បង្កើនសមត្ថភាពប្រជាការពារដើម្បីសសុវត្តិភាពភូមិឃុំ

0

កំពង់ធំៈ នៅព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០១៥ លោក ហុក រិន អភិបាលក្រុងស្ទឹងសែន អមដំណើរដោយលោកវរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាការពារសង្កាត់ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបំពាក់ខោអាវជូន ប្រជាការពារ ចំនួន ១៣០រូប និងណែនាំពីតួនាទី ដើម្បីបង្កើនសមត្ថភាពប្រជាការពារ ដែលជាកំលាំងសំខាន់របស់មូលដ្ឋាន។IMG_5113
លោក វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បានឲ្យដឹងថា កំលាំងប្រជាការពារ គឺជាកំម្លាំងសំខាន់បំផុត ដែលត្រូវបានជ្រើសរើសពីក្នុងមូលដ្ឋាន មានតួនាទីក្នុងកិច្ចសហការ ទប់ស្កាត់ ផ្តល់ពត៌មាន ព្រមទាំងការពារសុវត្តិភាព ជូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ និងត្រូវបានបំពាក់ឯកសណ្ឋានសម្គាល់ ប្រចាំតាមសង្កាត់នីមួយៗ សកម្មភាពជាក់ស្តែងរបស់ ប្រជាការពារបានជួយលើវិស័យសន្តិសុខ ការពារសុវត្តិភាពជាមួយសមត្ថកិច្ច បានល្អប្រសើរ និងជាកម្លាំងដែល ត្រូវបានគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដើម្បីបំផុសចរលាយុវជនក្នុងមូលដ្ឋានឲ្យការពារផ្ទះរបស់ខ្លួន។IMG_5114
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានកោរសរសើរ និងវាយតំលែខ្ពស់ចំពោះ កម្លាំងប្រជាការពារ ដែលប្រៀបបានទៅនឹងឆ្អឹងខ្នងរបស់អាជ្ញាធរ និងជាកម្លាំងជួយការងារសន្តិសុខសំខាន់ ដែលបានសហការជាមួយកម្លាំងសមត្ថកិច្ច ចំណែកអាជ្ញាធរ ត្រូវបង្កើនភាពជិតស្និទ្ធិបំផុតជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបាននូវពត៌មាន និងកិច្ចសហការល្អ ក្នុងនោះដែរអាជ្ញាធរត្រូវ បង្កើននិងបើកចិត្តឲ្យទូលាយ ទទួលស្គាល់ទង្វើរបស់យុវជន ដើម្បីកែតំម្រង់ទិស យុវជនឲ្យធ្វើអ្វីដែលផ្តល់ប្រយោជន៍ដល់សង្គម ជាពិសេសត្រូវបង្កើតឲ្យមានការហាត់ប្រាណ លេងកីឡា និងសិល្បះ និងការរួមគ្នា បង្កើតឲ្យមានការ គោរពតាមព្រះពុទ្ធសាសនា ធ្វើបុណ្យដាក់ទាន ដោយមានការចូលរួមគាំទ្រ ដើម្បីបញ្ជ្រៀសដំណើរ របស់យុវជនទាំងនោះ បែរទៅរកគ្រឿងញៀន ដើម្បីឲ្យឃុំសង្កាត់ ឬប្រទេសជាតិ មានការរីកចម្រើនគឺចាំបាច់ត្រូវតែមានសុវត្តិភាពនៅតាមមូលដ្ឋាន ។IMG_5112
ជាចុងក្រោយលោក ហុក រិន អភិបាលក្រុងស្ទឹងសែន បាននាំយកថវិការប្រគល់ជូនប្រជាការពារម្នាក់១ម៉ឺនរៀល ចំនួន ១៣០នាក់ និងបំពាក់ខោអាវ ជាឯកសណ្ឋានប្រជាការពារប្រចាំសង្កាត់ សម្រាប់ប្រើប្រាស់។
ដោយ ប៊ុន រដ្ឋាIMG_5105 IMG_5108