ស្ទឹងត្រែង៖ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនៅតែមានជំនឿទៅលើរូបសំណាកព្រះគោជាមរតកបន្សល់ទុកពីដូនតាហើយនាំគ្នាប្រារព្វធ្វើពិធីបុណ្យឲ្យព្រះគោនេះនៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរជារងរាល់ឆ្នាំ ដើម្បីសុំឲ្យចៀសផុតពីគ្រោះកាចចង្រៃផ្សេងៗ។
នៅក្នុងពិធីបុណ្យព្រះគោរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មេសាឆ្នាំ២០១៥នេះលោកថោងស្រាន់អភិបាលស្រុកថាឡាបរិវ៉ាត់មានប្រសាសន៏ឲ្យដឹងថាៈនៅទីតាំងប្រាសាទព្រះគោប្រជាពលរដ្ឋមានទំលាប់តាំងពីដើមតរៀងមក ហើយនាំគ្នាធ្វើបុណ្យបួងសួង និងអាចផ្តល់មកវិញ នូវសេចក្តីសុខចំរើនជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។
លោកអភិបាលស្រុកអះអាងថា៖រូបសំណាកនិងតួប្រាសាទព្រះគោនេះ ជារបស់ដូនតា សល់ពីសម័យដើមហើយអាជ្ញាធរព្រះសង្ឃរួមនិងប្រជាពលរដ្ឋនាំគ្នាធ្វើបុណ្យនេះឡើងគឺចង់អភិរក្សវត្ថុបុរាណដែលមានបារមីសក្តិសិទ្ធឲ្យនៅគង់វង្សយូរអង្វែងព្រះគោនេះគឺប្រជាពលរដ្ឋយើងសំរាប់គោរពបូជាតំណាងព្រះគោ ការគោរពបូជាព្រះគោនេះ គឺយើងបានសេចក្តីសុខ ដូចបំណងអញ្ចឹងព្រោះព្រះគោសក្តិសិទ្ធណាស់អ្នកដែលរកទទួលទានទាំងអស់បើមានការបំណងចងទៅរកស៊ីទទួលទានឬក៏ចងបង្កើតអ្វីមួយ តែងតែមកបនស្រន់អញ្ចឹងប្រពៃណីនេះ គឺយើង
អនុវត្តជារៀងរាលឆ្នាំហើយ ជាប្រពៃណីនេះយើងគោរពណាស់ គោរពបូជាហើយព្រះគោជាគោដែលយើងប្រើប្រាស់ដើម្បីអូសទាញជាមធ្យោបាយបង្កបង្កើនផល ហើយនិងជាសត្វមួយមានគុណដល់មនុស្សលោកយើង ក្នុងការរស់នៅ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ប្រកបដោយសេចត្តីសុខសេចត្តីចំរើន ។លោកកៅជួនអាយុ៦២ឆ្នាំជាជនជាតិគួយបានបញ្ជាក់ថា៖ទំលាប់ប្រពៃណីនេះវាបានបាត់បង់នៅក្នុងសម័យប៉ុលពតហើយក្រោយថ្ងៃរំដោះ៧មករាបងប្អូនគ្រប់ជនជាតិបាននាំគ្នារៀបចំបង្កើតឡើងវិញមានការធ្វើបុណ្យភ្ជាប់ជាមួយនិងរបាំវាយខែល របស់ជនជាតិដើម សំរាប់កូនចៅជំនាន់ក្រោយរួមគ្នារក្សាបន្តពីដូនតា តាំងពីដូនតាយើងទំលាប់ពីដើមរបាំវាយខែល ប៉ុន្តែខ្លះគេហៅថារបាំវាយកួយ ខ្លះគេថាវាយកួយក៏ បានជាប្រពៃណីផង អបអរសាទរបុណ្យនឹងហើយបើមិនវ៉ៃទេវាក៏មិនអស់ចិត្តនិងសប្បាសទេ ពីដើមទាល់តែបានវ៉ៃបានសប្បាស មានអ្នកច្រៀងផង អ្នកផ្លុំស្លឹក ព្រោះឆ្នាំទៅក៏វ៉ៃដូចគ្នា វ៉ៃពេលបុណ្យចូលឆ្នាំ
ដូច្នេះពីដើមដូចថាពីឃុំអន្លុងជ្រៃ ចិត្តមាយពីភូមិមកនិងគេបញ្ជូនផ្កា គេទៅពីនេះកំលាំងយើងទៅក៏វ៉ៃគ្នា បានឲ្យចូលភូមិ បើអត់វ៉ៃចូលភូមិអត់បានទេ បើគេក្រាស់ឬគេ ស្តើងគេឈឺហ្នឹងណា គេវ៉ៃតរហូតដល់ពេលសម័យអាប៉តវាបាតនោះ ចាប់ផ្តើមពី៧៩ទៅ៨០ នោះចាប់ផ្តើមឡើងវិញ។លោកស្រីគង់ ស៊ីផាអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៏ទទួលស្គាល់ថា៖ការរៀបចំឲ្យមានឡើងវិញប្រពៃណីនេះពិតជាមានតម្លៃសម្រាប់សង្គមជាតិគឺកូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរណ៏ជាតិអន្តរជាតិបានឃើញ និងបានស្គាល់ ហើយជនជាតិខ្មែដើម ក៏ថែរក្សាបាននូវទំនៀមទំលាប់។សូមបញ្ជាក់ថា៖បុណ្យព្រះគោប្រជាពលរដ្ឋទំលាប់ធ្វើជារៀងរាល់ឆ្នាំនៅមុនពេលរដូវចូលឆ្នាំក្នុងខែមិនាឬខែមេសា ដើម្បីសុំនូវសេចក្តីសុខនិងពេលធ្វើការងារបង្កបង្កើនឲ្យទទួលបានផលច្រើនជារៀងរាល់ឆ្នាំ៕




































