ខេត្តប៉ៃលិន៖ គេសង្កេតឃើញផ្សារឯកជនមួយកន្លែង កំពុងតែធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករ ពិសេសភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិ ធ្វើការរិៈគន់យ៉ាងខ្លាំង ព្រោះតែកន្លែងបង្ហូរទឹកកង្វក់ជុំវិញផ្សារដកជាប្រចាំ ពុំមានកន្លែងបង្ហូរទឹកត្រឹមត្រួវតាមបច្ចេកទេស ។ ផ្សារដែលប្រជាពលរដ្ឋ និងអាជីករ រិៈគន់នេះឈ្មោះ ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិសាលាក្រៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអាជីករជុំវិញផ្សារ និងក្នុងផ្សារ ពិសេសអ្នកធ្វើដេំណើរ បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីដឹងថា៖នៅផ្សារសាលាក្រៅសព្វថ្ងៃ មានក្លិនស្អុយខ្លាំង សឹងតែប្រជាពលរដ្ឋដែលទៅទិញឥវ៉ាន់មិនហ៊ានចូលទិញឡើយ ហើយការជះក្លិនមិនល្អនេះគឺបណ្តាលមកពីកន្លែងបង្ហូរទឹកស្អុយជុំវិញមិនមានប្រព័ន្ធលូ តាមស្តង់ដាបច្ចេកទេសត្រឹមត្រួវ ហើយប្រធានផ្សារមិនដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន ។ ប្រភពព័ត៌មានបន្តថា៖ ក្រុមអាជីករមួយចំនួនបានយករបស់របរ ដែលស្អុយរលួយទៅចាក់ចោលក្នុងកន្លែងបង្ហូរទឹក ធ្វើឲ្យកកស្ទុះ បណ្តាលឲ្យមានក្លិនមិនល្អចំពោះភ្ញៀវដែលចូលមកទិញឥវ៉ាន់ក្នុងផ្សារ ។ ហើយបើតាមការអង្គេតពិនិត្យទៅប្រឡាយបង្ហូរទឹកជុំវិញផ្សារវាតូច មិនមានកន្លែងដែលត្រួវបង្ហូរទឹកចេញ ឡើយ ។ ប្រភពព័ត៌មានបន្តទៀតថា៖ ចំពោះសំរាមត្រួវបានគេចាក់ចោល ខ្លះ នៅលើចិញ្ជើមផ្លូវ ខ្លះក្នុងប្រឡាយបង្ហូរទឹក ស្នាមភ្លោះ ត្រង់នេះបន្តិច ត្រង់នោះបន្តិចនៅសងខាងផ្លូវ ជុំវិញផ្សារ ។ ម្យាងវិញទៀត បើយើងជិៈម៉ូតូឬធ្វើដំណើរ នៅក្បែរនោះពេលដកដង្ហើម ធ្វើឲ្យប៉ះពាល់ដល់សុខភាព ផ្លួវដង្ហើមខ្លាំងណាស់ ។
ទាក់ទិនបញ្ហានេះ អ្នកយកព័ត៌មានកម្ពុជាថ្មី មិនអាចសុំការបំភ្លីពីលោកស្រី វ័ន ស៊ីថា ប្រធានផ្សារសាលាក្រៅ តាមទូរស័ព្ទបានទេ ព្រោះទូរស័ព្ទមិនចូល ។
ពាក់ព័ន្ធករណីនេះដែរ លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី២៦នេះ ថា៖ លោកនៅពុំទាន់ទទូលបានព័ត៌មាននេះនៅឡើយទេ ប៉ុន្តែលោកនិងចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើល និងធ្វើការនែនាំឲ្យម្ចាស់ផ្សារ រៀបចំទៅតាមស្តង់ដាបច្ចេកទេសត្រិមត្រួវ ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ។ លោកបន្តទៀតថា៖នេះគឺដើម្បីថែរក្សានូវសោភ័ណភាពទីក្រុងស្អាត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ កំពុងតែជំរុញឲ្យគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសរៀបចំឲ្យបានស្អាត ៕ 



































