ថ្នាក់ដឹកនាំ​ខេត្ត​ហ៊ូ​វ​យ៉ាង​ប្រទេស​វៀត​ណា​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ ​បំពេញ​ទស្សនកិច្ច​ជា​មិត្តភាព​នៅ​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង​លោកជំទាវ លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុម​.​ប្រឹក្សា​ខេត្ត ព្រមទាំង​លោក​អភិបាលរង​ខេត្ត ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត និង​កងកំលាំង​ទាំង​៣​ប្រភេទ​នៅ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង នា​រសៀល​ថៃ្ង​ទី​១០​ខែមេសា​ឆ្នាំ​២០១៥DSC08198 បានទទួល​ជួប​គណៈប្រតិភូ​មួយក្រុម​របស់​ខេត្ត​ហ៊ូ​វ​យ៉ាង​ប្រទេស​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម វ៉​មិន តាំ សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មការ​ឃោស​នាគ​ណ​បក្ស​ខេត្ត​ហ៊ូ​វ​យ៉ាង និង​ឯកឧត្តម ឡេ វ៉ាន់​ថាវ សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​ហ៊ូ​វ យ៉ាង​ព្រមទាំង​ប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀត បានមក​បំពេញ​ទស្សនកិច្ច​ជា​មិត្តភាព​នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ដើ​ប្បី​រិត​ចំណង​សាមគ្គីភាព​រវាង​ខេត្តកំពង់ឆ្នាំង និង​ហ៊ូ​វ​យ៉ាង​ប្រទេស​វៀតណាម​។​
​ ​មានប្រសាសន៍​ស្វាគមន៍​ក្នុងឱកាស​នោះ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​បាន​មាន​ប្រសា សន៍​ស្វាគមន៍​ថា​៖ វត្តមាន​របស់​ប្រតិភូ​ខេត្ត​ហ៊ូ​វ​យ៉ាវ​ប្រទេស​វៀតណាម​នៅពេលនេះ បានបញ្ជាក់​ច្បាស់​ពី​ចំណង​សាមគ្គីភាព​មិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​២​កម្ពុជា​វៀតណាម និយាយ​ដោយឡែក​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ហ៊ូ​វ​យ៉ាង​អោយ​កាន់តែ​មាន​ភាព​រឹង​ម៉ាំ និង​ជិតស្និត​ថែមទៀត​។​ឯកឧត្តម​ក៏បាន​រំលឹក​ឡើងវិញ​នូវ​ការរួម​សហការគ្នា​រវាង​កម្ពុជា​វៀតណាម​បាន​ផ្តួលរំលំ​របប​វាលពិឃាត​ប៉ុលពត​នាំមក​នូវ​ជីវិត​លើក​ទី​២​ជូន​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​នា​ថៃ្ង​៧​មករា​ឆ្នាំ​១៩៧៩​ដែលជា​ថៃ្ង​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​មិនអាច​បំភ្លេច​បានឡើយ​។ ជាក់ស្តែង​ចុងក្រោយ​នេះ​ដោយសារតែ​ន​យោ បាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​សែន​បាន​រំលាយ​អង្គ​ការចាត់​តាំងរបស់​របស់​ប្រល័យពូជសាសន៍​ទាំង ស្រុង ហើយ​ធ្វើអោយ​ប្រទេស​កម្ពុ​ជាមាន​ស្ថេរភាព​សន្តិភាព​និង​ការអភិវឌ្ឍន៍​រីកចំរើន​គ្រប់​ទីកន្លែង​ក្នុងឱកាស​នោះដែរ​ឯកឧត្តម​សូមអោយ​ថ្នាក់ដឹកនាំ​ខេត្ត​ហ៊ូ​វ​យ៉ាង​បន្ត​ជួយ​ដល់​ខេត្តកំពង់ឆ្នាំង​លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​វិស័យ​ផ្សេងៗ​បន្តទៀត​។​DSC08204
​ ​ឯកឧត្តម​ឯកឧត្តម​វ៉​មិន​តាំ​សមាជិក​អចិន្ត្រៃយ៍​និង​ជា​ប្រធាន​គណៈកម្មការ​ឃោស​នាគ​ណ​បក្ស​ខេត្ត​ហ៊ូ​វ​យ៉ាង​បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនា​ទាំងបី ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយឡែក​ខេត្តកំពង់ឆ្នាំង​មានការ​អភិវឌ្ឍន៍​និង​រីកចំរើន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។ ​ឯកឧត្តម​បាន​បន្តទៀតថា​ខេត្ត​ហ៊ូ​វ​យ៉ាង​និង​ខេត្តកំពង់ឆ្នាំង​និង​បន្ត​សហការ​យ៉ាង​ជិតស្និត​ជាមួយគ្នា​បន្តទៀត​ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ការអភិវឌ្ឍន៍​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​អោយ មានកំ​រិត​ទាប​បំផុត​។ ចំពោះ​សំណើរ​របស់​ឯកឧត្តម ឈួ​រ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បានស្នើ​សុំ​ការជួយ​កសាង​អាគារ​ប្រជុំ​គណៈបក្ស​ខេត្តកំពង់ឆ្នាំង ឯកឧត្តម និង​គណៈប្រតិភូ​ន​ឆ​ង​យកទៅ​ពិនិត្យ​ពិភាក្សា​ជាមួយ​ថ្នាក់​នាំ​ខេត្ត​ហ៊ូ​វ​យ៉ាង ដើម្បី​បន្ត​ជួយ​ដោះស្រាយ​ជា​បន្តបន្ទាប់​អោយបាន​តាម​សំណូមពរ​។​DSC08206
​ ​នៅក្នុង​ពិធី​នេះ​ឯកឧត្តម​បាន​ជូនពរ​និង​សូម​ប្រ​សិ​ទិ្ធ​ពរជ័យ​សិរី​មង្គល​គ្រប់ប្រការ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ឆ្នាំង​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខែ្មរ​ខាងមុខនេះ ។ ក្នុងពេល​នោះដែរ​គណៈប្រតិភូ​ក៏បានផ្តល់​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា​ទៅវិញទៅមក​ដើម្បី​បញ្ជាក់​ពី​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​ខេត្ត​ទាំង​២​ផងដែរ​៕DSC08194