ខេត្តបន្ទាយមានជ័យកម្លាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យបានចុះទៅត្រួតពិនិត្យបច្ចេកទេសរថយន្តនៅតាមចំណុចចំណតរថយន្តក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៥ ដើម្បីពិនិត្យមើលរថយន្តក្រុង រថយន្តធំ ផ្សេងៗទៀតដែលខ្វះបច្ចេកទេស មិនត្រឹមត្រូវ តាមការកំណត់ការ បើកបរលើផ្លូវសារធារណះ។ប្រតិបត្តិការនោះស្ថិតក្រោមការដឹកនាំលោកប៉ាល់ សុមេដា ប្រធានការិយាល័យ ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យនិង លោកសនគឹមសួគ៌ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត លោកសុខ ពេញណន ប្រធានការិយាល័យ អភិវឌ្ឍន៍ ក្រុងប៉ោយប៉ែត និងសហការជាមួយនគរបាលខេត្តក្រុង រួមទាំងមន្ត្រីជំនាញ ផ្សេងជាច្រើនរូបទៀត។ ប្រធានការិយាល័យដឹកជញ្ជូន ខេត្ត
បន្ទាយមានជ័យ លោក ប៉ាល់ សុមេដា បាននិយាយថា ប្រតិបត្តិការនោះគឺ ដើម្បីត្រួតពិនិត្យមើលរថយន្តក្រុងរថយន្តធំដែលខ្វះបច្ចេកទេសហើយយើងនឹងធ្វើការណែនាំដល់អ្នកបើកបរនូវច្បាប់ចរាចរណ៍ ប្រសិនជាក្នុងរថយន្តខាងលើនេះ ខ្វះបច្ចេកទេសនោះមន្ត្រីសាធរណះការអោយដោះដូរភ្លាមៗតែម្តងដើម្បីធានាដល់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
ចំណែកលោក សន គឹមសួគ៌ នាយការិយាល័យចរាចរផ្លូវគោគបានឲ្យដឹងថា កម្លាំងរបស់លោកបានត្រួតពិនិត្យរថយន្តក្រុង ជាច្រើនគ្រឿងនៅចំណុចចំណតរថយន្តក្រុងប៉ោយប៉ែត ហើយនិងក្រុងសិរីសោភ័ណបានរកឃើញរថយន្តមួយគ្រឿងដែលប្រើប្រាស់សំបកកង់រថយន្តចាស់ និងខ្វះបច្ចេកទេស ។ ក៏ប៉ុន្តែសមត្ថកិច្ច គ្រាន់តែអោយតៃកុង រថយន្តដោះដូរភ្លាមៗតែប៉ុណ្ណោះមិនផាកវិន័យអ្វីនោះទេ៕




































