​​ម៉ូតូ​គ្មាន​បំពង់​ស៊ី​ម៉ាំង​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​នគ​បាល​ចាប់ផ្តើម​ប្រើ​ធម៌​ក្តៅ​ចាប់​យកមក​ដុសក្អែល​

0

​ខេត្តបន្ទាយមានជ័យ​ ​លោក​ឧ​ត្ត​ម​សេនី​យ៏ ត្រី​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់វិធានការ​យ៉ាង​ក្តៅ​ឲ្យ​អធិការ​ស្រុក​ក្រុង​ទាំងអស់ ចាត់វិធានការ​លើ​ម៉ូតូ​ដាក់​សី​ុ​មុ​ាំ​ង​ឮសូ​ខ្លាំង​របស់​យុវជន​ណា​ដែល​តែង​បន្លឺសម្លេង​ខ្លាំង​នៅពេល​ថ្ងៃ និង​យប់ នាំ​មានការ​រំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ចាប់​យកមក​ដុសក្អែល​ចេញ​។​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៥​កំលាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​មួយក្រុម​បាន​ចុះ​ឃាត់ខ្លួន​យុវជន​ម្នាក់​រួម​នឹង​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ដែល​គ្មាន​ពន្ធ​គ្មាន​ស្លាក​លេខ​គ្មាន​កញ្ចក់​មើល​ក្រោយ​ជាពិសេស​ដោះ​បំពង់​ស៊ី​ម៉ាំង​ចេញ​បង្ក​ឲ្យ​សម្លេង​ឮសូរ​ខ្លាំងៗ​ដល់​ប្រជាពលរដ្ឋ​ជិះ​តាមផ្លូវ​សាធារណៈ រំខាន​ដល់​ប្រជាពលរដ្ឋ​ទាំង​ពេលយប់​និង​ពេល​ថ្ងៃ​យកមក​សាកសួ​។ តាម​ការត្រួតពិនិត្យរ​បស់​សមត្ថកិច្ច​បានរ​ក​ឃើញថា​ម៉ូតូ​នេះ​បាន​ទិញ​មកពី​ហាង​លក់​ម៉ូតូ​មួយកន្លែង​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​ពន្ធ​នាំចូល​នាំចូល​ខុសច្បាប់​។​ការបង្ក្រាប​លើ​ក្រុមយុវជន​ដែល​ប្រើប្រាស់​ម៉ូតូ​ខុស​បច្ចេកទេស​គ្មាន​បំពុង​ស៊ី​ម៉ាំង​បង្ក​សម្លេង​ខ្លាំងៗ​ខាងលើ គឺ​ចាប់ផ្តើម​តាំងពី​ដើមឆ្នាំ​២០១៥​មក​ម្លេះ​ហើយ​សកម្មភាព​បង្ក្រាប​ទាំងនេះ​ឃើញថា​សមត្ថកិច្ច​ធ្លាប់​បង្ក្រាបបាន​ម៉ូតូ​ដូចនេះ​បាន​ចំនួន​ជាច្រើន​គ្រឿង​ផងដែរ​។​ការឃាត់ខ្លួន​យុវជន​និង​ម៉ូតូ​ខាងលើ គឺ​មិនទាន់​ធ្វើការ​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​នោះទេ គឺ​គ្រាន់តែ​អប់រំ​ណែនាំ​ឲ្យ​យក​បំពុង​ស៊ី​ម៉ាំង​ដើម​មក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ម៉ូតូ​ប៉ុណ្ណោះ​រួច​ឲ្យ​ធ្វើ​កិច្ចសន្យា​រួច​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​តែ​បុ​៉​ណ្ណោះ​៕image