អ្នកជម្ងឺកំពុងសម្រាកព្យាបាលចំនួន១១៥នាក់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីសប្បុរធម៌ លោកឧបាសក លោកឧបាសិកា

0

កំពង់ឆ្នាំង៖លោកឧបាសក លឹម ឈុន និងលោកឧបាសិកា សិកា ចាយ គង់ រស់នៅក្រុងភ្នំពេញ បានយកអំណោយមនុស្សធម៌មកចែកជូនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកំពង់ឆ្នាំង ចំនួន១១៥នាក់ កាលពីព្រឹក ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥។ ពីធីប្រគល់អំណោយមនុស្សធម៏នេះដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរពេទ្យ លោកវិជ្ជបណ្ឌិត និងលោកគ្រូអ្នកគ្រូពេទ្យ ជាច្រើនរូបទៀតផងដែរ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសផ្តល់អំណោយមនុស្សធម៏នោះដែរ លោកឧបាសក ឧបាសិកា ទាំងពីរបានមានប្រ
សាស ផ្តាំផ្ញើរដល់អ្នកជម្ងឺទាំងអស់ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ សូមអោយខិតខំប្រតិបត្តិតាមគ្រូពេទ្យណែនាំ និងខិតខំថែរក្សាអនាម័យដើម្បីឆាប់ជាបានវិលត្រឡប់ទៅផ្ទះវិញ ។អំណោយដែលចែកជូននៅថ្ងៃនេះ គឺជាអំណោយមនុស្សធម៏ ដែលកន្លងទៅធ្លាប់ផ្តល់ជូនគ្រួសារក្រីក្រ គ្រួសាររងគ្រោះនានាផងដែរនៅខេត្តកំពង់ឆ្នាំង ព្រោះគ្រួសារលោកតា លោកយាយ ក៏ជាអ្នករស់នៅខេត្តកំពង់ឆ្នាំងដែរ ហើយនេះមិនមែនជាលើកទី១ទេដែលគាត់បានជួយដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង កន្លងមកក៏ធ្លាប់ជួយកសាងអគារអ្នកជម្ងឺក្នុងមន្ទីរពេទ្យនេះដែរ ដែលទាំងនេះគឺក្នុងនាមតែម៉្យាងគឺមនុស្សធម៏ ដោយមិនប្រកាន់ពណ៏សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។q4លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ អំណោយមនុស្សធម៏របស់លោក ឧបាសក ឧបាសិកា ខាងលើដែលបានចែកដល់អ្នកជម្ងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរខេត្តនៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥នេះ មានចំនួន១១៥នាក់ ក្នុងនោះម្នាក់ៗបានទទួល១៥ម៉ឺនរៀល នៅក្នុងនោះដែរ សប្បុរសជនទាំង២ក៏បានផ្តល់ជូនបុគ្គលិកពេទ្យខេត្តក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀលផងដែរ។q5
លោកប្រធានមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូពេទ្យ និងអ្នកជម្ងឺទាំងអស់សូមថ្លែងអំណរគុណចំពោះ
លោកឧបាសក លោកឧបាសិកា ទាំង២ជាមាតាបិតារបស់លោកឧកញ្ញា អ៊ឺង ប៊ុនហូវ ដែលលោកតែងមានសណ្តានចិត្តមនុស្សធម៏ បាននាំយកអំណោយមកផ្តល់ជូននៅពេល និងសូមជូនពរដល់លោកទាំងពីរនិងបុត្រាបុត្រី សូមជួបតែសេចក្តីសុខ និងពុទ្ឋពរទាំង៤ប្រការជារៀងរហូតតទៅ ៕ q6