អភិបាលស្រុកស្នួល បានស្នើរអោយចាត់វិធានការជាបន្ទាន់លើ ករណីមន្ត្រីអាវុធហត្ថស្រុកម្នាក់ដេញបាញ់ឡានដឹកឈើផ្លាតត្រូវរថយន្តមន្ត្រីស្រុកកែវសីមា

0

ក្រចេះ៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយគណះកម្មការឯកភាព នៅសាលាស្រុកស្នួល កាលពីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០១៥ ស្តីពីការរៀបចំចាត់កម្លាំងសមត្ថកិច្ចដើម្បីការពារសន្តិសុខ ជួនប្រជាពលរដ្ឋនៅតាមផ្សារ និងទីប្រជុំជន លោក គង់ គឹមនី អភិបាលស្រុកស្នួល បានស្នើរអោយមេបញ្ជារការ អាវុធហត្ថស្រុកស្នួលចាត់វិធានការជាបន្ទាន់លើករណី ដេញបាញ់រថយន្តដឹកឈើ ផ្លាតទៅត្រូវរថយន្តរបស់មន្ត្រីស្រុកកែវសីមា ។

មានប្រសាសន៍លើកឡើងបែបនេះគឺបន្ទាប់ពីមានករណីបាញ់រថយន្តដឹកឈើពីសំណាក់មន្ត្រីអាវុធហត្ថស្រុកស្នួលម្នាក់ឈ្មោះ អ៊ុល សុធា គឺជាប្អូនប្រុសបង្កើតរបស់ លោក អ៊ុល ឆាយ មេបញ្ជារការកងរាជអាវុធហត្ថស្រុកស្នួល រួមនិងបក្សបួករបស់គេចំនួន៣នាក់ផ្សេងទៀតដែលរួមដំណើរក្នុងរថយន្តជាមួយគ្នា កាលពីរសៀលថ្ងៃទី២៣ ខែមិនា ។13

បើតាមប្រភពពីសមត្ថកិច្ចស្រុកស្នួល បានអោយដឹងថា នៅក្នុងហេតុការនោះ ជនបង្ករដែលជាមន្ត្រីអាវុធហត្ថស្រុកស្នួល ឈ្មោះអ៊ុល សុធា ដែលត្រូវបានគេដឹងថា ជាប្អូនប្រុសបង្កើតរបស់ មេបញ្ជារការកងរាជអាវុធហត្ថស្រុក បានជិះរថយន្តម៉ាក លុចស្ស៊ីស៣០០ ពណ៌សរ មួយគ្រឿងរួមដំណើរជាមួយ បក្សពួករបស់គេ៣ផ្សេងទៀតនាក់ ដែលគេមិនស្គាល់អត្តសញ្ញាណ បានធ្វើ សកម្មភាព ប្រើប្រាស់កាំភ្លើងម៉ាក (វ៉ា នីឡុង )មួយដើមដេញបាញ់រថយន្តលុចស្ស៊ីស៤៧០ដឹកឈើ ចាប់ពីចំណុច ការ៉ាស់សាំង ភូមិក្បាលស្នួល រហូតចូលទៅដល់ចំណុចស្ពានជ្រាវ ក្នុងទឹកដីស្រុកមេមត់ ។

ប្រភពបន្តរថា នៅក្នុងការដេញបាញ់រថយន្តដឹកឈើខាងលើនេះ ជនបង្ករបានធ្វើការបាញ់អស់ជាច្រើនគ្រាប់ ទៅលើរថយន្តដឹកឈើនោះ ក៍ផ្លាតគ្រាប់ទៅប៉ះរថយន្តម៉ាកកាមរីហើម របស់ មន្ត្រីសាលាស្រុកកែវសីមា ដែលកំពង់តែបើកបរនៅលើកំណាត់ផ្លូវជាតិលេខ៧នោះធ្វើដំណើទៅចូលរួមការគេ តែពុំមានបង្ករគ្រោះថ្នាក់ដល់អាយុជីវិតនណាម្នាក់ឡើយ ។
ប្រភពពីប្រជាពលរដ្ឋនៅចំណុចជិតស្ពានជ្រាវ ក៍អោយដឹងដែរថា នៅក្នុងហេតុការប្រដេញរថយន្តខាងលើនេះ គេឃើញរថយន្តទាំងពីនេះដេញគ្នាមក គឺរថយន្តដឹកឈើបានព្យាយាមទាំងបែកកង់ មួយគ្រាប់ ហើយពេលមកដល់ចំណុចជិតស្ពានេះជ្រាវក៍រត់គេចចូលទៅក្នុងរបងផ្ទះប្រជាពលរដ្ឋ ក៍មានការផ្ទុះសារាយគ្នាដោយពាក្យសំដី ដោយពួកឈ្មួញឈើបាននិយាយថា គាត់បង់លុយអោយមេរបស់អស់លោក រាល់ជើងហើយម៉េចក៍តាមប្រដេញគាត់បែបនេះទៀត ។
បើតាមប្រភពពីពលរដ្ឋនៅក្នុងហេតុការបញ្ជាក់ថា ទំនងរថយន្តមួយគ្រឿងនេះដឹកយកទៅលក់អោយ មេឈ្មួញធំម្នាក់នៅស្រុកមេមត់ ឈ្មោះ អ៊ុក ទ្រារ ជាមេបញ្ជាររងយោធា ស្រុកមេមត់ ពីព្រោះខណះដែលមាន ការផ្ទុះសារាយគ្នានោះគេឃើញកូនចៅរបស់អ៊ុក ទ្រាចំនួនពីនាក់ជិះរថយន្តទៅដល់កន្លែងកើតហេតុដោយមិនអនុញ្ញាតអោយអ្នកយកព័ត៌មាន ថតរូបឡើយ ហើយបិទមិនអោយមានការចុះផ្សាយទៀតថែមទៀតផង ហើយបន្ទាប់ពីមានការចចារគ្នារួចមករថយន្តដឹកឈើបានប្តូរកង់រួចក៍បន្តរដំណើរមុខទៀត ។

ចំណែកលោក គង់ គឹមនី អភិបាលស្រុកស្នួលបានថ្លែងនៅក្នុងកិច្ចប្រជុំជា មួយគណះកម្មរកាឯកភាពស្រុក លោកបានស្នើអោយមេបញ្ជាការស្រុកចាត់វិធានការជាបន្ទាន់ចំពោះករណីបាញ់បោះសេរី ដែលមន្ត្រីម្នាក់នេះតែងតែបង្ករ ហេតុ ចំនួនបីលើកមកហើយ ករណីទី១ប្រដេញឡានដឹកឈើក្រឡាប់ធ្លាក់លូរ និងទី២ ដេញបាញ់ឡានដឹកឈើជន្លង់ម្រេចក្រឡាប់ស្លាប់ និងករណីទី៣ នេះ បាញ់ឡានលុចស្ស៊ីស ៤៧០ដឹកឆ្លងកាត់តាមស្រុកស្នួលនេះ ក៍ផ្លាតទៅប៉ះឡាន របស់មន្ត្រីសាលាស្រុកកែវសីមាទៀត ។លោក បន្តរ ចំពោះករណីនេះ ភាគីខាងជនរងគ្រោះបាន ទំនាក់ទំនងនិងដាក់ពាក្យបណ្តឹងចូលមកសាលាស្រុកស្នួលក្នុងពេលឆាប់ៗនេះ ។