លោក​អភិបាលខេត្ត​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​

0

 បាត់ដំបង​: មាន​អ្នកសារព័ត៌មាន​ជាច្រើនរូប ដែល​មកពី​គ្រប់​ស្ថាប័ន​ក្នុង​ខេត្តបាត់ដំបង បានមក​ជួបជុំគ្នា​ នៅក្នុង​ស្ថានីយ៍​វិទ្យុ​ប៉ុស្តិ៍​ចំការចេក កាលពី​រសៀល​ថ្ងៃទី​3-4-15 ដើម្បី​ស្វាគមន៍​
ដល់​លោក​អភិបាល​ នៃ​គណ​:​អភិបាលខេត្ត ច័ន្ទ សុផល ដែល​លោក​អញ្ជើញ​ចុះមក​ជួប និង​ធ្វើការ​សំណេះសំណាល​ នាឱកាស​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​image (2)
ក្នុងឱកាស​នោះដែរ​គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ច័ន្ទ សុផល​
អភិបាល​នៃ​គណ​:​អភិបាលខេត្ត លោក​អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ កងកំលាំងប្រដាប់អាវុធ និង​បណ្តា​អ្នកសារព័ត៌មាន​គ្រប់​អង្គភាព​ក្នុង​ខេត្ត​ជាច្រើនរូប​ផងដែរ​។​
ជា​កិច្ច​ចាប់ផ្តើម លោក​គ្រី ចំ​រុ​ើ​ន ប្រធាន​មន្ទីរ​ព័ត៌មាន​បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍​
ព្រមទាំង​បានលើកឡើង​នូវ​ប្រវត្តិ​នៃ​មន្ទីរ​នេះ​ដែលមាន​អាយុកាល​ជាង​14​ឆ្នាំ​មកហើយ ដែល​បច្ចុប្បន្ន​វិស័យ​ព័ត៌មាន មានការ​លូតលាស់ និង​ជឿនលឿន​យ៉ាងខ្លាំង​ក្លា​គួរអោយកត់សំគាល់​។​លោក​ប្រធាន​ មន្ទីរ​ក៏បាន​ក្រើនរំលឹក​ដល់​បណ្តា​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ចេះ​ថ្លឹងថ្លែង​នូវ​ប្រភេទ​ព័ត៌មាន​អោយ​ បានច្បាស់លាស់​ដើម្បី​សមស្រប​ទៅនឹង​ក្រម​សីល​ធ៌​ម និង​វិជ្ជាជីវ​:​របស់ខ្លួន មុននឹង​សរសេរ​។​image (2) image
បន្ទាប់មក​លោក​អភិបាលខេត្ត​ច័ន្ទ សុផល បានធ្វើការ​កោតសរសើ​រ​យ៉ាង​ក្រៃលែង​ដល់​
អង្គភាព​ព័ត៌មាន​ដែល​មានការ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ស្របពេល​នឹង​បច្ចុប្បន្ន​បច្ចេកវិជ្ជា​ក៏​ទំនើបៗ​ ដែលជា​កត្តា​មួយ​ដ៏​សំខាន់​សំរាប់​អ្នកសារព័ត៌មាន​ក្នុងការ​បំពេញការងារ​របស់ខ្លួន​។​
លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា បណ្តាញ​ព័ត៌មាន​គឺមាន​សារសំខាន់​ណាស់​ក្នុងការ​
ផ្តល់ដំណឹង​ទៅដល់​គ្រប់​មជ្ឈដ្ឋាន នៅ​ទូទាំង​ពិភពលោក ហើយក៏​ជា​កញ្ចក់​សំរាប់​ឆ្លុះបញ្ចាំង​សង្គម​ ផងដែរ ព្រមទាំង​បានធ្វើការ​លាតត្រដាង​អំពី​អ្វីដែល​ល្អ និង​អ្វីដែល​អាក្រក់ ប៉ុន្តែ​ធ្វើយ៉ាងណា​សំរាប់​
