ឯក​ឧ​ត្ត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចុះ​ទុក្ខ​សួរ​សុខ​កម្លាំង​K72​រុករក​អ​ដិ្ឋ​ធាតុ​របស់​វៀតណាម ក្នុ​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

0

​កំពង់ធំៈ ដោយមាន​ការយកចិត្ត​ទុកដាក់ របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ដឹកនាំ​ប្រតិភូ ថ្នាក់ដឹកនាំ មេបញ្ជាការ​ង និង​ប្រធានការិយាល័យ ចុះសួរសុខទុក្ខ​កម្លាំង​K72 ដែលជា កម្លាំង​សម្រាប់​រុករក​អ​ដិ្ឋ​ធាតុ សាកសព​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​នា​សម័យ​សង្គ្រាម ស្ថិតនៅ​ភូមិ​ថ្នល់ បែក ឃុំ ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​2
​តំណាង​កម្លាំង​K72​របស់​វៀតណាម ថ្លែងអំណរគុណ​ដល់ មេបញ្ជាការ មេបញ្ជាការ​ង និង​នាយទាហាន របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​សហការ​និង​ឧបត្ថម្ភ​គាំទ្រ និង​ជួ​យស​ម្រួ​ស​គ្រប់​សកម្មភាព​ក្នុង​ការជីក​រុករក​អ​ដិ្ឋ​ធាតុ របស់​កងទ័ព​វៀតណាម ដែល​បាន​ស្លាប់​នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​យក​អ​ដិ្ឋ​ធាតុ​ទាំងនេះ​ទៅ​ប្រគល់ជូន​សាច់ញាតិ ក្រុមគ្រួសារ ដែល បាន​កំពុងតែ​រងចាំ​នៅឯ​ផ្ទះ ស្រុកកំណើត​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​1
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍ថា ការចុះ​សួរសុខទុក្ខ​ដល់​កម្លាំង​រុករក​អ​ដិ្ឋ​ធាតុ​នេះ ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត និង​ជា​ជួរ​គ្នា និង​ឧបត្ថម្ភ​នេះ គឺជា​ទំនាម​ទំលាប់​ប្រពៃណី​របស់​ខ្មែរ ដែល​ត្រូវបាន​បំផុស​ឲ្យ​មានការ​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​ពិធីបុណ្យ​ផ្សេងៗ ម្យ៉ាងវិញទៀត​ការចុះ​សួរសុខទុក្ខ​នេះ គឺជា​ការផ្សាភ្ជាប់​នូវ​ចំណង​សាមគ្គី​របស់​កងយោធពល​ខេមរា​ភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម ដើម្បី​ចងក្រង​អនុស្សាវរីយ៍​នូវ​សកម្ម​ភាពល្អ​រវាង​ប្រទេស​ទាំងពី នៃ​ឳ​កាស​នោះ​ឯកឧត្តម សោម ស៊ុន បាន​ជូន​ស្រា​បៀរ​អង្គរ ចំនួន ២០​កេស និង​ទឹកបរិសុទ្ធ​សម្រាប់​ឲ្យ​ក្រុម​(​កា​៧២ ) ចូលរួម​សប្បាយ​និង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ ដោយ ប៊ុន រដ្ឋ​IMG_5137 IMG_5136 IMG_5135 IMG_5129