បន្ទាយមានជ័យះដើម្បីអបអរសាទរក្នុងពិពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមែសប្តស័កព.ស ២៥៥៩ មន្ទីរសុរិយោងដីខេត្តបន្ទាយមានជ័យដែលមានលោក លី សារី ជាប្រធានមន្ទីរបានដឹកនាំមន្ត្រីនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសុំសុខសិរីសួស្តីនិងឧទ្ទិសកុសល់ផលបុណ្យដល់បុព្វការីជននារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥
លោក លី សារីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តបាននិយាយថាជារៀងរាល់ឆ្នាំមន្ទីរតែងរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត និងប្រគេនទ័យទានដល់ព្រះសង្ឈ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ នៅមុនពេលពិធីបុណ្យចូលឆ្នាំមកដល់ ដើម្បីឧទ្ទិសមគ្គផល កុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន៖ មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហា
ជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី សូមឲ្យទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ហើយការសូត្រមន្ត នៅឆ្នាំនេះបុគ្គលិកក្នុងមន្ទីរទាំងអស់ ក៏បានបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក មានទេវតារក្សាឆ្នាំថ្មី ឆ្នាំមមែ ជាដើមនោះ សូមជួយប្រោះព្រហ្ម សិរីសួស្តី ជ័យមង្គល អាយុយឺនយូរ ឈ្នះរោគារទាំងឡាយ និងបួងសួងសុំសេចក្តីសុខថ្វាយព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចអគ្គមហាទាំងបី៕បានក្រើនរំលឹកដល់មេឃុំ អភិបាលស្រុកទាំងអស់ធ្វើកិច្ចការងារត្រូវគោរពច្បាប់ កុំចេះតែរពិសដៃស៊ីញ៉េ
លើឯកសារទិញលក់ដីផ្តេសផ្តាស់ និង ប្រឈមជាមួយប្រព័ន្ធតុលាការ ។ លោកអភិបាលបានជំរុញឲ្យអភិបាលស្រុកដែលទើបប្រកាសតែងតាំងថ្មី នាពេលនេះបន្តការដឹកនាំរដ្ឋបាលស្រុកឲ្យមានប្រសិទ្ធិភាពខ្ពស់ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដាក់ចេញ ។




































