ស្ទឹងត្រែង៖រដ្ឋមន្ត្រីក្រសួងទេសចរណ៏ស្នើឲ្យមន្ទីរទេសចរណ៏ខេត្តស្ទឹងត្រែងសហការជាមួយអាជ្ញាធរមូលដ្ឋានបង្កើតតំបន់អេកូទេសចរណ៏ឲ្យបានច្រើនដោយសាខេត្តនេះមានធនធានធម្មជាតិអំណោយផលល្អទៅលើផ្នែកទេសចរណ៏ និងអាចបង្កើនការងារធ្វើ ជូនកូនចៅប្រជាពលរដ្ឋ កុំឲ្យធ្វើចំណាកស្រុកចេញទៅក្រៅប្រទេស។
នៅក្នុងពិធីតែងតាំងលោកអ៊ន់ ប៉ោសឿនជាប្រធានមន្ទីទេសចរណ៏ខេត្តស្ទឹងត្រែងថ្មីៗនេះ ឯកឧត្ត ថោង ខុនរដ្ឋមន្ត្រី ក្រសួងទេសចរណ៏មានប្រសាសន៍ថា៖ភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិបានចូលមកទស្សនានៅតាមបណ្តាខេត្តប៉ែកភូមិភាគឥសាន្តពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងដោយសាប្រទេសកម្ពុជាយើងមានសន្តិភាពមានផ្លូវគមនាគមន៏ស្រួលធ្វើដំណើរនិងតំបន់ទេសចរណ៏ធម្មជាតិមានសក្តានុពលទាក់ទាញអារម្មណ៍ភ្ញៀវឲ្យមកទស្សនាបាន។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៏ថា៖សក្តានុពលនេះមន្ទីរទេសចរណ៏ត្រូវបង្កើតសហគមន៏អេកូទេសចរណ៏ និងគិតពីមគ្គុទ្ទេសទេសចរណ៏ឲ្យបានត្រឹមត្រូវពិសេសត្រូវបណ្តុះកូនចៅប្រជាពលរដ្ឋដែលមានមូលដ្ឋានរស់នៅជិតសហគមន៏ទេសចរណ៏ឲ្យមានការងារធ្វើ។ខេត្តស្ទឹងត្រែងក្លាយទៅជាគោលដៅទេសចរណ៏មួយដ៏ល្អទៅថ្ងៃអនាគតខ្ញុំមានជំនឿជាក់ណាស់ព្រោះសក្តានុពលនេះមិនធម្មតាទេដូចខ្ញុំនិយាយអម្បាញមិញអញ្ចឹងតាំងពីទទួលភ្ញៀវតាំងពីត្រូវយកកូនអ្នកក្រនៅមូលដ្ឋានកូនប្រជាជននៅមូលដ្ឋានបានគាត់និយាយពីសហគមន៏គាត់ល្អមិនអាចយកពីភ្នំពេញមកឧទ្ទេសនាមនៅក្នុងសហគមន៏ហ្នឹងឧទ្ទេសនាមវាអត់ល្អទេអញ្ចឹងនៅក្នុងសហគមន៏ហ្នឹងវាអាចមានកូនប្រជាជនយើងអាចរៀនបានថ្នាក់ទី៨ ឌីប្លូងថ្នាក់ទី១០ ថ្នាក់ទី១២អីបណ្តុះបណ្តាលគាត់ទៅ។
លោក អ៊នប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានទទួលស្គាល់ថា៖ខេត្តស្ទឹងត្រែងពិតជាមានធនធានធម្មជាតិ ជីវចំរុះអំណោយផលពិតមែន តែមន្ទីរខ្វះខាតថវិការនិងដៃគូរក្នុងការចូលរួមអភិវឌ្ឍន៏សហគមន៏អេកូទេសចរណ៏និងការច្នៃប្រឌិតផលិតផលបំរើឲ្យវិស័យនេះនូវមានកំរិត។
លោក ប្រធានមន្ទីរអះអាងថាប៉ុន្មានឆ្នាំចុងក្រោយនេះមន្ទីរទេសចរណ៏បង្កើតបានសហគមន៏អេកូទេសចរណ៏ចំនួន៤និងបណ្តុះបណ្តាលមគ្គុទេសទេសចរណ៏បានចំនួន៣០នាក់រួចមកហើយបច្ចុប្បន្នកំពុងធ្វើការពង្រឹងសេវាកម្មផ្នែកនេះនិងជ្រើសរើសកូនចៅប្រជាពលរដ្ឋដែលមានសមត្ថភាពឲ្យជួយបំរើការងារនៅតាមសហគមន៏។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមានរមណីដ្ឋាន និងតំបន់ទេសចរណ៏ ចំនួន២១កន្លែង៨កន្លែងកំពុងដំណើរទទួលទេសចរណ៏ក្នុងនោះក៏មានសហគមន៏អេកូទេសចរណ៏ចំនួន៤ផងដែរ៕



































