​​កម្ពុជា​ស្វាគមន៍​ទទួលយក​ជ័យលាភី​លំដាប់​លេខ​១​លើ​គោលដៅ​ទេសចរណ៍​នៅ​អាស៊ី​

0

សៀមរាបៈ ខេត្តសៀមរាប​តំបន់​ប្រាសាទ​អង្គរ បានរៀបចំ​ដ៏​មហោឡា​រឹក​អបអរ​សារ​ទរ​ការទទួលបាន​នូវ​ជ័យលាភី​ដ៏​អស្ចារ្យ មួយ​ឈ្មោះថា Trip Advisor Eward​ឆ្នាំ​២០១៥ ដែល​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ​ទេសចរណ៍​ពិភពលោក​បាន​វាយតម្លៃថា​តំបន់​ប្រាសាទ អង្គរ​គឺជា​ក្រុង​គោលដៅ​ទេសចរណ៍ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៅ​តំបន់​អាស៊ី និង​ក្លាយជា​គោលដៅ ទេសចរណ៍​លំដាប់​លេខ​២ នៅលើ​ពិភពលោក​ក្នុងការ​វាយតម្លៃ ឆ្នាំ​២០១៥​នេះ​។5
​សូមបញ្ជាក់ថា​Trip Advisor Eward​ជា​ឈ្មោះ​គេហទំព័រ​ដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​ដែល ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ​ទេសចរ​ដ៏​មាន​ឥទ្ធិពល​និង​ជំនឿ​ទុកចិត្ត​ដល់​ភ្ញៀវទេសចរ​សំរាប់​ការ សំរេចចិត្ត​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ទេសចរ​ណី​ឬ​ប្រទេស​ណាមួយ​លើ​ពិភពលោក​។​3
​ពិធី​ប្រគល់​និង​ទទួល​ជ័យលាភី​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ថោង ខុន​រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​រួមទាំង​អាជ្ញាធរខេត្ត​សៀមរាប​និង​តំណាង​អាជ្ញាធរ​អប្សរា អាជីវករ សមាគមន៍​ទីភ្នាក់ងារ​ក្នង វិស័យ​ទេសចរ និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប​។​
​ជ័យលាភី​នេះ​ត្រូវបាន​គេ​វាយតម្លៃ​ប្រចាំឆ្នាំ​ជ្រើសរើស​តាម មតិយោបល់​ពី​ភ្ញៀវទេសចរ​ពិភពលោក តាមរយៈ​អន​ឡាញ​ដែល​ចាត់់ទុក​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរ​យ៉ាង​ទូលំទូលាយ​ក្នុង​លំដាប់​ពិភពលោក​។ កេរ្តិ៍ឈ្មោះ​ខេត្តសៀមរាប​អង្គរ​កាន់តែ​ល្បី​និង​ទទួលស្គាល់​ពេញ​ពិភពលោក​។​2
​លោក​ថោង ខុន​បាន​ចាប់អារម្មណ៍​ថា យើង​ទទួលបាន​រង្វាន់​ដ៏​វិសេសវិសាល​នេះ​ដោយសារ​មានការ​ខិតខំ​ប្រឹងប្រែង​និង​ការចូលរួម​យ៉ាងសកម្ម​របស់​ក្រសួងទេសចរណ៍ អាជ្ញាធរ​ខេត្តសៀមរាប អាជ្ញាធរ​អប្សរា​កងកំលាំងប្រដាប់អាវុធ​គ្រប់​កំរិត​ផ្នែក​ឯកជន​និង​ភាគី​ពាក់ព័ន្ធ​ព្រមទាំង​ប្រជាជន​ទួ​ទាំង​ប្រទេស​។​ក្នុងន័យនេះ​សូម​ផ្ទេរ​ជូន​រង្វាន់​នេះ​ដល់​រាជរដ្ឋាភិបាល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​និង​ប្រជាពលរដ្ឋ​¬¬¬​។​1
​ដោយឡែក​ទីក្រុង​សៀមរាប​អង្គរ​មាន​ប្រជាជន​២៥​ម៉ឺន​នាក់​។​ជា​រៀងរាល់ថ្ងៃ​ទីក្រុង​សៀមរាប​អង្គរ​ទទួល​ទេសចរ​អន្តរជាតិ​ពី​៧​ពាន់​នាក់​ទៅ​១​ម៉ឹ​ន​នាក់ និង​ទេសចរ​ជាតិ​ជាច្រើន​ម៉ឺន​នាក់​។​ក្នុង​បរិ​ការ​នេះ​វិស័យ​ទេសចរ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ចំណូល​ជាតិ​យ៉ាងសំខាន់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​និង​ការបង្កើត​ការងារ​សង្គម​ជូន​ប្រជាពលរដ្ឋ​។

​លោកស្រី lily cheng ប្រធាន​ភ្នាក់ងារ​ប្រឹក្សា​យោបល់​Trip Advisor Eward​ទទួល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បានលើកឡើង​ថា ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​បាន​វាយតំ​លៃ​ត្រឹមត្រូវ​ក្នុងការ​ប្រគល់ រង្វាន់​ជ័យលាភី គោលដៅ​ទេសចរណ៍​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី​ជូន​ខេត្តសៀមរាប​អង្គរ​នេះ​។

​គួរ​បញ្ជាក់ថា តំបន់​ប្រាសាទ​អង្គរ​ជា​ប៉ូល​ទេសចរណ៍​មួយ​ដែលមាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ចូលមក​ទស្សនា​ប្រមាណ​៥០​ភាគរយ​នៃ​ភ្ញៀវទេសចរ​សរុប​ក្នុង​មួយឆ្នាំៗ​៕