ប្រជាពលរដ្ឋ​នៅ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះខាត​ទឹកស្អាត​សំរាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​

0

​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​នៅ ឃុំ​ស្រែ​ហ៊ុយ ចំនួន​២​ភូមិ​មាន​ចំនួន​សរុប​៥២២​គ្រួសារ​ជួប​បញ្ហា​នារ​ដូ វ​ប្រាំង​មានការ​ខ្វះខាត​ទឹក​ប្រ ចាំ​ថ្ងៃ ។ នៅ​សងខាង​ទំនប់​ទឹកអូរ ប្រ៉​ង់ នៅ​ឃុំ​ស្រែ​ហ៊ុយ គេ​ឃើញ​រណ្តៅ​ជា​ច្រើ ន​កន្លែង​ប្រៀបបាន​និង​រណ្តៅ​បាយខុំ​នេះ មិនមែន ជា​រណ្តៅ​អ្វី​នោះឡើយ​គឺ​វា​ជា អណ្តូង សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ដងទឹក​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ ។​ចំនួន​គ្រួសារ​សរុប​នៅ​ឃុំ ស្រែ​ហ៊ុយ​មាន​ចំនួន​២​ភូមិ គឺ​ភូមិ​ស្រែ​ហ៊ុយ និង​ភូមិ ឈូ​ល គ្រួសារ​សរុប​មាន​ចំនួន​៥២២​គ្រួសារ​ក្នុងនោះ​ភូមិ ស្រែ​ហ៊ុយ មាន​ចំនួន​៣៣៩​គ្រួសារ និង​ភូមិ​ឈូ​ល​ចំនួន​១៨៣​គ្រួសារ បញ្ហា​នៅ​រដូវប្រាំង​ដែល​ពួកគាត់​ស្ទើ​តែ មួយរយ​ភាគរយ​ដែល​ជួបប្រទះ គឺ​ការខ្វះ​ទិ​ក​សំរាប់​ហូប​និង​ប្រើប្រាស់ ។​11092942_1576440239285085_665141539_n
ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ឈ្មោះ ផូយ ដា រស់នៅ​ភូមិ​ស្រែ​ហ៊ុយ បាន​រៀបរាប់​ប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​ប្រចាំខេត្ត​មណ្ឌលគិរី អោយដឹងថា ពួកគាត់​សព្វថ្ងៃនេះ​មាន​បញ្ហា​ការខ្វះខាត​ទឹកស្អាត​សំរាប់​ប្រើប្រាស់​និង​ហូបចុក​នៅ​រដូវប្រាំង​ខ្លាំង​មែនទែន​ពោលគឺ បើ​នៅ​រដូវ វស្សា មាន​ភាពងាយស្រួល គឺ​ទឹក អូរ​ច្បារ ធានាបាន​ក្នុងការ​ប្រើប្រាស់​អត់​ខ្វះខាត​ទេ ។ តែ​ដោយឡែក​នៅ​រដូវប្រាំង វិញ​ទឹក​នៅ អូរ​ច្បារ មានការ​រីង​ហ៊ួ​ត​ហែង បើ​នៅ​តិចៗ​វិញ​គឺ​ប្រជាពលរដ្ឋ​បាន​ប្រជ្រៀត​គ្នា​និង​ដណ្តើម​គ្នា​ដងទឹក​យក​ប្រើប្រាស់ ។ ប៉ុន្តែ​អ្វីដែល​គួ​អោយ​បារម្ភ​នោះ​គឺ​ទឹក​នៅ​ទីនោះ​មាន​ភាពកខ្វក់​ណាស់​ដូចជា​អ្នកភូមិ​នាំគ្នា​បោកគក់​សំលៀកបំពាក់ ក្របី គោ ចុះ​លុកលុយ​នៅទីនេះ​តែ​ធ្វើ​ម្តេច​បើ​ខ្វះខាត​ទៅហើយ ពួកគាត់​នៅ​ប្រើប្រាស់ ។​11082893_1576439879285121_574601732_n
ក្រៅពីនេះ​ពួកគាត់​ទាំងពីរ​ភូមិ​ខាងលើ​បាននាំគ្នា​ទៅ​ជីករណ្តៅ​ជា​កូន​អណ្តូង​តូចៗ នៅតាម​ទំនប់ទឹក អូរ​ប្រ៉​ង់ ដើម្បី​យក​ទឹក ទៅប្រើ​ប្រាស់​តែ​ទោះជា​យ៉ាងណា​ក៍ដោយ ទឹក​នេះ​មិន​គ្រប់គ្រាន់​សំរាប់​ពួកគាត់​ឡើយ តួយ៉ាង ដូចជា​អ្នក​ទៅមុន​ដង​បាន​មុន អ្នក​ទៅ ក្រោយ​អស់​ទឹក​ក៍​ត្រូវ​អង្គុយចាំ​ទឹក​ចេញ ។ ទឹក​នៅ​តំបន់​នោះ​វា​ជា​ទឹក កខ្វក់​ណាស់​ប្រជាពលរដ្ឋ​នាំគ្នា​ចុះ ងូតទឹក​ផង​សំរាប់​បង្ហូរ​ដាក់ ស្រូវប្រាំង​ផង ទីនោះ​វា​ជា​កន្លែង​ក្របី​និង​គោ​ចុះ​លុកលុយ​និង​ផឹកទឹក​ផង ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនអាច​ដង​ទឹ ក​ទំនប់​នេះ​យកទៅ​ប្រើ ប្រាស់​តែម្តងទៅ​។​
លោក ធី​ន មេភូមិ​ស្រែ ហ៊ុយ បាន​ទទួលស្គាល់ថា សព្វថ្ងៃនេះ​ជាពិសេស​នៅ​រដូវប្រាំង​នេះ​ប្រជាពលរដ្ឋ​ពិតជា​មានការ​ខ្វះខាត​មែន​បើទោះបី​សព្វថ្ងៃ​នៅ​ភូមិ​ទាំងពីរ​មាន​អណ្ដូងស្នប​ចំនួន​១០ តែ​ទឹក​អណ្ដូង​ទាំងនោះ​គឺ​ពោរពេញ​ដោយ​ជាតិ​កំបោរ​ច្រើនពេក​ប្រជាព ល​រដ្ឋ​យកមក​ហូប​បានឡើយ​។​ចំនុច​បែបនេះហើយ​ទើប​បង្ខំ​អោយ​ពួកគាត់​ដើរ​ជីក​អណ្ដូង​តូចៗ​ក្បែរ​ទំនប់​យក​ទឹក​មក​ហូប​។​11096860_1576440362618406_903500821_n

