កំពង់ឆ្នាំង៖ គ្រួសារសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាចំនួន ០៤ គ្រួសារនាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ បានមកទទួលថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានប្រារព្ធធ្វើពិធីប្រគល់ជូននៅមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសប្បទាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងដោយមានចូលរួមពីលោកថោងចំរើនប្រធានមន្ទីរនិង មន្រី្តមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង និងគ្រួសារសមាជិកសមាគមជាច្រើនរូប
ទៀត។ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តបានបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះ រាជជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនអតីតយុទ្ឋជន និងគ្រួសារដោយបានអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ឋជនដោយការគោរពដឹងគុណូបការៈ ដ៏ថ្លៃថ្លា របស់បងប្អូនដែលបានលះបង់កំលាំងកាយចិត្តនិងហ៊ានពលី
ជីវិតដើម្បីជាតិមាតុភូមិ និងប្រជាជន ជាមួយនិងការយកចិត្តទុកដាក់ដោះស្រាយជីវភាពខាងសម្ភារៈថវិកាជាបន្តបន្ទាប់ ព្រមទាំងផ្តល់កិតិ្តយស ការគោរព និងការថែរក្សារសេចក្តីថ្លៃថ្នូជូនអតីតយុទ្ឋជន។គ្រួសារសពសមាជិកសមាគមដែលបានមកទទួលប្រាក់ឧបត្ថមនៅពេលនេះមានចំនួន០៤គ្រួសារក្នុងនោះមានស្រុកកំពង់លែង១គ្រួសារ ក្រុងកំពង់ឆ្នាំង១គ្រួសារស្រុកកំពង់ត្រឡាច១គ្រួសារនិងស្រុកសាមគ្គីមានជ័យ១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានប្រាក់ ចំនួន៤លានរៀល ពីបេឡាមរណៈសង្គ្រោះ។ លោកជំទាវ ប៉ាល់ យឿនអភិបាលរងខេត្ត និងឯកឧត្តម យី យ៉ូន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទាមានប្រសាសន៍ថា៖លោកជំទាវ និងឯឧត្តម សូមជូលរួមរំលែកទុក្ខ ពីសំណាក់ក្រុមគ្រួសារសព
អតីតយុទ្ឋជនទាំងអស់ និងពិសេសបងប្អូនដែលមកទទួលថវិការមរណៈសង្គ្រោះនៅពេលនេះ ហើយក៏សុំអភ័យទោសផងដែរចំពោះការយឺតយ៉ាវក្នុងការប្រគល់ប្រាក់នេះ ប៉ុន្តែទន្ទឹមនិងការយឺតយ៉ាវនេះ យើងបានពន្លឿនការផ្តល់ប្រាក់បានឆាប់ជាមុន និងបន្តអោយកាន់តែលឿនជាងនេះទៀត ព្រោះកាលមុនខ្លះចាំដល់៤ឆ្នាំ ក្រោយមកនៅសល់តែ២ឆ្នាំ និងសព្វថ្ងៃនៅសល់ត្រឹមមួយឆ្នាំយើងបានទទួលប្រាក់បេឡានេះហើយ។ លោកជំទាវនិងឯកឧត្តមបានមានប្រសាសន៍បន្តថាៈសមាគមបង្កើតឡើងមានការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋភិបាល ពិសេស សម្តេច ហ៊ុន សែនដែលសម្តេចក៏ជាអតីតយុទ្ឋជនម្នាក់ ធ្លាប់ឆ្លងកាត់ការលំបាក គ្រប់បែបយ៉ាង ហេតុនេះហើយសម្តេចមិន ភ្លេចពីទុកលំបាករបស់បងប្អូនឡើយ ។លោកជំទាវប៉ាល់យឿននិងឯកឧត្តមយីយ៉ូនក៏បានផ្តាំផ្ញើរដល់ក្រុមគ្រសារសមាជិកសមាគមដែលបាន មកទទួលថវិការមរណៈសង្គ្រោះថា៖ សូមបងប្អូនយកទៅប្រើប្រាស់អោយចំគោលដៅ ដើម្បីជាគោលប្រយោជន៍ ក្នុងការដោះបន្ទុកផ្សេងៗជាពិសេសក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះនិងប្រើប្រាស់ តាមការចាំបាច់នៅក្នុងគ្រួសាររបស់ខ្លួន។ម្យ៉ាងវិញទៀត សូមបងប្អូនរក្សាទុកនូវសលាកបត្រទទួល
ប្រាក់នេះអោយបានត្រឹមត្រូវព្រោះសម្រាប់ជាប្រយោជន៍ច្រើនណាស់ទុក្ខសំរាប់អោយកូនចៅជំនាន់ក្រោយមើលពីគំរូវីរៈភាពរបស់គាត់ដែលបានលះបង់ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។លោកជំទាវប៉ាល់យឿននិងឯកឧត្តមយីយ៉ូន ក៏បានផ្តាំផ្ញើរផងដែរដល់ថ្នាក់ដឹកនាំមន្ទីរមន្ត្រីនិងសមគមត្រូវអនុវត្តតាមគោលនយោ បាយសមាគមអោយបានត្រឹមត្រូវ។ ត្រូវត្រួតពិនិត្យមុខសញ្ញាសមាជិកសមា គម ដែលបានទទួលមរណៈនិងត្រូវសហការជាមួយបេឡាជាតិក្នុងការប្រមូលប្រាក់បេឡាមរណៈសង្គ្រោះពីសមាជីករួចបង់ជូន គណៈអចិន្រៃ្តនៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាអោយបានទាន់ពេលវេលា៕




































