ខេត្តកណ្តាលៈ នៅសាលាស្រុកកៀនស្វាយមានរៀបចំប្រកាសផ្ទេរ និង តែងតាំងមុខតំណែងបាលស្រុកកៀនស្វាយ នារសៀលថ្ងៃទី 8ខែមេសា ឆ្នាំ 2015 ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកកៀនស្វាយ ។ លោក ហេងធៀម អភិបាលស្រុកកៀនស្វាយត្រូវបានផ្ទេរភារកិច្ច ទៅកាន់អភិបាលក្រុងតាខ្មៅជំនួសមុខតំណែងលោក អៀម សម័យ ។ក្នុងនោះក៏មានការប្រកាសតែងតាំងលោកស៊ុំ សំអាត អនុប្រធានឡើងជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណងនិងភូមិបាលស្រុកកៀនស្វាយ ។នៅក្នុងឱកាសនេះ លោក អ៊ ឈាង បាន
ឡើងប្តេជ្ញាចិត្ត និង បន្តកិច្ចដឹកនាំរដ្ឋបាលស្រុកឲ្យកាន់តែរីកចំរើនស្របតាមគោល
នយោបាលរាជរដ្ឋាភិបាលដាក់ចេញ និងអនុវត្តតាមការចង្អុលបង្ហាញណែនាំពីអភិបាលខេត្តកណ្តាល ចុះជាប់តាមមូលដ្ឋានដើម្បីសិក្សាស្វែងយល់ពីទុក្ខលំបាករបស់រាស្ត្រ ។ មានន័យថា បំរើនូវសេចក្តីត្រូវការរបស់ពលរដ្ឋ មិនមែនមកត្រួតលើរាស្ត្រនោះទេ ។ ទន្ទឹមនិងនោះ អភិបាលស្រុកត្រូវរួមសាមគ្គីផ្ទៃក្នុងរវាងមន្ត្រីថ្នាក់ក្រោមឲ្យកាន់តែជិតស្និត ទើបកិច្ចដឹកនាំឈនទៅមុខដោយតម្លាភាព ។



































