ខេត្តស្វាយរៀងៈ លោកឧត្តមសេនីយ៍ត្រីកឹងឃនស្នងការនគបាលខេត្តស្វាយរៀង បានថ្លែងថាគ្រប់បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគបាលខេត្តទាំងអស់ត្រូវត្រៀមកម្លាំងការពារសុវត្តិភាពសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋជាពិសេសការពារសន្តិសុខសណ្តាប់ធ្នាប់នៅទីប្រជុំជនទីផ្សារតូបលក់មាសប្តូរប្រាក់ធានាគាររហូតដល់ជនបទដើម្បីទប់ស្កាត់កុំឲ្យមានបទល្មើសចោរលួចចោរឆក់ ចោរប្លន់ពិសេសនៅបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេៈ។
ការថ្លែងបែបនេៈបានធ្វើឡើងកាលពីថ្ងៃទី៦មេសា២០១៥នៅស្នងការនគបាលខេត្តស្វាយរៀងស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងដាយមានការចូលរួមពីរលោកស្នងការរងនិងនាយការិយាល័យលោកប្រធានវរៈការពារព្រំដែនអធិការអធិការរងក្រុងស្រុកនាយប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ប៉ុស្ត៍ច្រករបៀងព្រំដែនសរុប៥៥១នាក់។
លោកឧត្តមសេនីយ៍ត្រីកឹងឃនបានសង្កត់ធ្ងន់ថាត្រូវបង្កើនការទប់ស្កាត់និងបង្ក្រាបជនប្រើប្រាស់ការជួញដូរចែកចាយគ្រឿងញៀននិងចុះយុទ្ធនាការឆែកឆេអាវុធជាតិផ្ទុះនៅតាមដងផ្លូវសាធារណៈហើយប៉ុស្តរដ្ឋបាលឃុំសង្កាត់ត្រូវប្រចាំការនិងដាក់កម្លាំងយាមកាមសហការជាមួយប្រជាការពារកម្លាំងអធិការក្រុងស្រុកដាក់កម្លាំងនិងប្រទ្រុយហើយក្រុមអន្តរាគមន៍ត្រៀមកម្លាំងចុះបង្ក្រាបបទល្មើសដោយមានមធ្យោបាយនិងសម្ភារៈបំពាក់គ្រប់គ្រាន់(ម៉ូតូនិងរថយន្ត)បើកចលត័បង្ការបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលាហើយ ចាប់ពីរថ្ងៃទី៦មេសា២០១៥នេះតទៅរហូតបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ដោយដាក់បទបញ្ជាមិនអនុញ្ញាត្តិច្បាប់ឲ្យមន្ត្រីនគបាលណាម្នាក់ឈប់សម្រាកឡើយត្រូវត្រៀមកម្លាំង២៤ម៉ោង។
លោកឧត្តមសេនីយ៏កឹងឃនបានបន្តទៀតថាក្នុងពេលប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះលោកនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគបាលជាតិបានផ្តល់អំណោយដល់ស្នងការនគបាលខេត្តស្វាយរៀងចែកជូនមន្ត្រីនគបាលទូទាំងខេត្តរួមមានអង្ករ៨៨បាវស្មើ៤៤០០គីឡូក្រាមទឹកក្រូច២២៩កេះ ទឹកស៊ីអ៊ីវ៩៦យួទឹកត្រី៩៦យួនិងមី១៨២កេះផងដែរ ៕





































