​ស្ត្រី​ទី​១នៃ​សហរដ្ឋអាមេរិក ( លោកជំទាវ Michelle Obama )​និង​ស្ត្រី​ទី​១ នៃ​កម្ពុជា (​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជួប​សិស្សស្រី នៅ​វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ក្នុង​កម្មវិធី​អប់រំ Room to Read

0

​សៀមរាប ៖ លោកជំទាវ Michelle Obama​ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក និង​ជា​ភរិយា​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ( OBAMA )​ក្នុងឱកាស​នៃ​ការបង្ហាញ​វត្តមាន​នៅលើ​ទឹកដី​នៃ​ក្រុង​អង្គរ ខេត្តសៀមរាប ដែនដី​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី 21-03-2015 Michelle Obama & Bunrany Hunsen.avi.Still005Michelle Obama ត្រូវបាន​ការទទួល​ស្វាគមន៍​យ៉ាង​រ៉ា​ក់​ទាក់​កក់ក្តៅ​បំផុត​ពី​សំណាក់​ស្ត្រី​ដំបូង​នៃ​កម្ពុជា​( សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន )​ភរិយា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បានរួម​ដំណើរ​ជាមួយគ្នា ជួប​សំណេះសំណាល ស្វែងយល់​ដោយផ្ទាល់​អំពី​ជីវិត​សិក្សា​របស់​សិស្សស្រី​ក្រីក្រ​ចំនួន​១០​រូប ដែល​បាន​ឆ្លងកាត់​ការតស៊ូ ព្យាយាម រៀនសូត្រ ក្រោម​ការជួយជ្រោមជ្រែង​ដោយ​កម្មវិធី​អប់រំ​កុមារី​របស់​អង្គការ Room to Read​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៥ នេះ ។21-03-2015 Michelle Obama & Bunrany Hunsen.avi.Still003
ដោយ​សមត្ថភាព​ដែល​បានមកពី​ការខិតខំ​រៀនសូត្រ ក្មួយៗ​ទាំង​១១​រូប បាន​ថ្លែង​នូវ​កិច្ច​ស្វាគមន៍ សូត្រ​កំណាព្យ និង​រៀបរាប់​អំពី​ជិវិត​សិក្សា​របស់ខ្លួន ជូន​ស្ត្រី​ទី​១ ( លោកជំទាវ Michell Obama និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ) មិនចាំបាច់​ប្រើប្រាស់​អ្នកបកប្រែ​នោះឡើយ ។ ពួកគេ​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ និង​បកប្រែ​ដោយ​ខ្លួនឯង យ៉ាង​ស្ទាត់ជំនាញ ។ ក្មួយ​ស្រី ម៉ៅ សាវឿន អាយុ​១៩​ឆ្នាំ និង​ក្មួយ​ស្រី ឡ​ន ភូ​ណា​ម អាយុ​១៨​ឆ្នាំ តំណាង​ឲ្យ​សិស្សស្រី​ក្រីក្រ​៨​នាក់​ផ្សេងទៀត បាន​ថ្លែង​នូវ​ក្តី​រំជួលចិត្ត ចំពោះ​វត្តមាន​របស់ ស្ត្រី​ដំបូង​របស់​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្មួយៗ​សូម​ហៅ​អ្នក​ទាំងពីរ​ថា​ជា អ្នក​ម៉ែ ។ ក្មួយ​ស្រី​បាន​និយាយ​ទៅកាន់​អ្នក​ម៉ែ​ទាំងពីរ​ថា គឺ​ពិតជា​មិន​ហ៊ាន​ស្រ​ម៉ៃ​គិត​នោះទេ ថា​មាន​ថ្ងៃនេះ ។ វត្តមាន​របស់​អ្នក​ម៉ែ​ទាំងពីរ ពិតជា​បានផ្តល់​កិត្តិយស​សម្រាប់​សាលា សម្រាប់​លោកគ្រូ​អ្នកគ្រូ និង​សម្រាប់​ខ្លួនគេ​ផ្ទាល់ និង​ក្រុម​ក​គ្រួសារ​ផងដែរ ។ ជាមួយគ្នានេះ​ក្មួយ​ស្រី បាន​ថ្លែង​នូវ​ការដឹងគុណ​ផងដែរ ចំពោះ​អង្គការ Room to Read ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម របស់លោក​ជំទាវ​ស្ត្រី​ដំបូង​របស់​សហរដ្ឋអាមេរិក ( Michelle Obama ) ស្តីពី​ការ​ជម្រុញ​និង​ជួយ​ឲ្យ​ក្មេងស្រី​បាន​ចូលរៀន​សូត្រ ( Let Girls Learn ) ។21-03-2015 Michelle Obama & Bunrany Hunsen.avi.Still002-1
