នគ​បាល​ខេត្តមណ្ឌលគិរី​ប្រជុំ​ដាក់​ផែនការ​នៅពេល​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​ខ្មែរ​

0

​ ​ខេត្តមណ្ឌលគិរីៈ មន្ត្រី​នគ​បាល​ខេត្ត​ម​ណ្ឌ​គិរី បានទទួល​ផែនការ​សំរាប់​រៀបចំ​សន្តិសុខ​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​នា​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៥ ។​
លោក ញ៉ែម វ៉ាន់​នី ស្នងការ​ខេត្ត មណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី ០៧ មេសា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​នៃ ស្នងការដ្ឋាន​នក​បាល​ខេត្ត​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​នគ​បាល​ក្រោម​អោ​វ៉ាត​របស់ខ្លួន​ចាប់ពី​ប្រធានការិយាល័យ គ្រប់​ស្រុក ទទួល​ផែនការ​ដើម្បី​ពង្រឹង​ការងារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នា​រដូវ​បុណ្យចូលឆ្នាំថ្មី​២០១៥​ដើម្បី​ធានាបាន​នូវ​សុខ​ក្សេម​ក្សាន​របស់​ប្រជាពលរដ្ឋ ។ លោក ស្នងការ​បានលើកឡើង​ថា បើទោះជា​ខេត្ត​យើង​មាន​កំណើនប្រជាជន​រស់​នៅ​តិចជាង​បណ្តា​ខេត្ត​ផ្សេងៗ​ក៏ដោយ​ក៏​កងកំលាំង​នគ​បាល​ទាំងអស់​របស់​យើង តាំងពី​ថ្នាក់​ខេត្ត​.​ក្រុង​.​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ខិតខំ​នាំគ្នា​ការពារ​អោយបាន​សុខ​សុវត្ថិភាព ជូន​ប្រជាជន​អោយបាន​ល្អប្រសើ​នៅមុន​ពេល​ចូលឆ្នាំ .​ចូលឆ្នាំ និង​ក្រោយពេល​ចូលឆ្នាំ ។​11089183_1579807098948399_482471236_n
លោក ញ៉ែម វ៉ាន់​នី ស្នងការ​ខេត្ត​ក៍​បានបញ្ជាក់​ផងដែរ​ថា​នៅ​ថ្ងៃទី​១០/១១ ខែមេសា ២០១៥​នេះ មន្ត្រី​នគ​បាល​ទូទាំង​ខេត្ត​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​ជាមួយនិង​ការជួប​ជុំគ្នា​ចាប់ពី​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល ថ្នាក់មូលដ្ឋាន រហូតដល់​ក្រុង​ខេត្ត គឺមាន​ពី​ធី​រៀបចំ និមន្ត​សង្ឃ សូត្រមន្ត ដា​បាំង​សុ​កូ​ល​ឧ​ទ្ទឺស​ជូន​ដល់​អ្នក​ដែល​ទទួលមរណៈភាព​រួម​មាន​មន្ត្រី​នគ​បាល​ជាដើម​ផងដែរ ក៍​ដូចជា​ដូនតា​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់ បរិ​លោក​ខាងមុខ និង​ចុងបញ្ចប់​កម្មវិធី​ពេល​ល្ងាច​មាន​រៀបចំ​អាហា​សាមគ្គី និង​មាន​ពិធី​រាំរែក រវាង​មន្ត្រី​នគ​បាល​និង​ប្រជាជន​ទូទាំង​ខេត្ត​ចូលរួម​សប្បាយ​ទាំងអស់គ្នា​ដោយ​ក្តី​រីករាយ នៅ​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​របស់​យើង​……៕