ប៉ូលីសបន្ទាយមានជ័យចាប់ផ្តើមប្រើធម៌ក្តៅលើយុវជនប្រើម៉ូតូគ្មានប៉ពង់ស៊ីម៉ាំងបង្ករសំលេងរំខានប្រជាពលរដ្ឋ

0

បន្ទាយមានជ័យ៖ ជាបន្តបន្ទាប់សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យក្រោមការដឹកនាំរបស់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់អោយអធិការស្រុក ក្រុងទាំងអស់ចាត់វិធានការលើម៉ូតូរបស់យុវជនដែលតែងបន្លឺសម្លេងខ្លាំងនៅពេលថ្ងៃ និងយប់នាំមានការរំខានដល់បងប្អូនប្រជាពលរដ្ឋ ។image3
ជាក់ស្តែងកាលពីម្សិលមិញ នគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ រួមនិងម៉ូតូមួយគ្រឿងម៉ាក MSX ដែលគ្មានកពន្ធ គ្មានស្លាកលេខ គ្មានលញ្ចក់មើលក្រោយ ជាពិសេសដោះបំពុងស៊ីម៉ាំងចេញបង្ករជាសម្លេងលឺសូរខ្លាំង ៗ ជិះតាមផ្លូវសាធារណៈរំខានដល់ប្រជាពលរដ្ឋទាំងពេលយប់ និងពេលថ្ងៃ ។ តាមត្រួតពិនិត្យរបស់សមត្ថកិច្ចឃើញថា ម៉ូតូនេះបានទិញមកហាងលក់ម៉ូតូមួយកន្លែងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយគ្មានពន្ធនាំចូល ( នាំចូលខុសច្បាប់ ) ។image1
ការបង្រ្កាបលើក្រុមយុវជន ដែលប្រើប្រាស់ម៉ូតូខុសបច្ចេកទេសគ្មានបំពុងស៊ីម៉ាំងបង្ករសម្លេងខ្លាំង ៗ ខាងលើ គឺចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៥ មកម្លះ ។ ហើយសកម្មភាពបង្ក្រាបទាំងនេះ ឃើញថាថាសមត្ថកិច្ចធ្លាប់បង្រ្កាបបានម៉ូតូដូចនេះបានចំនួនចាច្រើនគ្រឿង ។
ការឃាត់ខ្លួនយុវជន និងម៉ូតូខាងលើគឺមិនទាន់ធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់នោះទេ គឺគ្រាន់តែអប់រំណែនាំ អោយយកបំពុងស៊ីម៉ាំងដើមមកដាក់អោយត្រូវតាមបច្ចេកទេសម៉ូតូ ៕