ថ្លែង​ទៅកាន់​ក្មេងស្រី​យុវ​សិស្ស​ក្រីក្រ ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​សិក្សា​ទាំង​១០​រូប និង​ថ្លែង​ជម្រាបជូន លោកជំទាវ Michelle Obama ស្ត្រី​ដំបូង​របស់​សហរដ្ឋអាមេរិក សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ស្ត្រី​ដំបូង​នៃ​កម្ពុជា បាន​បង្ហាញថា​៖ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​បច្ចុប្បន្ននេះ បាន​យកចិត្តទុកដាក់​យ៉ាងខ្ពស់​បំផុត សម្រាប់​ស្ត្រី​និង​ក្មេងស្រី​លើ​សមភាព​អក្ខ​កម្ម​និង​យេនឌ័រ​នៅក្នុង​វិស័យ​អប់រំ ។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​គូសបញ្ជាក់ថា ទស្សនៈ​បូរាណ​ខ្មែរ​ដែល​រាំងខ្ទប់​ក្មេងស្រី​មិន​ឲ្យ​ទទួលយក​ការរៀនសូត្រ​ជ្រៅជ្រះ គឺកំណត់​ទស្សនៈ​ឲ្យ​ក្មេងស្រី​បំពេញ​កាតព្វកិច្ច​ត្រឹមតែ​ជា​មេផ្ទះ​នោះ ត្រូវបាន​កែប្រែ​ឥរិយាបថ ១៨០% ។ បច្ចុប្បន្ននេះ ស្ត្រី​ខ្មែរ​ទទួលបាន​នូវ​តម្លៃ​យេនឌ័រ និង​ផ្តល់​តម្លៃ​ឲ្យ​ស្ត្រី​ខ្មែរ មាន​តួរ​នាទី​យ៉ាងសំខាន់ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ប្រទេស ។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បន្តទៀតថា ៖ ក្នុងសង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​យកចិត្តទុកដាក់​ពង្រឹង​ខឿនអប់រំ​សិក្សាធិការ​ជាតិ ផ្តល់​លទ្ធភាព​ឲ្យ​ក្មេងស្រី​បាន​ចូល​សិក្សា​រៀនសូត្រ ដូច​ជាការ​បំផុស​ឲ្យ​មាតាបិតា អាណាព្យាបាល​ទាំងឡាយ នាំ​កូន​គ្រប់​អាយុ​ចូលរៀន ឲ្យ​ទៅ​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥត​បង់ថ្លៃ​គ្រប់ៗ​គ្នា ការអនុវត្ត​គោលនយោបាយ​សាលារ​ត់រក​សិស្ស តាមរយៈ​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ គឺ​សាលារៀន​ឲ្យ​បាន​ខិតចូល​ជិត​ផ្ទះ​ប្រជាពលរដ្ឋ ភូមិ​មួយ​ត្រូវមាន​សាលាបឋមសិក្សា​១​កន្លែង ឃុំ​មួយ​ត្រូវមាន អនុវិទ្យាល័យ​១​កន្លែង និង​ស្រុក​មួយ ត្រូវមាន​វិទ្យាល័យ ១​កន្លែង ជាដើម ។​ល​។003
ស្ត្រី​ដំបូង​របស់​សហរដ្ឋអាមេរិក ( លោកជំទាវ Michelle Obama ) បាន​ថ្លែងថា ៖ វា​ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ដែល​កន្លងមក កូនៗ បាន​ព្យាយាម តស៊ូ ឆ្លងកាត់​ឧ​ប​ស័គ្គ​ដើម្បី​ជោគជ័យ​នៃ​ជីវិត​សិក្សា​របស់ខ្លួន តែ​កូនៗ​អាចធ្វើ​បាន នេះ​វា​ជា​បទពិសោធន៍​ក្នុង​ជីវិត​សិក្សា​របស់​កូនៗ ហើយ​សូម​កូនៗ​ត្រូវយក​បទពិសោធន៍​នេះ ដឹក​ដៃ​របស់​ប្អូនៗ​ជំនាន់​ក្រោយ ឆ្ពោះទៅរក​ជោគជ័យ ដូចដែល​កូនៗ​ទទួលបាន​នៅពេលនេះ ។ លោកជំទាវ មានប្រសាសន៍ថា ៖ ដូចដែល​កូនៗ បាន​និយាយ​រួចមកហើយ​អីចឹង សហរដ្ឋអាមេរិក​នៅ​ឆ្ងាយ​ពី​កូនៗ លោកជំទាវ​មិន​នឹកស្មាន​ដល់​ថា លោកជំទាវ​មាន​ថ្ងៃនេះ ថ្ងៃ​ដែល​បានដឹង​អំពី​ការខិតខំ​របស់​កូនៗ ប្រកបដោយ​ការជឿជាក់ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ។ ជោគជ័យ​នៃ​ជីវិត​សិក្សា​របស់​កូនៗ វា​នឹងធ្វើ​ដំណើរ​ទៅកាន់​ទី​ផ្សេងទៀត ក្នុងប្រទេស​កម្ពុជា និង​ទៅកាន់​ពិភពលោក ព្រោះ​វា​ជា​សម្លេង​នៃ​ការចែករំលែក បទពិសោធន៍ ។004
អ្វីដែល​ត្រូវបាន​អង្រួន​មនោសញ្ចេតនា របស់​ស្រី​ទី​១​នៃ​សហរដ្ឋអាមេរិក និង​ស្ត្រី​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ស្ថិតក្នុង​ក្តី​រំជួលចិត្ត ជាមួយនឹង​ភាពកក់ក្តៅ​ដែល​កើតចេញពី​ការព្យាយាម តស៊ូ រៀនសូត្រ​ពោរពេញ​ដោយ​ការជឿជាក់​នោះ គឺ​សំនួរ​របស់​កូនៗ​ដែល​សួរ​ទៅកាន់​អ្នក​ម៉ែ​ទាំងពីរ​ថា ៖ តើ​អ្នក​ម៉ែ​មាន​ទឹកចិត្ត​យ៉ាងដូចម្តេច ពេលដែល​បានដឹង បានឃើញ​នូវ​ភាពជោគជ័យ​នៃ​ជីវិត​សិក្សា​របស់​កូន ? ចម្លើយ គឺ ម្តាយ​សប្បាយចិត្ត និង​មាន​មោទនភាព​ចំពោះ​កូន សង្ឃឹមថា​កូនៗ មាន​អនាគត​ល្អ​សម្រាប់​ខ្លួនឯង និង គ្រួសារ ព្រមទាំង​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សសរទ្រូង​ផ្តល់​ការរីកចំរើន​សម្រាប់​ស​ហគ​មន៍ និង​ប្រទេសជាតិ ៕001