កំពង់ធំៈ ដោយការយកចិត្តទុកដាក់របស់ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មកលើកងយោធពលខេមរៈភូមិន្ទ ដែលត្រូវបានហ្វឹកហាត់ ក្បួនយុទ្ធសាស្ត្រ និងចេតសាស្ត្រ រួមទាំងការផ្សាភ្ជាប់ ចំណងសាមគ្គីនៅក្នុងក្រុម ឬអង្គភាពដើម្បីបង្កើននូវចំណេះដឹងដល់មន្ត្រីកងយោធពលខេមរៈភូមិន្ទ ទាំងសុខភាព និងស្មារតី រួមទាំងវិន័យរបស់កងកម្លាំង ទើបតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកហ្វឹកហ្វឺន ចំនួន ៤៥ថ្ងៃ ដោយមានសិក្ខាកាមចំនួន ២50នាក់។
ជាក់ស្តែនៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៥ កំលាំងសិក្ខាកាមទាំង250នាក់ បាន ធ្វើយុទ្ធដំណើរចេញ ពីវរៈសេនាតូចលេខមួ១ចាស់ ស្ថិតនៅចំនុចថ្នល់បែក ឃុំ ត្រពាំឬស្សី ស្រុកកំពង់ស្វាយ ឆ្ពោះទៅហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធជាមួយនឹងគូសត្រូវ និងការវាយឆ្មក់ និងការត្រៀមបោសសំអាតគូរសត្រូវនៅចំពោះមុខ បាន ធ្វើឡើងដូចសកម្មភាពប្រយុទ្ធពិតៗនៅក្នុងទីលានប្រយុទ្ធ នៃសង្គ្រាមដែលកំពុងតែឆេះរោលរាល បានធ្វើ ឲ្យ កងយោធលខេមរៈភូមិន្ទ បានយល់ដឹងនឹងជ្រាប់ពីយុទ្ធវិធីសាស្ត្រនៃការប្រយុទ្ធជាក់ស្តែង ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ដោយ យោងតាមកាណែនាំ របស់ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ ក៏ដូចជាបទបញ្ជារបស់ក្រសួងការពារ ជាតិ បានជម្រុញឲ្យតាមបណ្តាអង្គភាព មានការហ្វឹកហាត់បំប៉នជំនាញ ដល់កងកម្លាំង ដើម្បីពង្រឹងគុណភាព ទើបតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើក
វគ្គហ្វឹកហ្វឺនជាច្រើនវគ្គដល់កងកម្លាំង ដោយមានការ គាំទ្រនិងឧបត្ថម្ភពីសំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តកំពង់ធំ និងមន្ទីរផ្សេងៗ ទើបសកម្មភាពហ្វឹកហ្វឺនបានដំណើរការជោគជ័យ ក្រៅពីការហ្វឹកហាត់ តំបន់ សឹកបានជម្រុញឲ្យតាមវរៈសេនាតូច ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ខិតខំព្យាយាម រួមសហការគ្នាសាងសង់បន្ទាយ ជាបន្តបន្ទាប់ផងដែរ។
ដោយ ប៊ុន រដ្ឋា




































