​​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង កំពុង​ចាត់​វិធានការណ៍ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ផ្ទះទឹក ក្នុង​សង្កាត់​ផ្សារឆ្នាំង

0

​ ​​កំពង់ឆ្នាំង កំពុង​ចាត់​វិធានការណ៍ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ផ្ទះទឹក ក្នុង​សង្កាត់​ផ្សារឆ្នាំង ផ្លាស់ប្តូរ​ទីលំនៅ មក​រស់នៅ​លើគោក​វិញ​​ផ្ទះ​បណ្តែត​ទឹក​ជាង​មួយ​ពាន់​ខ្នង កំពុង​រស់នៅ​លើ​ដង​ទន្លេ​ផ្សារ​ក្រោម ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង កំពង់ ឆ្នាំង ខេត្តកំពង់ឆ្នាំង កំពុងតែ​បង្កអោយមាន​ផល​បះ​ពាល់​ធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​ស្ទះ​ចរាចរ​ណ៏​ផ្លូវទឹក នៅពេលដែល​ទឹកទន្លេ កំពុង​រីង​រាក់​និង​ផ្លូវ​រួម​តូច និង​ធ្វើអោយ​បះ​ពាល់ ការ​ចរាចរ​ណ៏​មច្ឆា​ជាតិ បាត់ បង់​សណ្តាប់ធ្នាប់ សោ​ភ​ណ្ឌ័​ភាព បះ​ពាល់​លើ​វិស័យ​ទេសចរ​ណ៏​ផងដែរ ។​snapshot20150407085744
​កន្លងមក​អាជ្ញាធរខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល បាន​ប្រឹងប្រែង​គិតគូ លើ​បញ្ហា​នេះ ដើម្បី​រិៈ​រក​វិធី​ណាមួយ អោយ​ប្រជាពលរដ្ឋ​ទាំងនោះ ចាក​ចេញពី​ការរស់នៅ​ក្នុង​ទឹក ឡើងមក​រស់នៅ​លើគោក ដូច​ប្រជាពលរដ្ឋ​ធម្មតា​វិញ ប៉ុន្តែ​ការគិតគូ​កន្លងទៅ ត្រូវ​ទទួល​ការបរាជ័យ ម្តង​ជា​២​ដង​រួចមកហើយ ព្រោះតែ​គំរោង​នេះ ត្រូវ​ចំណាយ​ថវិកា​ច្រើនពេក ។ ប៉ុន្តែ​ថ្មីៗ​នេះ បាន​លេចឮ​ជាថ្មី​ទៀតថា អាជ្ញាធរខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល ត្រូវអនុវត្ត​គម្រោង​ដដែល​នេះ ជាថ្មី​ម្តងទៀត ។​snapshot20150407085758
​ប្រភពព័ត៌មាន ពី​អាជ្ញាធរ​មូលដ្ឋាន បានអោយដឹងថា ផ្ទះ​បណ្តែត​លើទឹក​ទាំងនោះ មាន​ប្រមាណ​ជាង​១​ពាន់​ខ្នង ក្នុងនោះ​មាន​ទាំង​ប្រជាជន​ខ្មែរ ជនជាតិ​វៀតណាម និង​ខ្មែរឥស្លាម​កំពុង​រស់នៅ ដោយ​ខ្លះ​ជា​អ្នកនេសាទ ជា​ឈ្មួញ​ទិញ​ត្រី ជា​កសិករ​ធ្វើស្រែ​ចំការ ។ ចំណែក​ខ្លះទៀត បានធ្វើ​អាជីវកម្ម​នៅលើផ្ទះ​ទឹកតែ​ម្តង ដូច​ជាជាង​ជួសជុល​ម៉ាស៊ីន ជាងក្រឡឹង ជាង​ធ្វើ​ទូក ធ្វើ​កាណូត បា​ឡា​ស្មាច់ អាជីវករ​លក់​ប្រេង​ឥន្ទ​នៈ បញ្ចូល​អាគុយ និង​ចិញ្ចឹម​ត្រី​ជាដើម ។ ការរស់នៅ​លើ​ផ្ទៃ​ទឹក របស់​ពួកគាត់ គឺ​មិនបាន​គិតគូ​ពី​អនាម័យ និង​បរិស្ថាន​លើទឹក​បន្តិច​ណា​ឡើយ ដោយ​ពួកគាត់ បាន​បោះចោល​សំរាម ថង់​ផ្លា​ស្ទីក កាកសំណល់ ផ្ទះបាយ និង​ជាងនេះទៅទៀត គឺ​ការ​បន្ទោបង់​ទម្លាក់​ចូល ទៅក្នុង​ទឹកទន្លេ​មួយថ្ងៃៗ រាប់​តោន​បំពុល​ទឹក​នា​ខែប្រាំង ។ ចំណែកឯ​ជាង​ជួសជុល​ម៉ាស៊ីន​វិញ បាន​បង្ហូរ​ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត ចូលទៅក្នុង​ទឹកទន្លេ​តែម្តង ដែល​ទាំងអស់នេះ គឺ​សុទ្ធតែ​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង ដល់​បរិស្ថាន​ទឹក​។​
​ ​លោក ហួន វ៉ន មេភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បញ្ចាក់​អោយដឹងថា ផ្ទះ​បណ្តែត​ទឹក ក្នុង​សង្កាត់​ផ្សារឆ្នាំង មាន​ចំនួន​១១៤២​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ សរុប​ចំនួន​១០០៤​គ្រួសារ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​វៀតណាម ៨១៣​គ្រួសារ ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​១១១​គ្រួសារ និង​ខ្មែរឥស្លាម ចំនួន​៧០​គ្រួសារ ។snapshot20150407085812
​ ​អាជ្ញាធរ​បានបញ្ជាក់​ថា បានជា​ចំនួន​ផ្ទះ​ច្រើនជាង​ចំនួន​គ្រួសារ គឺ​មកពី​គ្រួសារ​ខ្លះ មានផ្ទះ​បណ្តែត​ទឹក ដល់​ទៅ​២​ទៅ​៣​ខ្នង​ផ្ទះ​ក៏មាន ។ ចំនួន​ខាងលើនេះ គឺ​យកតែ​អ្នករស់នៅ លើ​ផ្ទៃ​ទឹក​ទេ ចំពោះ​អ្នក​មានផ្ទះ​សសរ​ជាប់​ដី នៅ​មាត់ទន្លេ មិន​រា​ប់ប​ញ្ជូ​ល​ឡើយ ។ ចំនួន​ប្រជាពលរដ្ឋ បានរស់នៅ​លើ​ផ្ទៃ​ទឹក បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ ជាក់ស្តែង នៅ​ឆ្នាំ​២០១៤ មានតែ​ជាង​៨០០​គ្រួសារ តែប៉ុណ្ណោះ នៅ​ឆ្នាំ​២១០៥ មាន​ដល់​ទៅ​១០០៤​គ្រួសារ បញ្ហា​នេះ​អាជ្ញាធរ ក៏បាន​ដឹង​ដែរ​ថា បញ្ហា​នេះ​បាន​ធ្វើអោយប៉ះពាល់ ការ​ចរាចរ​ណ៏​លើ​ផ្លូវទឹក និង​បរិស្ថាន​ធ្ងន់ធ្ងរ​ផងដែរ ។
​ លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង បាន​ថ្លែងថា អាជ្ញាធរខេត្ត ពិត​ជាមាន​គម្រោង​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ទៅ​រស់នៅ​លើគោក​វិញ ដោយ​អនុ​ញ្ញា​ត្តិ អោយមាន​តែ​បែ​ចិញ្ចឹម​ត្រី តែ​មិនអោយ​ពួកគាត់ រស់នៅ​ជា​អចិ​ន្ត្រៃ​លើទឹក​ឡើយ ។ តាម​គម្រោងការ​នេះ ខេត្ត​បានស្នើ​សុំ​គោល​ការ ពី​ក្រសួងមហាផ្ទៃ​រួចហើយ ពី​គម្រោង​ខាងលើនេះ ៕