សៀមរាបៈ ដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១៥ ឯកឧត្តម ទៀ ទីហា ប្រធានសហភាព សហព័ន្ឋយុវជនកម្ពុជា ខេត្តសៀមរាប បានបង្កើតឲ្យមានការប្រគួតរាំចង្វាក់ម៉ាឌីស្សូន ដែលមានការចូលរួម ពីសំណាក់សិស្សមកពីវិទ្យាល័យ និងសកលវិទ្យាល័យ នៅក្នុងខេត្តសៀមរាប និងមានការចុះឈ្មោះរាំក្នុង ពិធីអង្គរសង្ក្រាន ចំនួន ២០១៥នាក់ផងដែរ ។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានកោតសរសើរ ចំពោះសិស្សានុសិស្ស ព្រមទាំងសភាព សហព័ន្ឋយុវជនកម្ពុជា បានខិតខំប្រឹងប្រែងបង្កើតឲ្យមានការប្រគួតកីឡាដើម្បីសុខភាព ក៏ដូចជាការត្រៀម ទទួលនូវអង្គរសង្ក្រានដែលកំពុងតែ រំកិលខិតមកខាងមុខនេះ ជាក់ស្តែងការប្រគួតរាំម៉ាឌីស្សុនបំបែកឯកទគ្គកម្មពិភពលោកនេះ គឺជាសកម្មភាពដ៏ប្រពៃ គួឲ្យមោទនភាព មិនសម្រាប់តែយុវជនប៉ុណ្ណោះទែ គឺសម្រាប់ ប្រជាជាតិទាំងមូល
រំលឹកនូវព្រឹត្តកាលអង្គរសង្ក្រាន ដែលជាប្រពៃណីទំនាមទំលាប់ខ្មែរ ហើយបុព្វបុរសខ្មែរ ប្រារព្វឡើងតាំងពីសម័យមហានគរដ៏រ៉ុងរឿង ឯកឧត្តម ឃឹម ប៊ុនសុង បានបញ្ជាក់ថា ពិធីនេះមានអត្តន័យ ធំធេងក្នុងការអភិរក្ស ថែរក្សា នូវសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា ឲ្យពង្រឹង សាមគ្គីភាពក្នុងជួរយុវជន យុវនារី ឲ្យក្លាយជាអ្នកមានសមត្ថភាព ទាំងចំណេះដឹង និងបញ្ញាស្មារតី ការទទួល ខុសត្រូវចំពោះខ្លួនឯង និងគ្រួសារ រួមគ្នាអភិវឌ្ឍន៍សង្គម ។
ពិធីប្រកួតក្បាច់រាំសង្វាក់ម៉ាឌីស្សុន ត្រូវបានចូលរួមពីសំណាក់ សិស្សានុសិស្ស ជាច្រើនសម្រាប់ការអបអរ សាទរធ្វើទទួលភ្ញៀវជាតិនិងអន្តរជាតិ ដែលបានអញ្ចើញមក កំសាន្តនៅក្នុងខេត្តសៀមរាប ក៏ដូចជាការចូល រួមក្នុងបរិយាកាស់ដ៏អធឹកអធ័ម ក្នុងពិធីអង្គរសង្ក្រាន ដែលបានបបង្ហាញឲ្យឃើញការសាមគ្គីគ្នា យ៉ាងស្អិតរមួត ក្នុងស្រទាប់យុវជន បង្កើតឲ្យមានរូបចម្លាក់ និងវត្ថុនានា សម្រាប់ទទួលដល់ភ្ញៀបទេសចរណ៍ ។
ដោយ ប៊ុន រដ្ឋា





