លោក តើ​ម ខឹ មេឃុំ ស្រែ​ហ៊ុយ បាន​ប្រាប់​អោយដឹងថា បញ្ហា​ប្រជាពលរដ្ឋ​ជួបប្រទះ​ការខ្វះ​ទឹក​ប្រើប្រាស់​និ ង​សំរាប់​ហូប​នេះ នៅ​ដូ​វ​ប្រាំង​រូបគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​សុខភាព ជារួម​ពួកគាត់​នាំគ្នា​ដងទឹក​នៅ កន្លែង​កខ្វក់​ទៅ​ហូបចុក​បើសិន គ្រួសារ​ខ្លះ​បាន​ដាំ​ចំអិន​វា​មិនមាន​បញ្ហា​នោះទេ តែបើ​គ្រួសារ​ខ្លះ​ខ្វះ​ការយល់ដឹង​ពួក​គា ត់​នាំគ្នា​ទទួលទាន​ទឹក​ឆៅ​នោះ​វា​អាច​ប្រឈម ទៅ​និង​បញ្ហា​សុខភាព ។​
លោក នួន ហាន នាយប៉ុស្តិ៍​ស្រែ​ហ៊ុយ លោក​ថា សព្វថ្ងៃនេះ​លោក​បានឃើញ​ប្រជាពលរដ្ឋ​បាននាំគ្នា ហាក់បីដូចជា ដណ្តើម​គ្នា​ដងទឹក​តាម​រណ្តៅ​ក្បែរៗ​ទំនប់​ដើម្បី​យកទៅ​ហូប​មែន ពេលខ្លះ​ទៅក្រោយ​គេ​អស់​ទឹក​ពួកគាត់​ក៍​អងគុយចាំ​ទឹក ។​
ទាក់ទិន​បញ្ហា​ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ ឃុំ ខាងលើ​ដែល​បាន​ជួប​បញ្ហា​នេះ​អ្នកយក​ព័​ត៍​មាន​យើង​បាន​សុំ​ការបំភ្លឺ​ពី​លោក មើល សឿន អភិបាលស្រុក​កោះ​ញែក នៅ​ព្រឹក​ថ្ងៃទី ៣១ មិនា ឆ្នាំ ២០១៥ វេលា​ម៉ោង ១០​និង​៣០​នាទី លោក​បាន​និយាយ​យ៉ាងខ្លី​ថា កំពុង​រវល់​ណាស់ រួច​បាន​បិត​ទូរ​សព្ទ័ ។​គេ​ពុំទាន់​ដឹងថា​នៅក្នុង​ស្រុក​កោះ​ញែក​ទាំងមូល​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន រយ ពាន់​គ្រួសារ ទៀត​ដែល​អាច​ប្រឈម​ទៅ​និង​ការខ្វះខាត​ទឹក​ប្រើប្រាស់​ដូច​ប្រជាពលរដ្ឋ​នៅ ឃុំ​ស្រែ​ហ៊ុយ នោះ ៕

ដោយ  សុភ័ក្ក