្មការអោយមានគ្រប់ជំនាញ។ទី៥-ធ្វើរបាយការណ៍ស្នើសុំជូនក្រសួងមហាផ្ទៃដើម្បីសុំគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល។ imageហើយក៏អំពាវនាវដល់ភាគីថៃដើម្បីឯកភាពបើកច្រកព្រំដែនខាងខ្លួនផងដែរ។ លោកសេង ស៊ីណារិន, លោកកចាប វ៉ាន់នី, លោក ចុង ផែត និងមន្ត្រីអ្នកពាកព័ន្ធបានចុះពិនិត្យដល់ទីតាំង ដើម្បីសិក្សាវាយតម្លៃ។ តែទីនោះខាងកម្ពុជាគ្មានផលប៉ះពាល់ទេ ព្រោះទីតាំងមានម្ចាស់ច្បាស់លាស់មិនមានពលរដ្ឋច្រើនគ្រួសារនោះទេ។ ឯខាងថៃជាដីគ្មានលំនៅឋានដែរ។ ទោះយ៉ាងទីតាំងភូមិសាស្ត្រមានអំណោយផលល្អស្រាប់បើកច្រកនេះជាផ្លូវការមកផ្លូវជាតិលេខ៥៨ថ្មីដែលសម្តេចតេជោហ៊ុនសែន ទើបតែបើកការដ្ឋាន។ ការបើកច្រកព្រំដែននេះ នឹងជួយលើការទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ថៃ ហើយសម្រួលអោយពលរដ្ឋមានជីវភាពធូធារ លែងភ័យបារម្ភពីសភាពការណ៍ព្រំដែននិងសម្រួលដល់ជីវភាពពលរដ្ឋទាំង២ប្រទេសថែមទៀតផង៕គង្គា