កំពង់ធំ. កិច្ចជំនួបនិងសួរសុខទុក្ខតំបន់ប្រតិបត្តិការសឹករងកំពង់ធំ របស់ដំណើរទស្សនកិច្ច ប្រតិភូយោធភូមិភាគទី៧នៃកងទ័ពប្រជាជនវៀតណាម. ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី. ៥ ខែមេសាឆ្នាំ២០១៥. នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ៕
ក្រោយពីបានសំណេះសំណាលសួរសុខទុក្ខរួចមក នៃពិធីដ៏មានសារះសំខាន់នេះ បានលើកយក មកចំនុចសំខាន់ ដើម្បីជាការផ្លាស់ប្តូរចែករំលែកនូវបទពិសោធន៍ ក្នុងកិច្ចការយោធា ក្នុងនោះប្រតិភូវៀតណាម បានថ្លែងអណរគុណចំពោះមេបញ្ជាការសឹករង និងមេបញ្ជាការង តំបន់ប្រតិបត្តិកាសឹករង កំពង់ធំ ដែលបានសហការ និងជួយសម្រួលគ្រប់សព្វបែបយ៉ាង ក្នុងការរុករកអតិដ្ឋធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនាសម័យ
សង្គ្រាម ជាពិសេស ការទំនាក់ទំនងល្អរវាងយោធភូមិទី៧ វៀតណាម និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យកាន់តែប្រសើរឡើងនិងជាចំណងមេត្រីភាពស្អិតរមួត ក្នុងកិច្ចសហប្រតិបត្តិការ ដោយកន្លងមក ប្រតិភូយោធាកម្ពុជា បានទៅសួរសុខទុក្ខ យោធាវៀតណាម ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម នៅពេលនេះប្រតិភូវៀតណាមបានដឹកនាំប្រតិភូយោធា វៀតណាម មកសួរសុខទុក្ខយោធាកម្ពុជាវិញ ដើម្បីចែករំលែកបទពិសោធន៍ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពិភាក្សានូវ បញ្ហារទំនាក់ទំនង ក្នុងកិច្ចសហប្រតិបត្តិការសឹករងកំពង់ធំ និងប្រតិភូយោធភូមិភាគទី៧ វៀតណាម ដើម្បីង្កើននូវចំណេះដឹង និងរវាងប្រទេសទាំងពីរ និងការស្នើរសុំឲ្យយោធភូមិភាគទី៧ នៃប្រទេសវៀតណាម បន្តជួយក្នុងកិច្ចការវិស័យកងទ័ពបន្ថែមទៀត ជាចុងក្រោយប្រតិភូមិ វៀតណាម និងកម្ពុជា បានប្រគល់កាដូរវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមក និងសូមជូនពរឲ្យចំណងសាមគ្គីរវាងប្រទេសទាំងពីកាន់តែល្អទៅមុខបន្តទៀត។
ដោយ ប៊ុន រដ្ឋា





































