​​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ ៥៣៣.៨៣០​នាក់​

0

​ខេត្ត​ព្រះសីហនុ​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៥​នេះ ខេត្ត​ព្រះសីហនុ​បានទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៥៣៣.៨៣០​នាក់ បើ​ប្រៀបធៀប​រយះពេល​ដូចគ្នា​ត្រីមាស​ទី​១ ឆ្នាំ​២០១៤ ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៤០៦.៦០៩​នាក់ មានការ​កើនឡើង ២៣.៨២% និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ១២៧.២២១​នាក់ កើនឡើង ៩.០៥% ។​​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ច្រើនជាងគេ​ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ទាំង​១០​ប្រទេស នាំមុខគេ​មាន​ចិន ១៤.០៦២​នាក់ រុស្ស៊ី ១៣.៦៩៨​នាក់ វៀតណាម ១២.៣៨៩​នាក់ អាមេរិក ១១.៣៥៥​នាក់ បារាំង ១០.៧៦០​នាក់ អង់គ្លេស ១០.៥៩៦​នាក់ អូស្ត្រាលី ៧.៩៧៣​នាក់ អា​លី​ម៉​ង់ ៦.៤៨៨​នាក់ កូរ៉េខាងត្បូង IMG_124501830297761៥.៣២៩​នាក់ និង​កាណាដា ៥.០៣៧​នាក់​ក្រៅពីនោះ មាន​ភ្ញៀវទេសចរ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ។ រយះពេល​៣​ខែ​ដើមឆ្នាំ​២០១៥​មាន​នាវា​ទេសចរ​ណ៌​ចូល​ចត​ចំនួន ១៧​លើក មាន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាស​ន៌​ចំនួន ១៥.៦០៦​នាក់ ។​​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ​ជា​មជ្ឍមណ្ឌល​ខេត្ត​តំបន់ឆ្នេរ មាន​ពហុ​វិស័យ​ផ្នែក​សេដ្ឋកិច្ច សម្បូរ​ដោយ​សក្តានុពល​ទេសចរណ៍​ធនធានធម្មជាតិ ដូចជា​ឆ្នេរ ខ្សាច់​ស​ស្អាត ទឹកសមុទ្រ​ថ្លា ឧទ្យាន​ជាតិ​រាម ទឹកធ្លាក់​ក្បាលឆាយ និង​កោះ​ជាច្រើន​សម្បូរ​ដោយ ប្រព័ន្ធ​ជីវៈចម្រុះ​ច្រើន​ប្រភេទ និង​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅ​បាតសមុទ្រ និង​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត រួមទាំង​សម្បទា​សេវាកម្ម​ទេសចរណ៍​ផ្គត់ផ្គង់​ជាច្រើន ជា​ប្រភេទ​ធនធាន​សក្តា​នុ ពល ក្លាយជា​កត្តា​ចលករ​ជំរុញ​វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មកលេង​សម្រាក​កម្សាន្ត​លំហែកាយ​កាន់តែ​ច្រើនឡើង​បន្ថែមទៀត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។​​លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៌​បាន​បញ្ចា​ក់ថា ភ្ញៀវទេសចរ​បរទេស​មកលេង​កំសាន្ត​IMG_124526423945876នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ច្រើន​នៅ​ចន្លោះ​ខែ​១២ រហូតដល់​ខែ​៣ និង​នៅ​ខែ​៤ រហូតដល់​ខែ​១១​ភ្ញៀវទេសចរ​បរទេស​មានការ​ថយចុះ ដោយសារតែ​ដូ​វ​ភ្លៀង ព្យុះ​ធ្វើ​ឪ្យ​អ្នកដំណើ​មានការ​ថយចុះ ។ ក្នុង​ម​យ​យ​ថ្ងៃៗ​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើ​ទៅ​កំសាន្ត​នៅតាម​បណ្តា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចាប់ពី​៦០០ ទៅ​៧០០​នាក់ ក្នុង​មួយថ្ងៃ ក៌​ប៉ុន្តែ​នូវ​រដូវ​បុណ្យទាន​មាន​ភ្ញៀវទេសចរ​ជិះទូក​ទៅ​កំសាន្ត​នៅតាម​បណ្តា​កោះ​ចាប់ពី​៨០០ ទៅ​៩០០​នាក់​ក្នុង​មួយថ្ងៃ​ផងដែរ ។ បច្ចុប្បន្ន​ភ្ញៀវទេសចរ​បរទេស​ចាប់​អារម្មណ៍​ទៅ​សម្រាក​លំហែកាយ​នៅតាម​កោះ​នានា​មានដូចជា​ភូមិ​កោះ​តូច ភូមិ​សុខសាន្ត ភូមិ​កោះរុងសន្លឹម ភូមិ​ដើម​ស្វាយ ស្ថិតក្នុង​សង្កាត់​កោះរុង ដែលមាន​ចំងាយ ៤០​គីឡូម៉ែត្រ​ពី​ដីគោក និង​នៅមាន​កោះ​សង្សារ កោះ​ឫស្សី កោះ​តា​កៀវ កោះ​ចន្លុះ កោះក្របី និង​កោះសេះ ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ។​
​លោក នូ សុផល បាន​បញ្ជាក់ថា មន្ទីរ​បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​លក់ដូ និង​អាជីវករ​ប្រកបមុខរបរ​ទេសចរ​ទាំងអស់​ត្រូវ​រក្សា​តម្លៃ​សេវាកម្ម​ឪ្យ​បាន​សមរម្យ មិនត្រូវ​តម្លើងថ្លៃ​នាំ​ឪ្យ​ខាតបង់​ផលប្រយោជន​របស់ខ្លួន​ពី​ភ្ញៀវទេសចរ​នោះទេ ព្រោះ​កាលណា​យើង​ធ្វើការ​ដំឡើងថ្លៃ ធ្វើ​ឪ្យ​ភ្ញៀវទេសចរ​បង្វែរ​ទៅ​ទស្សនា​កំសាន្ត​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕IMG_124512217997392