​​ខេត្តស្ទឹងត្រែង កម្ពុជា និង​ខេត្ត​អត្ត ពឺ​ឡាវ​បើក​កិច្ចប្រជុំ​ពង្រឹង​សុ​ន្តិ​សុខ​ព្រំដែន​

0

​ស្ទឹងត្រែង​៖ អាជ្ញាធរខេត្ត​ស្ទឹងត្រែង​កម្ពុជា​និង​ខេត្ត អត្ត​ពឺ​ឡាវ​បាន​បើក​កិច្ចប្រជុំ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ខេត្ត និង​ខេត្ត ដើម្បី រួមគ្នា​រក្សា សន្តិសុខ​នៅតាម​ព្រំដែន ប្រ​យោ​ជ​ន៏​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពី ដែល នៅតាម ព្រំដែន​គ្នា​ជិត​។​20L1._09.18
កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​នៅ​សាលាខេត្ត​ស្ទឹងត្រែង​កន្លង​មក​ថ្មីៗ​នេះ​ដែល លោក កុល​សំអុល​អភិបាលខេត្ត​ស្ទឹងត្រែង​និង​ឯកឧត្តម​ណា​ម វិ​យៈ​កេ​ត អភិបាលខេត្ត​អត្ត​ពឺ​ដឹកនាំ​ការប្រជុំ​បាន ចុះហត្ថលេខា​លើ​កំណត់ហេតុ ពង្រឹង​ទំនាក់ទំនង​កិច្ច សហប្រតិបត្តិការ​ការ​ងារ​នៃ​ខេត្ត​ទាំងពីរ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ដើម្បី រក្សា​សន្តិសុខ រឹតចំណង សាមគ្គីភាព ស្រឡាញ់​ជាតិ​សាស​ន៏ ដែល​ប្រជាជន​ខេត្ត​ទាំងពី​ធ្លាប់មាន ប្រពៃណី​ល្អ​ជាមួយគ្នា តរៀងមក ។​
លោ​កម​កុល​សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​មាន​ប្រសា​ស​ន៏​បន្ថែមថា​៖​រាល់ បញ្ហា​ប្រឈម​ដែល​កើតមានឡើង​នៅតាម ព្រំដែន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ នៃ​ខេត្ត​ទាំងពី​ក៏ ត្រូវ បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ រួមគ្នា​ដោះស្រាយ ដោយ​សន្តិវិធី ចៀសវាង​កុំ​បង្ក​អំពើ​ហឹ​ង្សា​ឬ​ធ្វើ​ឲ្យ​មានការ​ផ្ទុះអាវុធ​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​អនុវត្ត​ការងារ​ស្របតាម​ការព្រមព្រៀង​នៃ​ប្រទេស​យើង​ទាំងពីរ​នោះ​គឺ​ការបង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់នៅ​តាម​បន្ទាត់​និង​តាម​តំបន់​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​ឡាវ​បានចេញ​ចូល​ទំនាក់ទំនង​សាកសួរ​សុខទុក្ខ ការព្យាបាល​ជំងឺ​និង​ការដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​20L13.26_09.18
លោក​ណា​ម វិ​យៈ​កេ​ត​អភិបាល ខេត្ត​អត្ត​ពឺ​មាន​ប្រសា​ស​ន៏​ថា​៖​ឆ្លងតាម​ការបំពេញ ការងារ​កន្លងមក យើង​សំរេចបាន​កិច្ចការងារ ធំ​ច្រើន​និង​ទទួលបាន លទ្ធផល​ល្អប្រសើរ​ដែលជា​ការ បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​ខេត្ត​ទាំងពី​ស្ទឹងត្រែង អត្ត​ពឺ បាន រួមគ្នា អនុវត្ត តាម​កិច្ចព្រមព្រៀង​ក្នុង​កំណត់​ហេតុដែល​បាន​ចុះហត្ថលេខា​កន្លងមក​។
​លោក អភិបាលខេត្ត​នេះ មាន​ប្រសា​ស​ន៏​ទៀតថា​៖​តាម​របាយ​ការ​ណ៏​សកម្មភាព រវាង​ខេត្ត​ទាំងពីរ​ដែល​សំរេច​ការងារ​បាន​នោះ យើង​ពិនិត្យឃើញថា​នូវមាន ការងារ​ជាច្រើន​ទៀត​ដែល ត្រូវ​បន្ត​ដោះស្រាយ​រួមគ្នា លើ​គ្រប់​វិស័យ​ទាំងអស់ ហើយ​យើង​ធ្វើ​អ្វីៗ ដើម្បី​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ​។​5.03.26_09.19
លោក​ឌួង​ពៅ​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុម​លេខា​នៃ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​ខេត្តស្ទឹងត្រែង​និង​ខេត្ត​អត្ត​ពឺ​បាន​បញ្ជាក់ថា​តាម​ស្មារតី​អង្គប្រជុំ​លើក​នេះ ខេត្ត​ទាំងពី បាន​ប្តេជ្ញា អនុវត្ត​កិច្ចសហប្រតិបត្តិការ ទប់ស្កាត់​បទល្មើស​គ្រឿងញៀន លប់បំបាត់​ការ​លប​លូច​ចូល​កាប់​ឈើ​ខុសច្បាប់​ការកាប់​ព្រៃ​រាន​យក​ដី​លួច​សង់​លំនៅដ្ឋាន និង​ធ្វើការ​កែលម្អ​នូវ​ភាព​អសកម្ម​ផ្សេងៗ​ទៀត ឈរលើ​ស្មារតី​សាមគ្គីភាព​យោគយល់​គ្នា​ទៅវិញទៅមក ។
​លោក​អភិបាលរង បញ្ជាក់ថា​៖​នេះ​ជា​លើក​ទី​៣​ហើយ ដែល​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​និង​ខេត្ត​អត្ត​ពឺ​រួមទាំង​កំលាំង​សន្តិសុខ​ព្រំដែន​នៃ ខេត្ត​ទាំង​ពីរបាន​ជូ​ប​ប្រជុំគ្នា និង​ចុះហត្ថលេខា លើ​កំណត់ហេតុ​អង្គប្រជុំ ក្នុង​មួយឆ្នាំ​ម្តង​ព្រមព្រៀង​បន្ត​រួមគ្នា​អនុវត្ត​ការងារ ដើម្បី សន្តិសុខ ព្រំដែន​ជូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពី​និង​ជំរុញ​ឲ្យ​មាន​ទីផ្សា​ទេសចរ​ណ៏​ផងដែរ​៕