កុមារ​ឯក​កោ​៤​នាក់​បងប្អូន​ដោយ​ក្រុមគ្រួសារ​បោះបង់ចោល​ត្រូវបាន​អាជ្ញាធរខេត្ត​បញ្ជូន​អោយមក​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​និង​បានទទួល​អំណោយ​ពី​សប្បុរសជន​ជាង​មួយ​ពាន់​ដុល្លា​

0

​ ​
កំពង់ឆ្នាំង​៖​កុមារ​៤​នាក់​រស់នៅ​ឯក​កោ​លំបាក​វេទនា​ដោយ​ក្រុមគ្រួសារ​បោះបង់ចោល នៅ​ល្ងាច​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៥ ត្រូវបាន​អាជ្ញាធរខេត្ត​ដឹកបញ្ជូន​យកមក​អោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​របស់​ខេត្ត និង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៥​នេះ សប្បុរសជន​នានា ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​លោក​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ពួកគេ​សរុប​ជាង​មួយ​ពាន់​ដុល្លា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត​។​DSC03176
​ ​នៅក្នុង​ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​កុមារ​ឯក​កោ​ទាំង​៤​នាក់​ខាងលើនេះ​នៅក្នុង​មណ្ឌល​​កុមារកំព្រា​ខេត្ត លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធានកិត្តិយស​គណៈកម្មការ​សាខា​កា ក​បាទ​ក្រហម​ខេត្ត​បាន​ថ្លែងអោយដឹងថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​កាសែត វិទ្យុ និង​ទូរទស្សន៍​ក្នុងស្រុក​បា​ន​ផ្សព្វផ្សាយ​នូវ​ទុក្ខលំបាក​វេទនា​របស់​កុមារ​៤​នាក់​បងប្អូន ត្រូវ​ក្រុមគ្រួសារ​និង​ឪពុកម្តាយ​បោះបង់ចោល​រស់នៅក្នុង​ភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស កាលពី​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥​រួចមក គណៈ​បញ្ជា ការឯកភាព​ខេត្ត បានធ្វើការ​កោះប្រជុំ​ជាបន្ទាន់​មួយ ដោយ​ផ្តោតលើ​ការជួយ​ដោះស្រាយ​ជីវភាព​របស់​កុមារ​ឯកោ​ទាំង​៤​នាក់​។ DSC03166បន្ទាប់មក​លោកជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង សាខា​កាកបាទ​ក្រហ ម​ខេត្ត និង​សប្បុរស​មួយចំនួន​បាន​នាំយក​អំណោយ​សង្គ្រោះ និង​ថវិកា​មួយចំនួន​យកទៅ​ផ្តល់ជូន​ពួកគេ​ដល់​លំនៅដ្ឋាន កាលពី​ថ្ងៃទី​៣១ ខែមេសា ឆ្នាំ​២០១៥​។​
