ក្រុងប៉ោយប៉ែត៖ ច្រករបៀងមួយកន្លែងស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺជាច្រកសំងាត់សម្រាប់នាំរឿងអាថ៍កំបាំងជាច្រើនចូលពីប្រទេសថៃមកកម្ពុជា ។ ជាការពិតណាស់ច្រករបៀងដ៏អាថ៍កំបាំងខាងលើនេះគេតែងសង្គេតឃើញមានរថយន្តសេរីទំនើបៗចូលទៅក្នុងច្រករបៀងនោះ ហើយមានសន្តិសុខរបស់កាស៊ីណូប្រមាណជា៥នាក់បានទាញទ្វារបិទជិតមិនឲ្យអ្នកណាមើលឃើញអ្វីឡើយមួយសន្ទុះក្រោយមកទើបរថយន្តសេរីទំនើបនោះ បើកបរចេញមកវិញហើយសំដៅយ៉ាងលឿនទៅកាន់កាស៊ីណូស្តារវើហ្គាសតែម្តង ។
ប្រភពរាយការណ៏ពីប្រជាពលរដ្ឋនៅក្បែរច្រកអាថ៍កំបាំងនោះ បានឲ្យដឹងថាច្រកនេះជាប្រភពនាំចូលទំនិញគេចពន្ធមកពីប្រទេសថៃ ក្នុងនោះមានទាំងដែករាប់ម៉ឺនតោននិងគ្រឿងសម្ភារៈបរិក្ខាផ្សេងៗជាធម្មតាគេដឹកចូលពេលយប់ស្ងាត់ដើម្បីសាងសង់កាស៊ីណូនៅក្រុងប៉ោយប៉ែត ។
ប្រភពបានបន្តទៀតថា៖ក្រៅពីមានដឹកដែកនិងសម្ភារមួយចំនួនធំហើយនោះ ច្រករបៀងនេះក៏មានទូនាទីនាំចូលចេញមនុស្សដោយខុសច្បាប់ពីប្រទេសថៃផងមកកម្ពុជាផងដែរ ប៉ុន្តែសមត្ថកិច្ចដែលឈរជើងនៅទីនោះមិនហ៊ានលូកដៃឬបើកភ្នែកមើលនោះឡើយ ព្រោះខ្លាចអំណាចមេកងសន្តិសុខកាស៊ីណូ ឈ្មោះទៀ ចាងជាអ្នកចេញមុខ ។
ជាក់ស្តែងថ្មីៗនេះជនជាតិថៃចំនួនពីរនាក់១ ឈ្មោះតាន់សំណាងហៅដាំភេទប្រុសអាយុ៤២ឆ្នាំនិងទី២ឈ្មោះឈិតាសាវង្សចក្រីភេទប្រុសអាយុ៣៦ឆ្នាំត្រូវសមត្ថកិច្ចប៉េអឹមក្រុងប៉ោយប៉ែចាប់ខ្លួនពីបទប្រើប្រាស់និងនាំអាវុធឆ្លងដែនដោយខុសច្បាប់ ករណីនេះត្រូវបានលោកទៀចាងបដិសេធថា៖ជនជាតិថៃនោះមិនមែនមកតាមច្រករបៀងដែលគ្រប់គ្រងផ្ទាល់ដោយលោកទេ ។
ចំណែកប្រជាពលរដ្ឋនៅជុំវិញក្រុងប៉ោយប៉ែតបានសម្តែងក្តីបារម្ភចំពោះបញ្ហាអសន្តិសុខជាតិតែងតែកើតមានដោយសារភាពអានាធិបតេយ្យនៅប្លុកប៉ោយប៉ែត តួយ៉ាងដូចជាបនល្បែងរាប់សឹបទីតាំងជុំទិសកាស៊ីណូភាគច្រើនគ្មានអាជ្ញាបណ្ណ័គ្រប់គ្រាន់នោះទេ ប៉ុន្តែមន្ត្រីពាក់ពន្ធ័មិនបានយកចិត្តទុកដាក់អំពីបញ្ហានេះឡើយពោលគឺពួកគេដឹងតែឈរនៅពីក្រោយខ្នងអ្នកបើកបនល្បែងស៊ីសងខុសច្បាប់ទាំងនោះដើម្បីទទួលបានលាភសក្ការៈយកមានធើ្វបាន ៕
ពាក់ពន្ធ័បញ្ហាខាងលើលោកឧត្តមសេនីយ៏ត្រី ខេង ស៊ុម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេកាលពីថ្ងៃទី៣១ខែមិនាឆ្នាំ២០១៤ម្សិលមិញជុំវិញបញ្ហាបនល្បែងភ្នាល់បាលតាមអនឡាញខុសច្បាប់និងបញ្ហាអសន្តិសុខដែលបណ្តាលមកពីមានច្រករបៀងស្វ័យការពារដោយជនស៊ីវិលឈ្មោះទៀចាងនោះ ៕
គេសង្ឃឹមថា៖អង្គភាពពាក់ពន្ធ័ជាពិសេសអគ្គស្នងការនគរបាលជាតិគប្បីមានវិធានការលើបញ្ហាខាងលើនេះផង ដើម្បីរក្សាសន្តិសុខសុវត្ថភាពនិងសណ្តាប់សាធារណជូនប្រជាជននៅតំបន់ប៉ោយប៉ែតនេះផង ។