ខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យនិងខេត្តដុងថាប់សាធារណរដ្ឋសង្គមនិយមវៀតណាមបានជួយដល់វិស័យការពារជាតិចំនួន២៣ម៉ឺនដុល្លារក្នុងឆ្នាំ២០១៤ ។ នេះបើតាមការលើកឡើងរបស់លោកអភិបាលខេត្តបន្ទាយមានជ័យក្នុងមតិស្វាគមន៍ប្រតិភូវៀតណាម
កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបានមានមតិស្វាគមន៍ចំពោះប្រតិភូខេត្តដុងថាប់នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមចំនួន២៥រូបដែលដឹកនាំលោក ចូវ ហុងហ្វុង អភិបាលរងខេត្តដុងថាប់ដែលជាកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីរវាងខេត្តដុងថាប់និងខេត្តបន្ទាយមានជ័យនៅអំឡុងឆ្នាំ២០១១ដល់ឆ្នាំ២០១៥។
លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះប្រតិភូខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានជួយដល់ខេត្តបន្ទាយមានជ័យមានវិស័យលើកសិកម្មមានស្រូវពូជចំនួន៨តោន និងជួយដល់វិស័យការពារជាតិតំបន់ប្រតិបត្តកិការសឹករងយោធាខេត្តបន្ទាយមានជ័យក្នុងការជួយកសាងអគារការិយាល័យ និងបានទិញសម្ភារៈសម្រាប់បំពាក់មានតម្លៃសរុប៤.៦២៤លានដុងប្រហែល២៣ម៉ឺនដុល្លារអាមេរិក។
ក្នុងឱកាសនោះដែរលោក ចូវ ហុងហ្វុង អភិបាលរងខេត្តដុងថាប់បានមានប្រសាសន៍ថាក្នុងមានគណៈប្រតិភូសូមអបអសាទរដល់ចំពោះប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលខេត្តមន្ត្រីរាជការប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ និងជូនពរសម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះសូមសេរីសួស្តីឆ្នាំថ្មីឆ្នាំ២០១៥សុំអោយសុខសន្តិភាពនិងមានរីកចំរើនអភិវឌ្ឍន៍ប្រទេសកម្ពុជា៕



































