​កាត់​ឬ​សសី​មា​វត្ត​ឆ្នេរ​ជលសា​រាម​ឃុំ​គោក​ព្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

0

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៥​នៅ​វត្ត​ឆ្នេរ​ជលសា​រាម​គោក​ព្រេច ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើ​ពិធី​កាត់​ឬ​សសី​មា​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​និង​ទុក​ជាទី​ធ្វើ​បុណ្យទាន​សំរាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។​ពិធី​នេះimage (2)​មានការ​ចូលរួម​លោក​កែ​គឹមយ៉ាន​ឧបនាយក​រដ្ឋ​ន​ម្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​និង​គ្រឿងញៀន​និង​ជា​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អ្នកមុខអ្នកការ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ក្នុងការ​ស្តារ​កសាង​ប្រទេសជាតិ​ឡើងវិញ​ដែល​បាន​បរិច្ចាក​ថវិការ​ក្នុងការ​កសាង​វិហា​និង​សមិទ្ធផល​នានា​ជាច្រើន​នៅ​ឆ្នេរ​ជលសា​រាម​នេះ​ផងដែរ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍ថា​វត្ត​ឆ្នេរ​ជលសា​រាម​នេះ​កសាងឡើង​ចាប់តាំងពី​ឆ្នាំ​១៩៥៩​គ្រប់គ្រង​ដោយ​ព្រះគ្រូ​ព្រះនាម កុ​ជ​ជី​នៅ​ឆ្នាំ​១៩៧៥​វត្ត​នេះ​ត្រូវ​បំភ្លេច​បំផ្លាញ​ដោយ​របប​ប៉ុលពត​ខ្ទេចខ្ទី​គ្មាន​សល់​ព្រះវិហារ​នេះ​ត្រូវបាន​កសាង​ថ្មី​ឡើងវិញ​ចាប់ដំណើរការ​នៅ​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១១​ហើយ​បាន​ចប់​ជា​ស្ថាព​នៅ​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៥​វិហា​នេះ​ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​អស់​ទឹកប្រាក់​៨២.៦២៦​ដុល្លា​ដែល​បានមកពី​ការបរិច្ចាក​ទាន​នៃ​សប្បុរសជន​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក ព្រះសង្ឃ​និង​ពុទ្ធបរ​ស័​ទ​ចំណុះជើងវត្ត​ទាំងអស់​។image​លោក​កែ​គឹមយ៉ាន​ក៏បាន​មានប្រសាសន៍​ដែ​ថា​លោក​សូម​កោត​ស​សើរ​ដោយស្មោះ​ចំពោះ​ស្មារតី​យកចិត្តទុកដាក់​របស់​លោកតា​លោកយាយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ខិតខំ​ថែរក្សា​នូវ​ប្រពៃណី​ទំនាមទម្លាប់​ដ៏​ល្អ​ផូ​ផង់​របស់​ជាតិ​ដែល​ដូនតា​បាន​រក្សា​ទុកជា​កេរ្តិ៎ដំណែល​រាប់​សតវត្ស​កន្លងមកហើយ​នេះ​ជាគ​រូ​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​។​លោក​បាន​បន្តថា​វិស័យ​ព្រះពុទ្ធសាសនា​បច្ចុប្បន្ន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​យើង​នេះ​មាន​វត្ត​ចំនួន​២២៧​វត្ត​អាស្រម​មា​១១​ព្រះសង្ឃ​មាន​ចំនួន​២៧២​អង្គ​និង​វិហារ​នៃ​សាសនា​ដទៃទៀត​មាន​ចំនួន​២៤​កន្លែង​។​លោក​បាន​បន្តទៀត​ថាស​ម្រា​ប់​វត្ត​ឆ្នេរ​ជលសា​រាម​គោក​ព្រេច​នេះ​បានធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នេះ​បាន​ដោយសារ​មានការ​ជ្រុំ​ជ្រេ​ង​ពី​ព្រះអង្គ​គ្រប់រូប ពុទ្ធបរិស័ទ សប្បុរសជន​ដែលមាន​សទ្ធា​ជ្រះថ្លា​ចូលរួម​ជា​ថវិកា​និង​សម្ភារៈ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ប​ញ្ជុះ​ខណ្ឌសីមា​នេះ​សម្រេច​បានជា​ស្ថាប​ពរ​នៅពេល​បញ្ចប់​កម្មវិធី​លោក​កែ​គឹមយ៉ាន​បាន​នាំយក​គ្រឿងឧបភោគ​និង​គ្រឿង​បរិភោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកជូន​នគ​បាល​វ​រះ​ការពារ​ព្រំដែន​និង​ទាហាន​កា​ពារ​ព្រំដែន​ប្រជាពលរដ្ឋ​ជាង​២០០០​នាក់​ម្នាក់​ទទួលបាន​សារុង​មួយ​ផងដែរ​៕​គង្គា