ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៨ខែមេសាឆ្នាំ២០១៥នៅវត្តថ្មសិននៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើពិធីកាត់ឬសសីមាដាក់អោយប្រើប្រាស់ជាផ្លូវការនិងទុកជាទីធ្វើបុណ្យទានសំរាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនេះ។ពិធីនេះមានការចូលរួមលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការនិងប្រជាពលរដ្ឋជាច្រើននាក់ក្នុងការស្តារកសាងប្រទេសជាតិឡើងវិញដែលបានបរិច្ចាកថវិការក្នុងការកសាងវិហានិងសមិទ្ធផលនានាជាច្រើននៅវត្តថ្មសិនេះផងដែរ។លោកគោស៊ុំសារឿតបានមានប្រសាសន៍ថាវត្តថ្មសិននេះកសាងឡើងចាប់តាំងពីសវត្សទី៦០មកម្លេះលុះនៅឆ្នាំ១៩៧៥វត្តនេះត្រូវបំភ្លេចបំផ្លាញដោយរបបប៉ុលពតខ្ទេចខ្ទីគ្មានសល់ព្រះវិហារនេះត្រូវបានកសាងថ្មីឡើងវិញចាប់ដំណើរការកសាងដែលមានបណ្តោយ២០.១០ម៉ែត្រនិងទទឹង១៣.១០ម៉ែត្រដែលមានរបងកំផែងព័ទជុំវិញដែលមានបណ្តោយ២៧.៤ម៉ែត្របណ្តោយ៣៨.៤ម៉ែត្រក្លោងទ្វារជណ្តើរមាន៤ទិសបំពាក់ក្បាច់រចនាបទខ្មែរវិ ហារថ្មីនេះចំណាយអស់ទឹកប្រាក់
២០៥.៤៩១ដុល្លាសរុបសមិទ្ធិផលដែលមាននៅក្នុងវត្តសរុបទឹកប្រាក់អស់២៦៤.២៥២ដុល្លាដែលបានមកពីការបរិច្ចាកទាននៃសប្បុរសជននៅក្នុងស្រុកនិងក្រៅស្រុក ព្រះសង្ឃនិងពុទ្ធបរស័ទចំណុះជើងវត្តទាំងអស់។លោកគោស៊ុំសារឿតបានមានប្រសាសន៍បន្តថាលោកសូមកោតសសើរដោយស្មោះចំពោះស្មារតីយកចិត្តទុកដាក់របស់លោកតាលោកយាយប្រជាពលរដ្ឋទាំងអស់ដែលបានខិតខំថែរក្សានូវប្រពៃណីទំនាមទម្លាប់ដ៏ល្អផូផង់របស់ជាតិដែលដូនតាបានរក្សាទុកជាកេរ្តិ៎ដំណែលរាប់សតវត្សកន្លងមកហើយនេះជាគំរូសំរាប់កូនចៅជំនាន់ក្រោយ។លោកបានបន្តថាវិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ននៅក្នុងខេត្តបន្ទាយមានជ័យយើងនេះមានវត្តចំនួន
២២៧វត្តអាស្រមមា១១ព្រះសង្ឃមានចំនួន២៧២អង្គនិងវិហារនៃសាសនាដទៃទៀតមានចំនួន២៤កន្លែង។លោកបានបន្តទៀតថាសម្រាប់វត្តថ្មសិននេះបានធ្វើពិធីបញ្ចុះខណ្ឌសីមានេះបានដោយសារមានការជ្រុំជ្រេងពីព្រះអង្គគ្រប់រូប ពុទ្ធបរិស័ទ សប្បុរសជនដែលមានសទ្ធាជ្រះថ្លាចូលរួមជាថវិកានិងសម្ភារៈដើម្បីធ្វើឲ្យដំណើរការបញ្ជុះខណ្ឌសីមានេះសម្រេចបានជាស្ថាបពរនៅពេលបញ្ចប់កម្មវិធីលោកគោស៊ុំសារឿតបាននាំយកគ្រឿងឧបភោគនិងគ្រឿងបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅចែកជនលោកតានិងលោកយាយនិងសិស្សជាច្រើននាក់ផងដែរ៕



