​ ​ក្រោយមក​ដោយមាន​ការ​ព្រួយ​បារ​ម្មណ៍​អំពី​សុខភាព សន្តិសុខ សុ​វត្តិភាព ជីវភាព និង​ការ​មិនបាន​រៀន​​សូត្រ ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី និង​សម្តេច ហ៊ុន សែន លោក​អភិបាលខេត្ត​ក៏បាន​សម្រេច​​ចិត្ត​ដឹកបញ្ជូន​កុមារ​ឯកោ​ទាំង​៤​នាក់​មកអោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​របស់​ខេត្ត​។​​DSC03164 (1)លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​និយាយ​អោយដឹងទៀតថា​៖ ទន្ទឹម​នោះដែរ​អាជ្ញាធរខេត្ត​ត្រូវ​គិតគូរ​បញ្ហា​៤​ជា​​ចម្បង​ក្នុងការ​ជួយសង្គ្រោះ​កុមារ​ឯក​កោ​ក្រីក្រ​ទាំង​៤​នាក់​នេះ​គឺ​៖១​អោយ​អាជ្ញាធរ​ស្រុក​ពិនិត្យ​ដីធ្លី​ដែល​កុមារ​រស់​​នៅមាន​ប្លង់​ឬ​អត់ ២​តើ​អាច​សង់ផ្ទះ​អោយគេ​នៅលើ​ដី​នោះបាន​ឬទេ ៣​ត្រូវ​ដោះស្រាយ​អណ្តូងទឹក​អោយបាន​៤​សន្តិសុខ សុ​វត្តិភាព​ក្មេង​គួរ​ជួយ​បែបណា​ពេល​ពួកគេ​ទុក​លុយកាក់​ដែល​សប្បុរសជន​ផ្តល់អោយ​។ ប៉ុន្តែ​បញ្ហា​
​សំខាន់​នោះ​គឺ​ត្រូវ​គិតគូរ​ពី​សុខភាព​កុមារ​មុនគេ និង​គិតគូរ​អោយ​កុមារ​តូចៗ​៣​នាក់ អោយគេ​បាន​ចូលរៀន​សូ ត្រ​ដូច​គេឯង ហេតុនេះហើយ​ទើប​អាជ្ញាធរខេត្ត​សម្រេច​បញ្ជូន​ពួកគេ​អោយមក​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​មួយ​រយះ​សិន​។ ដោយឡែក​បងៗ​ពួកគេ​៣​នាក់​ទៀត មាន​វ័យ​ជា​យុវជន អាច​រស់​ទៅ​រស់នៅក្នុង​លំនៅដ្ឋាន​ពួកគេ​បាន ដោយ​អាជ្ញាធរខេត្ត ស្រុក​និង​ជួយ​សាង​សង់ផ្ទះ​សំរាប់​អោយ​ពួកគេ​រស់នៅ​បាន​សមរ​ម្យ​។​
​ ​ឪពុក​កុមារ​នោះ​ឈ្មោះ ញឹម សៃ អាយុ ៤៥ ឆ្នាំ ទៅ​មាន​ប្រព​ន្ឋ​ចុង រីឯ​ម្តាយ ឈ្មោះ យ៉ុ​ន នី អាយុ​៤២ ឆ្នាំ ទៅរក​ស៊ី​នៅ​ខេត្ត​មណ្ឌល គី​រី​បាត់​ដំណឹង​ឈឹង ពួកគេ​នៅ​ឯក​កោ​មាន​គ្នា​៤​នាក់ ១​បង​ឈ្មោះ ស៊ឺ គឹម​សាន ងា​យុ​១៥​ឆ្នាំ ជា​អ្នកមើល​ការ ខុសត្រូវ​និង​ចិញ្ចឹម​ប្អូនៗ ដោយ​ការ​ស៊ីឈ្នួល​ឃ្វាលគោ​អោយគេ ២​ឈ្មោះ ស៊ឺ កំសត់ អាយុ​១១​ឆ្នាំ​ភេទ​ប្រុស ៣​ឈ្មោះ ស៊ឺ ស្រីនាថ អាយុ​១០​ឆ្នាំ ភេទ​ស្រី និង​៤​ឈ្មោះ ស៊ឺ ស្រី​ណៃ អាយុ​៩​ឆ្នាំ ភេទ​ស្រី ពិការ​ជើង​ដោយ​ពស់​ចឹក​ដំបៅ​រលួយ​ត្រូវ​ពេទ្យ​កាត់​ជើង​មួយ​កំណាត់​។​
​ ​ដោយឡែក​អំណោយ​របស់​សប្បុរស​និង​លោក​អភិបាលខេត្ត​យកទៅ​ផ្តល់ជូន​ពួកគេ​ក្នុង​មណ្ឌលកុមារ​កំព្រា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៥ សរុប​មាន​ចំនួន​២.២០០.០០០​រៀល​និង​៦០០​ដុល្លា ក្នុងនោះ​អំ​ណោ យ​របស់លោក​អភិបាលខេត្ត​១០០​ដុល្លា ,​ឯ​ឧ​ត្ត​ម អ៊ុក រ៉ាប៊ុន ២០០​ដុល្លា , ឧក​ញ្ញា ស្រី​ងួន ស្រី​វុ​ឌ្ឍី​២០០​ដុល្លា , មន្ត្រី​រា​ការ​ជុំវិញ​ខេត្ត​១.១៧០.០០០​រៀល និង​អំណោយ​របស់​ចាងហ្វាង​កាសែត​កោះសន្តិភាព​១.០៣០.០០០​រៀល​និង​១០០​ដុល្លា ត្រូវបាន​ប្រគល់ជូន​លោក​ប្រធាន​មណ្ឌល​កុមារកំព្រា​ទុកដាក់​ចាត់ចែង​៕