លោក​កែ​គឹមយ៉ាន​និង​អភិបាលខេត្ត​បាន​នាំយក​អំណោយ​និង​សម្ភារៈ​និង​ថវិកា​មួយចំនួន​ទៅ​ចែកជូន​អ្នករងគ្រោះថ្នាក់​ធម្មជាតិ​

0

​ខេត្តបន្ទាយមានជ័យ​៖​ឧបនាយករដ្ឋមន្ត្រី កែ កឹម​យ៉ាន​, អភិបាល និង​ស្នងការ​ខេត្តបន្ទាយមានជ័យ​បាន​នាំយក​អំណោយ​ដូចជា​គ្រឿងឧបភោគ​និង​បរិភោគ​និង​សម្ភារៈ​មួយចំនួន​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​ខ្យល់​នៅក្នុង​ឃុំ​ស្រះ​ជីក​imageស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៥​នេះ​។​ឧបនាយករដ្ឋមន្ត្រី កែ កឹម​យ៉ាន ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​, អភិបាលខេត្ត​បន្ទាយមានជ័យ និង​ស្នងការ​នគរបាល​ខេត្ត បាន​នាំយក​អំណោយ​សម្ភារៈ​និង​ថវិកា​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​នាពេល​កន្លងទៅ​ថ្មីៗ​នេះ នា​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​ក៏បានផ្តល់​ថវិកា​មួយចំនួន​ដល់​ប៉ុស្តិ៍នគរបាល និង​ស​ង្ក័​សី​ដែរ​ផង សម្រាប់​ជួសជុល​ប៉ុស្តិ៍នគរបាល​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​នោះ​ផងដែរ​។​លោក​កែ​គឹមយ៉ាន​បាន​និយាយថា​បើទោះបីជា​អំ​បន្តិច​ប​ន្ទួ​ច​យកទៅ​ចែកជូន​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​មិនអាច​បំពេញ​តាម​សេចក្តី​តម្រូវការ​យ៉ាងណា​ក៏ដោយ​ក៏​ជា​សណ្តាន​ចិត្ត​របស់​ថ្នាក់ដឹកនាំ​របស់​គណ​ប​ក្រ​ប្រជាជន​ផងដែរ​លោក​ថា​ប្រជាពលរដ្ឋ​រង​ទុក្ខ​គណ​ប​ក្រ​ប្រជាជន​ត្រូវតែ​ចេះ​ជួយ​រំ​លេក​នេះ​ជា​រឿង​ធម្មតា​៕​គង្គា