ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ស្នើ​សុំអោយ​សាលា​រាជធានី​ភ្នំពេញ ជួយ​លើ​ការរៀបចំ​ទទួល​ប្រតិភូ ទីក្រុង​ហូ​ជី​ម៉ិ​ញ មក​ភ្នំពេញ ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ និង​ការធ្វើ​អង្គសិក្ខាសាលា​មួយ នៅមុន​ចូលឆ្នាំថ្មី

0

​ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានធ្វើការ​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ អោយជួយ​លើ​ការរៀបចំ ទទួល​ប្រតិភូ​ទីក្រុង​ហូ​ជី​ម៉ិ​ញ ដែល​គ្រង​មក​ភ្នំពេញ ដើម្បី​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ និង​ការធ្វើ​អង្គសិក្ខាសាលា​មួយ នៅមុន​ចូលឆ្នាំថ្មី​ខាងមុខនេះ ។ ការស្នើសុំ2​របស់​ឯកអគ្គ​រដ្ឋទូត​វៀតណាម ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នេះ​ត្រូវបាន​ធ្វើឡើង ក្នុងជំនួប​សម្តែង​គួរសម មួយ​ជាមួយ ឯ​,​ឧ ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០២ មេសា នៅ​សាលា​រាជធានី​ភ្នំពេញ ។​
​ឯ​,​ឧ​ឯកអគ្គរដ្ឋទូត​វៀតណាម បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​៩-១០ និង​ថ្ងៃទី​១១ ខែមេសា​ខាងមុខនេះ ប្រតិភូ​វៀតណាម មាន​គ្នា​៥១​នាក់ ដឹកនាំ​ដោយ ឯ​,​ឧ LE Thanh Hai ប្រធាន​លេខា​បក្ស​ទីក្រុង​ហូ​ជី​ម៉ិ​ញ នឹង​មក​បំពេញ​ទស្សនៈកិច្ច នៅ​ទីក្រុង​ភ្នំពេញ ក្នុង​រយះពេល​៣​ថ្ងៃ ហើយ​ក្នុង​រយះពេល នៃ​ការបំពេញ​ទស្សនៈកិច្ច​នោះ គ​ណះ​ប្រតិភូ​គ្រោង​នឹង​ក្រាបថ្វាយបង្គំ​គាល់ ព្រះមហា​ក្ស័​ត្រ​កម្ពុជា ជួប​សម្តែង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ស ម្តេច​ពញ្ញា​ចក្រី​ហេង សំរិន លោកជំទាវ ម៉ែន សំអន ឯ​,​ឧ ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ឯ​,​ឧ​អភិបាល​រាជធានី​ភ្នំពេញ​ផងដែរ ។ ក្រៅពី​ការជួប​សម្តែង​ការគួរសម ហើយគ​ណះ​ប្រតិភូ​នេះ នឹង​បើក​សិក្ខាសាលា​មួយ លើ​ការវិនិយោគ រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​សិក្ខាសាលា​នោះ នឹងមាន​ការចូលរួម​ពី​អ្នកវិនិយោគ​វៀតណាម រកស៊ី​នៅ​ស្រុក​ខ្មៅ​ទាំងចាស់​និង​ថ្មី ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន អ្នកជំនាញ​រកស៊ី​នៅ​ស្រុក​ខ្មែរ ក៏​នឹង​ត្រូវបាន​អញ្ជើញ​ចូលរួម​ផងដែរ3
​ដូច្នេះហើយ​ឯ​,​ឧ​ស្នើ​សុំអោយ​សាលា​រាជធានី​ភ្នំពេញ ជួយ​ជ្រោមជ្រែង ដើម្បីអោយ​គ​ណះ​ប្រតិភូ​វៀតណាម​ទទួលបាន​ជោគជ័យ ក្នុង​កិច្ចការងារ​ដែល​គ្រោង នឹង​ធ្វើឡើង​ខាងលើនេះ​។​
​ជា​កិច្ច​ឆ្លើយតប ឯ​,​ឧ ប៉ា សុជាតិ​វង្ស ក្នុងជំនួប​នោះ បាន​លើកឡើងថា កិច្ចការងារ​ដែល​ឯកអគ្គរដ្ឋទូត​វៀតណាម បានស្នើ​សុំ​នេះ ហាក់ដូច​ជាមាន​រយះពេល​ខ្លី ហើយ​ម្យ៉ាងវិញទៀត មន្ត្រីរាជការ ថ្នាក់ដឹកនាំ​កំពូលៗ ក៏​ជាប់រវល់ ក្នុងការ​រៀបចំ​ពី​ធី​បុណ្យចូលឆ្នាំថ្មី​ផងដែរ ដែល​ធ្វើអោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពិបាក​ក្នុង​ការបំពេញ​លើ​ការងារ​នេះ​បន្តិច ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្នុងនាម​អាជ្ញាធរ​រាជធានី នឹង​ខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ​នេះ​អោយ​ទទួលបាន​ជោគជ័យ ៕4