អណ្តូងទឹក​ចំនួន​០៤ និង​ស្រះ​ទឹក​០១ ត្រូវបាន​កាកបាទក្រហម ប្រចាំខេត្ត​មណ្ឌលគិរី​ផ្តលជូន​ប្រជាពលរដ្ឋ​នៅ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​..

0

​ ​មណ្ឌលគិរីៈ ស្រះ​ទឹក​០១ និង​អណ្តូងទឹក​ចំនួន​០៤​បន្ថែមទៀត​ត្រូវបាន​កាកបាទក្រហម​សាខា​ខេត្តមណ្ឌលគិរី ផ្តលជូន​ប្រជាពលរដ្ឋនៅក្នុង ឃុំ​ស្រែ​ហ៊ុយ ដើម្បី​បំពេញតម្រូវការ​របស់​ពួកគាត់​ហើយ ។លោក ឡុង វិបុល នាយក​កាកបាទក្រហម​សាខា​ខេត្តមណ្ឌលគិរី បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៨ មេសា ឆ្នាំ​២០១៥​នេះ​ថា បន្ទាប់ពី​បានទទួល​ព័​ត៍​មាន​ស្តីពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​មានការ​ជួបប្រទះ​នៃ​ការ​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ភ្លាមនោះ​ក្រុមការងារ​កាកបាទក្រហម​សាខា​ខេត្ត​បាន​ចុះទៅពិនិត្យ​នូវ​ស្ថាន​ការជាក់ស្តែង និង​ធ្វើការ​សិក្សា​ដោយ​វាយ​តំលៃ​រួចមក​តាម​គោល​ការជាក់ស្តែង​កាកបាទក្រហម​ខេត្ត​បានសំរេច​ធ្វើការ​ប្រគល់​ស្រះ​ទឹក​មួយកន្លែង​ជូន​ប្រជាជន​ក្នុងការ​ប្រើប្រាស់​ទឹក​នៅក្នុង​ភូមិ ស្រែ​ហ៊ុយ 11145924_658833940895395_921587759_nហើយ​ស្រះ​នោះ​មាន​ទំហំ​ទទឹង​ប្រវែង​៣០​ម៉ែត្រ ប​ណ្តោ​មាន​ប្រវែង​៤០​ម៉ែត្រ​និង​ជំរៅ​រហូតដល់​០៤​ម៉ែត្រ និង​អណ្តូង​ចំនួន​០៤​អណ្តូង​ថែមទៀត ជាការ​ឆ្លើយតប​សំរាប់​បងប្អូន ។​ទោះបីជា​យ៉ាងណាក៏ដោយ លោក ឡុង វិបុល នាយក​កាកបាទក្រហម​ខេត្ត​ពុំទាន់​ទំលាយ​អោយដឹង​ច្បាស់​ទេ​ថា ការជីក​ស្រះ​ទឹក​និង​អណ្តូង​ដែល​ផ្តល់ជូន​ពួកគាត់​ថា​រួចរាល់​នៅពេលណា​នោះឡើយ ។​ប៉ុន្តែ​ក្រុមការងារ​របស់​ផង​ខ្លួន​កំពុងធ្វើការ​ជំរុញ​និង​ពន់​លឿន​អោយ​កាន់​លឿន​គឺ​កាន់តែ​ល្អ ដោយឡែក​ចំពោះ​ស្រះ​ទឹក​វិញ គ្រឿងចក្រ​កំពុង​ចាត់ការ​ហើយ​។ 11127981_658833957562060_2114819391_nរាល់​ការគិតគូរ​ពី​តំរូវការ​របស់​ប្រជាជន​ដែល​ខ្វះខាត​ក្នុងនាម​បងប្អូន​ប្រជាពលរដ្ឋ​រួមទាំង​អាជ្ញា​ធ័​រ​មូលដ្ឋាន​ក្នុង​តំបន់​ស្រុក​កោះ​ញែក ជាពិសេស​ប្រជាពលរដ្ឋនៅក្នុង​ឃុំ ស្រែ​ហ៊ុយ បាន​សំដែង​នូវ​ការ​ត្រេកអរ​ចំពោះ​កាកបាទក្រហម​សាខា​ខេត្ត​ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​ដែល​តែងតែ​គិត​កូរ​អំពី​ផល​លំបាក​របស់​ប្រជាជន​មិន​ថា​នៅ​ទី​តំបន់​ណា​នោះឡើយ​ដោយ​ពុំ​គិតពី​និន្នាការ​អ្វី​ឡើយ ៕11100322_658833930895396_466044251_n