​​រៀបចំ​រាត្រី​ស្រមោល​សរ​ដើម្បី​រកថ​វិការ​ទ្រទ្រង់​សមាគមនារី​កម្ពុជា​

0

​បន្ទាយ​មាន​ជ័​យៈ ដើម្បី​ទ្រទ្រង់​ដល់​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​កាលពី​រាត្រី​ថ្ងៃទី​០៧ មេសា ២០១៥ បានរៀបចំ​រាត្រី​ស្រមោល​សរ និង អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេលខាងមុខ ។​រាត្រី​ស្រមោល​សរ​នេះ​មានការ​ចូលរួម​ពី​សំណាក់​លោកជំទាវ ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ប្រ​ធា​ម​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ image1លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អស់លោក​លោកស្រី​ជា​ប្រធាន​មន្ទីរ ស្ថា​ប័ណ្ណ​នា​ន​ក្នុង​ខេត្ត ។​ស​មាគ​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ បាន​ផ្តួចផ្តើម​ដោយមាន​លោកជំទាវ ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ជា​ប្រធានកិត្តិយស ហើយ​គោលបំណង​សម្រាប់​រាត្រី​ស្រមោល​សរ​នេះ គឺធ្វើឡើង​ដើម្បី​រកថ​វិការ​ជួយ​ទ្រទ្រង់​ដល់​ស​មាគ​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ទី​២​គឺ​ដើម្បី​អបអរ​ក្នុង​ឱ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ ទី​៣​ដោយសារ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់លោក​ជំទាវ ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ។image4 image2