បញ្ចប់​វគ្គ​យុទ្ធ​ដំណើរការ​ហ្វឹកហ្វឺន​រប​ស់​កងយោធពល​ខេមរៈភូមិន្ទ​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

0

​កំពង់ធំៈ ការបើក​វគ្គ​ហ្វឹកហ្វឺន ដើម្បី​បំប៉ន​ជំនាញ​ដល់​កងយោធពល​ខេមរៈភូមិន្ទ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែលមាន​រយះពេល​៤៥​ថ្ងៃ ដោយមាន​ការចូលរួម​ផ្នែក​សឹក​រង​ទាំង​៨ និង​វរៈ​សេនា​តូច​លេខ ១ លេខ​២ ត្រូវបាន បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៥ស្ថិតនៅ​ចំនុច​ព្រំប្រទល់ ស្រុក​ប្រាសាទ​បា​ល័​ង្គ និង​ស្រុក​កំពង់ស្វាយ ។​7
​លោក វរៈសេនីយ៍ទោ ថន ស៊ី​ក​ដ្កា មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​១ និង​ជា​អនុប្រធាន​គ្រប់​គ្រប់​វគ្គ​សិក្សា​នេះ​បានបញ្ជាក់ ពី​ការធ្វើ​យុទ្ធ​ដំណើរ រយះពេល​២​ថ្ងៃ ១​យប់ ដែលមាន​ចម្ងាយ​ដី ៣៣​គីឡូម៉ែត្រ និង​មានការ​ចូលរួម បូក​ទាំង​គ្រូវ និង​អ្នកបច្ចេកទេស​ក្នុង​យុទ្ធវិធី សមយុទ្ធ សរុប​ចំនួន ២៥០​នាក់ ការធ្វើ​យុទ្ធ​ដំណើរ​នេះ បានចេញ​ដំណើរ​ពី ភូ​មិន​ថ្នល់​បែក ស្រុក​កំពង់ស្វាយ បាន​ដើរកាត់ ព្រៃ​តូចធំ កាត់​អូរ បឹងបួរ ឆ្លងកាត់ និង​វាលលំហរ​កណ្តាល​ថ្ងៃ​ក្តៅ សង្កេតឃើញថា សិក្ខាកាម​មានចិត្ត​អំណត់​អត់ធ្មត់ ព្យាយាម និង​យកចិត្តទុកដាក់ និង​សម្រេចបាន​លទ្ធផល​ជោគជ័យ ។​6
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹងថា ការ​លើកយក​វិញ្ញាសារ ការធ្វើ​យុទ្ធ​ដំណើរ ដល់​សិក្ខា​ម​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ទ័ព​ថ្មី យល់​ពី​វិន័យ​កងទ័ព និង​ការរួមរស់​ជា​ក្រុម ន ចេះ​សាមគ្គី​គ្នា និង​យល់​ពី​យុទ្ធវិធី​ក្នុងការ​ប្រយុទ្ធ​ជាមួយនិង​គូរ​សត្រូវ ដើម្បី​ការពារ​ខ្លួន​ឲ្យ​មាន​សុ​វត្តិភាព ដោយ​ត្រឹមត្រូវ និង​ជា​គំរូ​ដ៏​ត្រឹមត្រូវ​ដល់​ប្អូនៗ​ជំនាន់​ក្រោយ ។​8
​ឯកឧត្តម បាន​បញ្ជាក់ថា ការហ្វឹកហាត់​នូវ​យុ​វិធី​នេះ គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​ការប្រើប្រាស់​ជិវិត​ប្រចាំថ្ងៃរ​បស់ទ័ព ដែល​ចាំបាច់​ណាស់​ត្រូវតែ​ចេះ​នូវ​ក្បួន​យុទ្ធសាស្ត្រ គ្រប់សព្វ​បែបយ៉ាង ទាំង​វិន័យ សណ្តាប់ធ្នាប់ ទាំង​ការប្រុងប្រៀប និង​ការគោរព​ប្រ​និ​ប​ត្តិ​ចំពោះ​ថ្នាក់ដឹកនាំ ជាពិសេស​ទៅទៀត​នោះ ក្នុងនាម​ជា​កងកម្លាំង​បំរើ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវតែមាន​ស្មារតី សុខភាព​ល្អ កម្លាំង​មាំមួន មានគុណ​ភាព​ក្នុង​ការងារ ត្រៀម​២៤​ម៉ោង លើ​២៤​ម៉ោង សម្រាប់​ការទទួល បទបញ្ជា​ពី​ថ្នាក់ដឹកនាំ និង​សូម​ឲ្យ​ប្អូន​ទាំងអស់​យកចិត្តទុកដាក់ សិក្សា​រៀនសូត្រ​បន្ថែម និង​សង្ឃឹមថា​ប្អូន​ទទួលបាន​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់ ទៅប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍​ដល់​សង្គមជាតិ​។​
​ដោយ ប៊ុន រដ្ឋា9 3 2 1