យើងទាំងអស់គ្នា មេត្តា​កុំ​ក្បត់​ឧ​ត្ត​ម​គតិ​ខ្លួនឯង​អោយសោះ ត្រូវ​ធ្វើអោយបាន​ត្រឹមត្រូវ​តាម​ក្រម​សីល​ធ៌​ម​ និង​វិជ្ជាជីវ​:​របស់ខ្លួន ទើប​ឈ្មោះ​យើង​មិន​ងាយ​សាបសូន្យ​ឡើយ​។​ម្យ៉ាងទៀត​វិស័យ​ព័ត៌មាន​គឺជា​ស្ពាន សំរាប់​ចម្លង ហើយ​ក៏មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ដែល​គ្មាន​ប្រទេស​ណាមួយ​ ខ្វះ​វិស័យ​ព័ត៌មាន​នេះ​បានឡើយ ព្រោះ​មាន​បញ្ហា​ខ្លះ​ក៏ត្រូវ​ពឹងផ្អែក​ទៅលើ​ព័ត៌មាន​នេះដែរ នៅពេលដែល​ យើង​បានដឹង ឧទាហរណ៍​ថាបើ​មាន​ដុំ​រងើកភ្លើង​ដ៏​តូច​មួយ​កំពុងតែ​ឆេះ គឺ​យើង​ត្រូវ​រិះរក​វិធានការ​យ៉ាងណា​ ដើម្បី​ទប់ស្កាត់​ដើម្បី​ពន្លត់​វា ដោយ​មិនត្រូវ​សំងំ​ទុកអោយ​ដុំ​ភ្លើង​ដ៏​តូច​នោះ​ក្លាយជា​អគ្គីភ័យ​បានឡើយ​។​ទន្ទឹមនឹង​ខេត្តបាត់ដំបង​បច្ចុប្បន្ន​ដែល​ទទួលបាន​នូវ​ផ្ការំដួល​បី​ទង​លើ​ប្រធានបទ​ទីក្រុង​ស្អាត​image
ក៏​ក្នុងនាម​អភិបាលខេត្ត គឺ​លោក​នៅតែ​បន្តធ្វើ​ការអភិវឌ្ឍន៍ ដោយ​កែប្រែ​មុខមាត់​ខេត្ត​អោយបាន​ល្អប្រសើ​ ជាង​នេះ​តទៅទៀត ហើយ​នៅពេល​ខាងមុខ​លោក​សង្ឃឹមថា ខេត្តបាត់ដំបង​នឹងមាន​ឈ្មោះ​ជា​ខេត្ត​ ដែល​ផ្ទុក​ដោ​ុ​ជង្រុក​ស្រូវ​ជាមិនខាន ដោយសារតែ​បន្តិចទៀត​ប្រភពទឹក​ក្នុង​ខេត្ត​ចាប់ផ្តើម​មាន​ស្ទើរតែ​ គ្រប់​ទីកន្លែង​ដូចជា អាងទឹក​កំពីងពួយ ទំនប់ទឹក​ក​ង្ហ​ត និង​ទំនប់ទឹក​សេក​សក ដែល​កត្តា​ទាំងនេះហើយ​ អាចធ្វើអោយ​ប្រជាពលរដ្ឋ​មានទឹក​ធ្វើស្រែ​ជាប់​ជាប្រចាំ ដោយ​អាច​ធ្វើបាន​ក្នុង​មួយឆ្នាំ​បី​ដង ហើយ​បើ​ កសិករ​ធ្វើស្រែ​បាន​ច្រើន អាជីវករ​ដែល​លក់ដូ​រ​នៅតាម​ទីផ្សារ​ក៏​អាចមាន​ជីវភាព​ធូរធារ​ទៅតាម​ហ្នឹង​ដែរ​ ឯ​វិស័យ​ទេសចរណ៍​ក៏​កាន់តែ​មានការ​រីកចំរើន ព្រោះ​បាត់ដំបង​ឥឡូវ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ ចេញចូល​ច្រើ​ឡើង​គួរអោយកត់សំគាល់​។​
នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះដែរ​លោក​អភិបាលខេត្ត​ក៏បាន​អញ្ជើញ​ទៅ​កាត់​ខ្សែបូរ​ជា​និមិត្តរូប​
នៃ​ការសម្ពោធ​នូវ​សម្មិទ្ធិផល​នានា​ដែល​លោកស្នងការ ស ថេត បាន​កសាងឡើង​យ៉ាងច្រើន​នៅក្នុង​ ស្នងការដ្ឋាន​គរ​បាល​ខេត្ត ដែល​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង​12​មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក ប៉ុន្តែ​សម្មិទ្ធិផល​ទាំងនេះ​នៅ​មិនទាន់​រួចរាល់​ជា​ស្ថាពរ​នៅឡើយ​ទេ ព្រោះ​នៅមាន​ទីតាំង​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ​បន្ត​។​នៅក្នុង​រាត្រី​នោះដែរ​ក៏មាន​រៀបចំ​ជា​ពិធីជប់លៀង​ដើម្បី​អបអរសាទរ​ដល់​ថ្ងៃបុណ្យ ចូលឆ្នាំ​ដែលជា​បុណ្យប្រពៃណី​ជាតិខ្មែរ​នាពេល​ខាងមុខនេះ​៕