ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថាៈ ស្ថានភាព​អាកាសធាតុ ក្នុង​រដូវវស្សា​ឆ្នាំ​២០១៥ សីតុណ្ហភាព​មាន​កម្រិត​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ

0

បន្ទាប់ពី​អាច​មានកូន​រដូវប្រាំង​រយៈពេល​ខ្លី គឺមាន​ភ្លៀង​ច្រើន​ដូច​ឆ្នាំ​២០១១ ឯ​ព្យុះ​ក៏មាន​ឥទ្ធិពល​ច្រើន​ដល់​កម្ពុជា​ដែរ​​ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​កាលពី​ថ្ងៃទី​ពុធ​ថា ចាប់ពី​ខែមេសា ដល់​ខែមិថុនា សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រ ត្រង់ចំណុច​ខ្សែ​អេ​ក្វាទ​រ័ មាន3​កម្រិត​ប្រហាក់ប្រហែល នឹង​មធ្យម​ភាគច្រើន​ឆ្នាំ ។ ប៉ុន្តែ​ចាប់ពី​ខែកក្កដា ដល់​ខែតុលា ឆ្នាំ​២០១៥ សីតុណ្ហភាព មាន​កម្រិត​ទាប​ជាង​មធ្យម​ភាគច្រើន​ឆ្នាំ និង​ទាប​ជាង​ឆ្នាំ​២០១៤ ។​
នៅក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា ឯ​,​ឧ លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា តំបន់​មាត់សមុទ្រ និង​វាលទំនាប​រដូវវស្សា នឹង​ចូល​មកដល់​នៅក្នុង​សប្តាហ៍​ទីមួយ នៃ​ខែឧសភា ។
​ឯ​តំបន់​ខ្ពង់រាប​រដូវវស្សា នឹង​ចូល​មកដល់​នៅក្នុង​សប្តាហ៍​ទី​ពីរ នៃ​ខែឧសភា ឆ្នាំ​២០១៥ ។ ក្នុង​ខែមេសា ដល់​ខែមិថុនា ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ ពី​កម្រិត​តិច​ទៅ​បង្គួរ ( ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៤ ។ ក្នុង​អំ​ទ្បុ​ង​ពេលនេះ អាចមាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតមានទ្បើង​ច្រើន ។ កូន​រដូវប្រាំង អាច​នឹង​កើតមាន​ក្នុង​រយៈពេល​ខ្លី ( ក្នុង​សបា្តហ៍​ទី​បួន នៃ​ខែមិថុនា នៅ​ភាគ​ខាងលិច ខេត្តតាកែវ កណ្តាល និង​ខេត្តកំពង់ស្ពឺ ។​2
​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល បាន​បន្ថែមថា ពី​ខែកក្កដា ដល់​ខែតុលា បរិមាណ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន ។ កម្រិត​ទឹកភ្លៀង អាច​នឹង​ធ្លាក់ចុះ​ច្រើនជាង​ឆ្នាំ​២០១៤ ( ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១១ ) ។ រដូវវស្សា​ឆ្នាំ​២០១៥ នឹង​បញ្ចប់​នៅ​សប្តាហ៍​ទី​បី នៃ​ខែវិច្ឆិកា ។ នៅក្នុង​ឆ្ន​មា​២០១៥​នេះ នឹងមាន​ព្យុះ​កើត​ទ្បើង​នៅក្នុង​ស​មុ​ទ្យ ប៉ាស៊ីហ្វិក ពី​២៥​ទៅ​២៧ ហើយ​អាចមាន​ឥទ្ធិពល​ច្រើន មកលើ​ជ្រោយ​ឥណ្ឌូចិន និង​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុងធ្វើការ​តាមដាន លើ​ស្ថានភាព​អាកាសធាតុ ជាប់​ជាប្រចាំ ហើយ​និង​ធ្វើ​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់ ក្នុងករណី​ចាំបាច់ ៕4