ក្លិប Bayern Munich បានប្រកាសលើគេហទំព័ររបស់ក្លិបថា ខ្សែបម្រើកណ្តាល Bastian Schweinsteiger (បាស្ទៀន ស្វេនស្តាយហ្គើ) បានវិលត្រឡប់មកវ៉ឹកហាត់វិញបានជាធម្មតាហើយ ។ កីឡាករអនុប្រធានក្រុម Bayern រូបនេះគឺខកខានមិនបានចូលលេងឲ្យក្រុមចំនួន ៣ ខែ មកហើយបន្ទាប់ពីធ្វើការវះកាត់ចំនួន ២ លើកដោយសារតែបញ្ហារបួសកជើងហើយនៅពេលនេះគាត់ បានជាសះស្បើយហើយចូលវ៉ឹកហាត់បានជាធម្មតា ។ ក្លិបបានប្រកាសថា “Schweinsteiger បានចូលមកវ៉ឹកហាត់ទាំងមិនមានក្តីព្រួយបារម្ភ” ។
ក្លិបបានបញ្ជាក់បន្ថែមថា ការវិលមកវិញរបស់ Schweinsteiger នឹងធ្វើឲ្យក្រុម Bayern រឹតតែមានកម្លាំងនិងសមត្ថភាពប្រព័ន្ធបម្រើកណ្តាលខ្លាំងជាងមុន ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Bayern កំពុងតែឈរនៅលំដាប់កំពូលក្នុងក្របខណ្ឌ Bundesliga ដោយមានគម្លាតពីក្រុមលេខពីរចំនួន ១៣ ពិន្ទុ ៕