លោក​កែ​គឹ​តាមរយះ​លោក​អ៊ុង​អឿន​បាន​នាំ​បច្ច័យ​ចំនួន​៦០​លាន​រៀល​យកទៅ​ប្រ​កេ​ន​ជូន​ព្រះចៅអធិការ​វត្ត​ស្រះ​ឈូក​កសាង​ព្រះវិហារ​បន្ត

0

​ខេត្តបន្ទាយមានជ័យ​៖​លោក​អ៊ុង​អឿន​ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ក្រុមការងារ​បាន​នាំយក​បច្ច័យ​ចំនួន​៦០​លាន​រៀល​យកទៅ​ប្រគេន​ព្រះ​ចៅ អធិការ​វត្ត​និង​ព្រះសង្ឃ​វត្ត​ស្រះ​ឈូក ស្ថិតនៅ ភូមិ​ស្រះ​ឈូក ឃុំ​សំបួរ​imageស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ដើម្បី​យកទៅ​កសាង​ព្រះវិហារ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០១៥​បច្ច័យ ទាំង​៦០​លាន​រៀល​ខាងលើនេះ ជា​អំណោយ​របស់លោក​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​និង​លោកស្រី ម៉ៅ​ម៉ា​ល័យ​។​លោក អ៊ុង អឿន ដែលជា​ប្រធាន ក្រុមការងារ​ចុះជួយ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ជាពិសេស​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​លោក​កែ​គឹមយ៉ាន​ដែល​បានផ្តល់​ថវិកា​តាមរយះ​រូបលោក​ចំនួន​៦០​លាន​រៀល​ដើម្បី​យកទៅ​កសាង​ព្រះវិហារ និង​សម្មិទ្ធផល​ផ្សេងៗ នៅក្នុង​វត្ត​បន្ត​។​imageលោក​បានលើកឡើង​ទៀតថា​ក្រៅពី​ការងារ​សម្រាប់​អាណាចក្រ​នេះ​ក្រុម​ថ្នាក់ដឹកនាំ​ទាំងអស់​បាន​ខិតខំ​និង​កសាង​សម្មិទ្ធផល​នៅក្នុង​វិស័យ​ពុទ្ធចក្រ​យ៉ាងច្រើន​ធ្វើ​ឲ្យ​មានការ​រីកចម្រើន រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​ពោល​មាន​វត្ត​អារាម​ជាច្រើន​កន្លែង​និង​មាន​ព្រះសង្ឃ​ជាច្រើន​ម៉ឺង​អង្គ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​។​លោក​អឿន​បាន​បន្តថា​វត្ត​អារាម​ជា​កន្លែង​សំរាប់​តំកល់ទុក​ព្រះ​ធ​ម៍​ហើយ​ព្រះ​ធ​ម៍​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សា​ម្មា​សម្ពុទ្ធ​ដែល​បាន​ផ្តុំ​ជា​ប្រពន្ធ​ច​រិ​យ៉ា​ធ​ម៍​និ​សិ​លធ​ម៍​និង​ជា​ប្រពៃណីជាតិ​និង​ជា​របាំង​ដ៍​សំខាន់​សំរាប់​រក្សា​ប្រពៃណី​និង​វប្ប​ធ​ម៍​រាប់ពាន់​ឆ្នាំ​មកហើយ​ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​កាន់តែ​រីកចំរើន​ឥតឈប់ឈរ​ប្រកបទៅដោយ​ធនធានមនុស្ស​នៅ​ជំនាន់​ក្រោយៗ​ឲ្យ​មាន​សក្តានុពល​សំរាប់​កសាង​ប្រទេសជាតិ​ឲ្យ​បាន​រុងរឿង​ទៅ​ថ្ងៃមុខ​៕​គង្គា​