ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​សិក្សា​និង​សមិទ្ធិផល​នានា​របស់​សាលាបឋមសិក្សា​ស្រះ​រាំង​ដែលជា​អំណោយ​របស់​អង្ការ​កុមារ​មេគង្គ​

0

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០១៥​នៅ​សាលាបឋមសិក្សា​ស្រះ​រាំង នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បានរៀបចំ​ប្រារព្វ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​សិក្សា​៣​ខ្នង​ដែលមាន​១០​បន្ទប់​និង​សមិទ្ធផល​ជាច្រើនimage (2)​ទៀត​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​អង្ការ​កុមា​មេគង្គ​ដែល​បាន​ចំណាយ​អស់​ទឹកប្រាក់​ជាង​១០​មុ​ឺ​ន​ដុល្លា​។​ពិធី​នេះ​ចូលរួម​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុង​អៀន​ប្រ​ធា​ម​ក្រុមប្រឹក្សា​ខេត្ត​លោក​ឡុង​ពុន​អភិបាលស្រុក​មង្គល​បូរី មន្ត្រី​អ្នកមុខអ្នកការ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​។​។​លោក​ឡុង​ពុន​បាន​ឡើង​អាន​របាយការណ៍​សង្ខេប​អំពី​ប្រវត្តិ​សាលា​ថា​អាគារ​សិក្សា​ស្រះ​រាំង​កសាងឡើង​ដំបូង​នៅ​ឆ្នាំ​១៩៤០​សាលា​នេះ​មាន​អាគារ​សិក្សា​៤​ខ្នង​ស្មើ​និង​១៦​បន្ទប់​មាន​គ្រូ​១១​នាក់​មាន​សិស្ស​៤៤៣​នាក់​តែ​បច្ចុប្បន្ននេះ​អគារសិក្សា​មាន​៣​ខ្នង​ស្មើ​និង​១០​បន្ទប់​សង​អំពី​ថ្ម​ប្រក់​ក្បឿង​បំពាក់គ្រឿងសង្ហារឹម​គ្រប់​បន្ទប់​ចំណាយ​ថវិកា​សរុប​ជា​១០​មុ​ឺ​ន​ដុល្លា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ចំណាយ​អស់​១.៧២០​ដុល្លា​ស៊ី​តែ​ន​ទឹក​កមាន​ចំណុះ​៣.០០០​លីត្រ​ចំណាយ​ថវិការ​អស់​១.៦០០​ដុល្លា​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​មា​image (1)ប្រសាសន៍ថា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​មន្ត្រី​ក្រោម​ឪ​វ៉ាទ​ជាច្រើន​នាក់​ដែលមាន​ស្នាដៃ​ល្អៗ​បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​និង​មានការ​អភិ​វ​ឌ្ឈ​ន៍​និង​ជឿនលឿន​លើ​គ្រប់​វិស័យ​ក្នុងនោះ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​បាន​លើក​កំពស់​ធានាបាន​នូវ​អភិបាលកិច្ច​ល្អ​និង​រចនា​សម្ព​ន្ធ័​បានល្អ​និង​មានការ​គ្រប់គ្រង​អំ​ពីលើ​វិស័យ​ធនធានមនុស្ស​ការគ្រប់គ្រង​ប្រព​ន្ធ័​ហិរញ្ញវត្ថុ​ពិសេស​ជំរុញ​កា​ផ្តល់​សេ​វ៉ា​សាធារណ​សេ​វ៉ា​រដ្ឋបាល​និង​តំរូវ​ឲ្យ​មានការ​ចូលរួម​និង​បាន​ឆ្លើយតប​នូវ​ដំណោះស្រាយ​តាម​តំរូវការ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផងដែរ​។​លោក​ម៉ា​តាំង​មាំ​ង​ឌី​យោ​ប្រធាន​អង្ការ​កុមា​មេគង្គ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយថា​ដោយ​មើលឃើញ​សាលាបឋមសិក្សា​ស្រះ​រាំង​នេះ​មានការ​ខ្វះខាត​នូវ​អាគារ​សិក្សា​ជាច្រើន​សំរាប់​សិស្ស​រៀនសូត្រ​នោះ​ទើប​លោក​ប្រមែប្រមូល​សប្បុរសជន​និង​ក្រុមហ៊ុន​ជាច្រើន​នាក់​ធ្វើការ​រ៉ៃ​អង្គា​សបាន​លុយ​ជាច្រើន​មុ​ឺ​ន​ដុល្លា​យកមក​សាងសង់​អាគា​រ​មួយ​នេះ​ឡើង​សំរាប់​ឲ្យ​សិស្ស​ចូល​រឿន​បាន​ស្រួល​ជាពិសេស​សិស្ស​តូចៗ​។​លោក​បន្តថា​ក្រោយពេល​បាន​អាគា​សិក្សា​ថ្មី​ហើយ​នោះ​ក្មួយៗ​កុមារ​ទាំងអស់​ត្រូវខិតខំ​រៀនសូត្រ​ដើម្បី​ឲ្យ​ក្លាយទៅជា​កូន​ល្អ​ធនធានមនុស្ស​ល្អ​និង​ដើម្បី​ត្រៀម​ក្លាយទៅជា​ទំពាំង​ដែល​ត្រូវ​ស្នង​ឬ​ស្សី​នៅពេល​អនាគត​។​image (3)លោក​ក៏បាន​ថ្លែង​អំណ​គុណ​យ៉ាងខ្លាំង​ដល់​សប្បុរសជន​នៅក្រៅ​ប្រទេស​ដែលមាន​ចិត្ត​បរិចាក​ជា​អំណោយ​យ៉ាង​សន្ធឹកសន្ធាប់​យកមក​ក​សាងសាលា​បឋមសិក្សា​ស្រះ​រាំង​នេះ​ដែល​កំពុងមាន​ការខ្វះ​ខាត​នូវ​អាគារ​សិក្សា​យ៉ាងច្រើន​សំរាប់​ទុក​ឲ្យ​ក្មេង​សិក្សា​បាន​ស្រួល​នោះ​។​លោក​ក៏បាន​ដាស់តឿន​ដល់​សិស្ស​ក្រោយពេល​បាន​អាគា​ថ្មី​ហើយ​នោះ​ត្រូវខិតខំ​រៀនសូត្រ​ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដើម្បី​ឲ្យ​ប្រទេសជាតិ​សំបូរ​រុងរឿង​ទៅ​អ​នា​គត់​៕​គង្គា