លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី ផ្តល់​ក្តា​ម្ឍូ​ស សម្ភា​រះ​ ​និង​ថវិការ​ជូន​គ្រួសារ​សព្វ​ស្រី​ក្រីក្រ​

0

​ខេត្ត​ព្រះសីហនុ ​ ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​លោក សំរិទ្ធ ភុំ អនុប្រធាន​អចិ​ន្ត្រៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​បាន​នាំយក​ក្តា​ម្ឈូស និង​សម្ភា​រះ​មួយចំនួន​ប្រគល់​ឪ្យ​គ្រួសារ​សព្វ​ស្រី​ទីទាល់ក្រ ឈ្មោះ ស៊ូ ប៊ុន​លីម អាយុ ៤៧​ឆ្នាំ រស់នៅ​ក្រុមទី​៧ ភូមិ​១ សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះសីហនុ ដែល​មានកូន​នៅក្នុង បន្ទុក​ចំនួន​៣​នាក់ ស្រី​០១ និង​ប្រុស​០២​នាក់ ។
​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី បាន​មាន​ប្រសា​ស​ន៌​សំណេះសំណាល​ដល់​គ្រួសារ​សព្វ និង​ចូលរួម​រំលែក​ទុក និង​ការជួយ​ស​ម្រូ​ល​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព នៅទីណា​មានការ​IMG-20150408-WA0003លំបាក​ខ្វះខាត​លោក​មេបញ្ជាការ​បាន​ជួយ​ជា​ក្តា​ម្ឈូស​ជូន​គ្រួសារ​សព្វ​ជា​បន្តបន្ទាប់ ក្នុងនាម​មេ​បញ្ញា​ការ​កងរាជអាវុធហត្ថ ក៌​ដូចជា​នាយ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ តែងតែ​ចូលរួម​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ជាប្រចាំ ។ ដោយបាន​ទទួល​ពត៌មាន​ពី​លោក​វរសេនីយត្រី ព្រំ ផាត នាយការិយាល័យ​ហ្វឹកហ្វឺន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ថា សាក​សព្វ​ស្រី​ក្រីក្រ​ខ្វះខាត​ថវិការ​ក្នុងការ​ធ្វើបុណ្យ​សព្វ​ទើប​ខ្ញុំ និង​លោក សំរិទ្ធ ភុំ អនុប្រធាន​អចិ​ន្ត្រៃ​គណ​ប​ក្យ​ប្រជាជន​ខេត្ត​ព្រះសីហនុ រៀបចំ​ក្រុមការងារ​ចុះមក​ពិនិត្យ​ផ្ទាល់​ដោយ​ជួយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី និយាយ​រួមទាំង​ការបូជា ការរៀបចំ​បាំង​ស្កូ​ល សូត្រមន្ត ។ ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​ត សៅ សុខា មេបញ្ជាការ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ កិច្ចការ​អាវុធហត្ថ គឺ​ចូលរួម​ធ្វើការ​បង្ការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រហ្មទណ្ឌ​មានដូចជា លួច ឆក់ ប្លន់ និង​រក្សា​សន្តិសុខ​សណ្តាប់​សា​ធា​រណះ​ក្នុងភូមិ​សាស្ត្រ​ជូន​ប្រជាIMG-20150408-WA0002ពលរដ្ឋ ក៌​ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្រៅពី​កិច្ចការងារ​ជំនាញ​អាវុធហត្ថ​មានការ​ងារ​មួយ​ដែល​យើង​ត្រូវធ្វើ គឺ​ការជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ដូចជា​ករណី​ស្លាប់ គ្រោះមហន្តរាយ​នានា យើង​បាន​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​មានដូចជា ការ​ស្ទួ​ង ដក ស្រូត​កាត់​ជាដើម ដូច្នេះ​ការងារ​អាវុធហត្ថ​យើង​មាន​ច្រើន​ក្រៅពី​ការងារ​ស្នូល​របស់ខ្លួន អាវុធហត្ថ មាន​ទំនាក់ទំនង​ជាមួយ​អ្នក​សា​រព​ត៌ និង​សហការ​រី ដើម្បី​ចូលរួម​សហការគ្នា​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​គោលដៅ​បាន​ទាន់ពេលវេលា ។​IMG-20150408-WA0004
​ ​អំណោយ​ដែល​ឯកឧត្តម​សេនីយ​ត្រី ហេង ប៊ុន​ទី ផ្តល់ជូន​ដល់​គ្រួសារ​សព្វ​មានដូចជា ម្ឈូស​ចំនួន​០១ ទឹកក្រូច​០៥​កេស ទឹក​សុទ្ធ​០៥​កេស ថវិកា​ជូន​គ្រួសារ​សព្វ ១០០​ដុល្លា (​ក្នុងនោះ​គណ​ប​ក្រ​ប្រជាជន​កម្ពុជា​ខេត្ត ៥០​ដុល្លា​) ផ្តល់​ថវិកា​ជូន​កូន​គ្រួសារ​សព្វ ៣​នាក់ ស្មើនឹង​៦០​ដុល្លា យាយជី តាជី​១០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិការ ២​ម៉ឺន​រៀល និង​ថ្លៃ​បូជា ២០​ម៉ឺន​រៀល ។​
​ ​សូមបញ្ជាក់​ផងដែរ​ថា នេះ​ជា​ក្តា​ម្ឈូស​លើក​ទី​៥២ ដែល​លោក​ឧ​ត្ត​ម​សេនីយ ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ផ្តល់ជូន​គ្រួសារ​សព្វ​ក្រីក្រ មិន​ថា​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះទេ​នៅក្រៅ​ខេត្ត​ក៌​លោក​បាន​ផ្តល់នូវ​ក្តា​ម្ឈូស​ជា​បន្តបន្ទាប់​ដល់​គ្រួសា​សព្វ​ក្រីក្រ​ផងដែរ​៕ ​ ​ ​ ​ ​ ​