ឯកឧត្តម មេបញ្ជាការ​តំបន់​នាំយក​អំណោយ​ចែកជូន​គ្រួសារ​ទ័ព និង​ត្រួតពិនិត្យ​ការសាងសង់​ឃ្លាំង​វរៈ​សេនា​តូច​លេខ​១

0

កំពង់ធំៈ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ដឹកនាំ​ប្រតិភូ នាំយក​អំណោយ​មាន​អង្ករ ១​តោន និង​មី​យើង​១៥​កេស ចែកជូន​ដល់​គ្រួសារ​កងទ័ព ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព ខ្វះខាត​នៅ ក្នុង​វរៈ​សេនា​តូច​លេខ​១ ស្ថិតនៅ​ភូមិ តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃទី ៣១ ខែ មិនា ឆ្នាំ​២០១៥ ។​IMG_4999 (1)
​បន្ទាប់ពី​ឯកឧត្តម មេបញ្ជាការ សោម ស៊ុន ចែក​អំណោយ​ជូន​ដល់​គ្រួសារ​កងទ័ព​រួចមក ក៏បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការសាងសង់​ឃ្លាំង​សម្រាប់​ទុកដាក់​សម្ភារៈ​សឹក និង ដែល​ត្រូវបាន​ដំណើរការ​សាងសង់​បាន​៣០​ភាគរយ មាន​ទំហំ ៦​គុណ​និង​១២​ជញ្ជាំង​ឥដ្ឋ ប្រក​ស័ង្កសី ក្រោម​ការ​ជំនួយ​ឧបត្ថម្ភ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នូវ​ស៊ីម៉ង់ត៍ ១០​តោន ព្រមទាំង​ថវិការ ៥០០០​ដុល្លា ក្នុងនោះ​ក៏មាន​ការឧបត្ថម្ភ​ជា​ជំនួយ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ណា​រិន្ទ នាយក​នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ បាន​ឧបត្ថម្ភ​ស័ង្កសី​ចំនួន ១០០០​សន្លឹក និង​ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​ឧបត្ថម្ភ​ស៊ីម៉ង់ត៍ ចំនួន ៥​តោន ផងដែរ ។​IMG_4994

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ផ្តាំផ្ញើរ និង​សួរសុខទុក្ខ​របស់ គ្រួសារ​កងទ័ព ជាពិសេស​ក្មេង​ដែល​ប្រឈមមុខ​និង​ជំងឺ​នា​រដូវក្តៅ និង​សូម​ឲ្យ​មាតាបិតា បង្កើត​ការប្រុងប្រយ័ត្ន​ខ្ពស់ អាច​នឹង​កើត​ជំងឺរាក​រូស​បាន ព្រោះ​អាកាសធាតុ ក្តៅ អាច​នឹង​ឆ្លង​ជំងឺ​តាម​ចំណីអាហារ​បាន​យ៉ាង​ងាយ និង​សូម​ឲ្យ​ថែរក្សា​សុខភាព​អានា​ម័​យ ទាំង​ចំណីអាហារ និង​សំលៀកបំពាក់ ជាពិសេស​សូម​ឲ្យ​គ្រួសារ​ទ័ព​ទាំងអស់ ការពារ​ឲ្យ​បាន នូវ​ការ​ចំអិន​អាហារ និង​ការប្រើប្រាស់​ភ្លើង​អាច​និង បង្កើត​ឲ្យ​មាននូវ​អគ្គីភ័យ​ឆាបឆេះ​បាន នៅពេលដែល​យើង​មានការ​ធ្វេសប្រហែស ។​IMG_4989
​ជា​ចុងក្រោយ​ឯកឧត្តម បាន​សំណូមពរ ឲ្យ​នាយទាហាន និង​ពលទាហាន រួមទាំង​គ្រួសារ​ទ័ព​ទាំងអស់ ជួយ​គ្នា​ថែរក្សា នូវ​សមិទ្ធិផល​នានា​នៅក្នុង​បន្ទាយ ដែល​បាន​កសាង​រួច កុំ​ឲ្យ​មានការ​ប្រឡាក់ ឬ​គូស​ជា​រូប និង​ការបែកបាក់ ព្រោះ​សមិទ្ធិផល​ទាំងនេះ មាន​តំលៃ​ខ្លាំងណាស់ សម្រាប់​ការប្រើប្រាស់ ក្នុង​វិស័យ​ទ័ព និង​ជា​ជំ​នួន​ដ៏​ថ្លៃថ្លា​របស់​សម្បុរ​សជន ដែល​លោក​បាន​កាត់​ពី​មាត់​ពី​ក៏ ចែករំលែក​ចូ​ន​ដល់ កងទ័ព​សម្រាប់​ប្រើប្រាស់​គ្រប់​ជំនាន់​ទៅ​យូរអង្វែង​ខាងមុខ​ទៀត ។​IMG_4988
Image25Image24