លោក អាត់ ខែម​ដឹកនាំ​មន្ត្រីនគរបាល​ចុះ​សំអាត​បរិស្ថាន​ជុំវិញ​ខេត្ត​ដើម្បី​លំអ​សោភ័ណភាព​ក្នុង​ថ្ងៃ​បុ​ណ​ចូលឆ្នាំ​ខ្មែរ​

0

​ ​
​ខេត្តបន្ទាយមានជ័យ​​ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព​និង​ថែរក្សា​បរិស្ថាន អនាម័យ​ដើម្បី​ចូលរួម​លំអរ​សោភ័ណភាព​ក្នុង​ក្រុង​សិរីសោភ័ណ​ក្នុង​ថ្ងៃ​បុ​ណ​ចូលឆ្នាំ​ខែរ​នោះ​ឲ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​នោះ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម នៅ​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៥​នេះ បាន​ដឹកនាំ​មន្ត្រីនគរបាល​មួយចំនួន​ចុះទៅ​បាញ់​ស្មៅ​និង​កាត់​ស្មៅ​តាម​ដងផ្លូវ​សាធារណៈ​នៅក្នុង​ទី​រួម​ខេត្ត ។ លោកស្នងការ​បាន​កាន់ ម៉ាស៊ីន​កាត់​ស្មៅ ដោយ​ខ្លួនឯង ដើរ​បាញ់​ស្មៅ និង​កាត់​ស្មៅ​កុំ​ឲ្យ​ដុះ​ស៊ុបទ្រុប​នៅតាម​ដងផ្លូវ​ដែល​មើលទៅ​មិនមាន​ភាព​ទាក់ទាញ និង​ចូលរួមចំណែក រក្សា​អនាម័យ​ឲ្យ​បានល្អ​ប្រសើរ ។​លោកស្នងការ​ក្រៅពី​ការជាប់ រវល់​ការងារ​យ៉ាងច្រើន​លើ​ការងារ​ថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នោះ​លោក​បាន​ឆ្លៀតពេល​ដឹកនាំ​មន្ត្រីនគរបាល ក្រោម​ឱវាទ ចុះ​សំអាត​បរិស្ថាន និង​អនាម័យ​ក្នុង​ខេត្ត ជាប្រចាំ​ផងដែរ​។​គួរបញ្ជាក់​ផងដែរ​ស្នងការ​នគ​បាល​ខេត្ត​ក្រៅពី​ការងារ​ថែរក្សា​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នោះ​កំលាំង​នគ​បាល​ក្នុង​ខេត្ត​ក៏បាន​ចុះជួយ​សង់ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង​និង​គ្មាន​ទី​ជំរក​រាប់រយ​គ្រួសារ​រយៈពេល​កន្លងមក​ហើយ​បាន​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង​ជាច្រើន​គ្រួសារ​ទៀតផង​៕