រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​វា​រី​សា​សានក្រោម​ពី​សាង​សង់ផ្ទះ​ជូន​ប្រពល​រដ្ឋ​ឲ្យ​បាន​ឆាប់​

0

​ស្ទឹងត្រែង​៖​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ទំនប់​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​ពី​ព​ន្លឿ​ន​ការសាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​ទៅតាម​ផែនការ​ដើម្បី​បង្កលក្ខណៈ ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បានមក​រស់នៅ​ភូមិ​អភិវឌ្ឍ​ន៏​ថ្មី​មុនពេល​ទំនប់​វា​រី​DSC09728អគ្គីសនី​ដំណើរការ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៧​។​
​ក្នុងឱកាស​ចុះ​ពិនិត្យ​សកម្មភាព​សាងសង់​ផ្ទះ​នៅ​ភូមិ​អភិវឌ្ឍ​ន៏​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រប់ និង​ភូមិ​ស្រែ​ស្រណុក ចំនួន​ជិត​២០០​គ្រួសារ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ ៤៨០​ទៅ​៤៨១ តាម​បណ្តោយ​ផ្លូវជាតិ ៧៨ ស្ទឹងត្រែង រតនគីរី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​មានប្រសាសន៍​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាង​ទំនប់​វ៉ា​រី​អគ្គស​នី​ត្រូវ​បង្កើន​សកម្មភាព​សាងសង់​ផ្ទះ​ថ្មី​នេះ​ឲ្យ​បាន​លឿន​និង​មានគុណ​ភាពត្រឹមត្រូវ​ទៅតាម​គំរូ​ប្លង់ ដើម្បី​បំរើការ​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ផ្លាស់ប្តូរ​ចេញពី​ភូមិ​ចាស់​មក​នៅ​ភូមិ​ថ្មី​នេះ ។​
​ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែមថា ៖ បន្ទាប់ពី​ធ្វើការ​សាងសង់​ផ្ទះ​ហើយ យើង​ត្រូវ​បន្ត​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បន្ថែម​ផ្សេងៗ​ទៀត​ដូចជា​សាលារៀន សាលាឃុំ មណ្ឌល​សុខភាព ប៉ុស្តិ៍​រដ្ឋបាល​វត្ត​អា​រ៉ា​ម ដើម្បី​ប្រែក្លាយ​តំបន់​អភិវឌ្ឍន៍​នេះ​ឲ្យ​រីកចំរើន​ស្របគ្នា ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក​គឺ​វា់​រី​អគ្គីសនី​ក៏បាន​ប្រើប្រាស់ ប្រជាពលរដ្ឋ​រស់នៅ​ក៏មាន​ភាពសុខសាន្ត ។​DSC09728
​លោក កៅ វ៉ាន់​អ៊ីវ តំណាង​ឲ្យ​ក្រុមហ៊ុន​សាងសង់​តំ​នប់​វ៉ា​រី​អគ្គីសនី​បាន​បញ្ជាក់ថា ៖ សកម្មភាព​ឈូសឆាយ និង​សកម្មភាព​សាង​សង់ផ្ទះ​ក្រុមហ៊ុន​បាន​អនុវត្ត​ទៅ​ព្រម​គ្នា ហើយ​ចំណែក​ផ្ទះ​កំពុង​ដំណើរ ការសាងសង់​សំរាប់​ប្រជាពលរដ្ឋ ភូមិ​ស្រែ​ស្រណុក និង​ភូមិ​ច្រប​មុនគេ ។​
​លោក​តំណាង​ក្រុមហ៊ុន​អះអាងថាៈ​អាជ្ញាធរខេត្ត​ក្រុមហ៊ុន​ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​បាន​សហការគ្នា​រៀបចំ​អភិវឌ្ឍន៍​តំបន់​ភូមិ​ថ្មី​ឲ្យ​សំរេចបាន​ទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ហើយ​គិត​មកដល់​ដំណាច់​ខែមីនា​នេះ​សំរេចការ​ឈូសឆាយដី​កសិកម្ម​បាន​ជិត​១០០០​ហិច​តា​និង​កំពុង​សាងសង់​ផ្ទះថ្ម​ចំ​នួ​យ​១១១​ខ្នង​សំរាប់​ភូមិ​ស្រែ​ស្រ​ណុ​ម​និង​ភូមិ​ច្រប់​ហើយ​មួយ​ចំនូ​ន​ទៀត​ប្រជាពលរដ្ឋ​ទទួលយក​ថវិកា​សំរាប់​សាងសង់​ផ្ទះ​ឈើ​ដោយ​ខ្លួនឯង​៕​